**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

នាយករដ្ឋមន្ដ្រីម៉ាឡេស៊ី ដែលទើបចូលកាន់តំណែង នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា តាមរយៈកំណត់ទូតដែលកម្ពុជាទទួលបាន ហើយប្រសិនបើមិនមានអ្វីប្រែប្រួលទេនោះឯកឧត្ដម Anwar Ibrahim នាយករដ្ឋមន្ដ្រីម៉ាឡេស៊ីដែលទើបចូលកាន់តំណែង នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងចូលរួមពិធីស្រាយបួសរបស់សាសនិកឥស្លាមជាមួយសម្ដេច នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។

ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង៧ពាន់នាក់ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បើទោះបីកម្ពុជា មិនមែនជាប្រទេសកាន់សាសនាឥស្លាមក៏ពិតមែន ប៉ុន្ដែតែងតែរៀបចំជារៀងរាល់ឆ្នាំ ដោយធ្វើការជួបជុំគ្នារវាងនាយករដ្ឋមន្ដ្រី ជាមួយសាសនិកឥស្លាម ដើម្បីរៀបចំពិធីស្រាយបួសប្រកបដោយភាពស្និតស្នាល។

សម្ដេចតេជោ មានប្រសាសន៍យ៉ាងដូច្នេះថា “មានកំណត់ទូតមួយ នាយករដ្ឋមន្ដ្រីរបស់ម៉ាឡេស៊ី ដែលទើបឡើងថ្មី Anwar Ibrahim គាត់នឹងមកទស្សនកិច្ចផ្លូវការនៅកម្ពុជា រួចហើយចូលរួមស្រាយបួសតែម្ដង។ យើងមិនមែនជាប្រទេសមុស្លឹមទេ ប៉ុន្ដែយើងមានការជួបគ្នាជាប្រចាំឆ្នាំ ក្នុងពិធីស្រាយបួសជារៀងរាល់ឆ្នាំ ហើយប្រទេសដែលកាន់សាសនាឥស្លាមមួយ នឹងមកចូលរួមទស្សនកិច្ចផ្លូវការ ហើយចូលរួមស្រាយបួសតែម្ដង”។

សម្ដេចបានអះអាងទៀតថា កន្លងទៅនៅពេលរាជរដ្ឋាភិបាលរៀបចំពិធីស្រាយបួស គឺតែងតែមានឯកអគ្គរដ្ឋទូតបណ្ដាប្រទេសកាន់សាសនាឥស្លាម ចូលរួម រួមទាំងអគ្គលេខាធិការអង្គការ OIC ផងដែរ ហើយឆ្នាំនេះកាន់តែពិសេសដោយសារមានវត្តមានរបស់នាយករដ្ឋមន្ដ្រីម៉ាឡេស៉ី។ តាមរយៈអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់នេះ គឺបង្ហាញដោយឃើញពីភាពសុខដុមនីយកម្មរវាងជាតិសាសន និងសាសនានៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង