អភិបាលខេត្តស្វាយរៀង ដឹងនាំកិច្ចប្រជុំពង្រឹងការអនុវត្តការងារបង្ក្រាបការលេងល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្ត
ភ្នំពេញ៖ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃសុក្រ៥កេីត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជេីញដឹកនាំកិច្ចប្រជុំពង្រឹងការអនុវត្តការងារបង្ក្រាបការលេងល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្ត។
កិច្ចប្រជុំនេះ មានការអញ្ជេីញចូលរួមពីឯកឧត្តម លោកជំទាវអភិបាលេងខេត្ត លោកអភិបាលក្រុង-ស្រុក លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកអធិការក្រុង-ស្រុកទាំង៨ និងលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៨ ៕