ឯកឧត្តម នាង ផាត អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជន
ភ្នំពេញ៖ ឯកឧត្តម នាង ផាត អនុប្រធានទី១ក្រុមការងារចុះមូលដ្ឋានខណ្ឌទួលគោក នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៣ ជូនដល់សមាជិក សមាជិកាគណបក្សខណ្ឌទួលគោក នៅសាលមហោស្រពមណ្ឌលវប្បធ៌មភ្នំពេញ(ចេនឡា) ខណ្ឌទួលគោក រាជធានីភ្នំពេញ ៕