តើមានអ្វីកើតឡើង ប្រសិនបើបង់ភាគទាន ផ្នែកប្រាក់សោធនតិចជាង ១២ខែ?
ក្នុងករណីបានបង់ភាគទានមក ប.ស.ស. ផ្នែកប្រាក់សោធន តិចជាង ១២ខែ នោះ ប.ស.ស. នឹងបើកផ្តល់ជូនប្រាក់ដែលបានបង់ភាគទានសរុប ទៅសាមីខ្លួនជាសមាជិក។
ប្រាក់នេះនឹងទទួលបាន នៅពេលដែលកម្មករនិយោជិតមានអាយុយ៉ាងតិច៦០ឆ្នាំ ប៉ុន្តែគ្មានវិភាជន៍បូជាសព សោធនឧត្តរជីវី និងគ្មានការព្យាបាលជំងឺ ឬគ្រោះថ្នាក់នោះទេ (សាមីខ្លួនចេញប្រាក់ដោយខ្លួនឯង) ។