ឯកឧត្ដម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងសាកល្បងនៅវិទ្យាល័យ ហ៊ុនសែន សេរីភាព
ភ្នំពេញ៖ ឯកឧត្ដម ឯកឧត្ដម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងសាកល្បងនៅវិទ្យាល័យ ហ៊ុនសែន សេរីភាព ក្រោមគម្រោងស្ដីពីការបង្កេីត និងប្រតិបត្តិការថ្នាលអប់រំដោយប្រេីប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ក្រោមគម្រោងជំនួយអភិវឌ្ឍន៍ឥតសំណងរបស់សាធារណរដ្ឋកូរ៉េ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំនៃស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា លោកនាយក នាយករង និងលោកគ្រូអ្នកគ្រូនៃវិទ្យាល័យ ហ៊ុនសែន សេរីភាព ៕