ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ អនុញ្ញាតឱ្យប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វីភូ ភពពុធ យូធីលីធី ឯ.ក ចូលជួបសម្តែង ការគួរសម
ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យលោកជំទាវ សន ស្រីគុជ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វីភូ ភពពុធ យូធីលីធី ឯ.ក ជាក្រុមហ៊ុនអាជីវកម្មផ្នែកគ្រប់គ្រងសំរាម សំណល់រឹង នៅទីប្រជុំជន ក្រុងសំរោង ខេត្តឧត្តរមានជ័យ ចូលជួបសម្តែង ការគួរសម និងជូនអំណោយអង្ករចំនួន ២០២៣ គីឡូក្រាម ជូនឯកឧត្តមរដ្ឋមន្ត្រី នៅទីស្តីការក្រសួង រាជធានីភ្នំពេញ ៕