ឯកឧត្តម អ៊ួង សុភារិន្ទ ដឹកនាំកិច្ចប្រជុំអនុគណៈកម្មការទទួលបន្ទុកការងារឡូជីស្ទីក ដើម្បីត្រៀមរៀបចំសន្និបាតបូកសរុបការងារយុត្តិធម៌ឆ្នាំ២០២២ និងកំណត់ទិសដៅការងារអាទិភាពឆ្នាំ២០២៣
ភ្នំពេញ៖ ឯកឧត្តម អ៊ួង សុភារិន្ទ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានអនុគណៈកម្មការទទួលបន្ទុកការងារឡូជីស្ទីក តំណាង ឯកឧត្តម កែវ សុផល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានអនុគណៈកម្មការទទួលបន្ទុកការងារឡូជីស្ទីក នារសៀលថ្ងៃព្រហស្បតិ៍ ៤កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការទទួលបន្ទុកការងារឡូជីស្ទីក ដើម្បីត្រៀមរៀបចំសន្និបាតបូកសរុបការងារយុត្តិធម៌ឆ្នាំ២០២២ និងកំណត់ទិសដៅការងារអាទិភាពឆ្នាំ២០២៣។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានអចិន្រ្តៃយ៍អនុគណៈកម្មការទទួលបន្ទុកការងារឡូជីស្ទីក និងលោក លោកស្រី ដែលជាសមាជិក សមាជិកា នៃអនុគណៈកម្មការ ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត ៕