**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

លោកជំទាវ មិថុនា ភូថង អញ្ជើញប្រារព្ធទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ឆ្នាំ២០២៣

ភ្នំពេញ៖ លោកជំទាវ មិថុនា ភូថង ប្រធានគណ:កម្មាធិការសាខាខេត្តកោះកុង រួមដំណើរជាមួយ លោកស្រី ទួត ហាទីម៉ា ប្រធានគណៈកម្មាធិការអនុសាខា ក្រុមការងារឥស្សជនឆ្នើមថ្នាក់ខេត្ត ក្រុមការងារសុខាភិបាល មន្រ្តីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម នារសៀលថ្ងៃសុក្រ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញប្រារព្ធទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ឆ្នាំ២០២៣ ក្រោមប្រធានបទ”ពង្រឹងការផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនស្ត្រីមានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្តាយ” នៅសាលាស្រុកថ្មបាំង ស្ថិតនៅឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង  ដោយមានការចូលរួមពីស្ត្រីមានផ្ទៃពោះ ស្រ្តីមានកូនតូច ចំនួន ២៥នាក់។

ក្នុងឱកាសនេះដែរ ក្រុមគ្រូពេទ្យផ្នែកសម្ភព ប្រចាំមណ្ឌលសុខភាពឬស្សីជ្រុំ បានឡើងផ្សព្វផ្សាយពីការអប់រំ សុខភាពបន្តពូជ និងការថែទាំសុខភាព មាតា ទារក កុមារ និងអាហាររូបត្ថម្ភ។

ជាមួយគ្នានេះ លោកជំទាវ មិថុនា ភូថង បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានក្រុមការងារឥស្សជនឆ្នើមថ្នាក់ជាតិ ជូនចំពោះស្រ្តីមានផ្ទៃពោះ ស្រ្តីមានកូនតូច កុមារកំព្រា ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ ព្រមទាំងបានអានសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា ក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ឆ្នាំ២០២៣ សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តោសំខាន់ការរៀបចំផែនការសកម្មភាព ស្តីពីការថែទាំសុខភាពមាតា ទារក កុមារ យុវ័យ និងអារូបត្ថម្ភ។លោកជំទាវ ក៏រំលឹកដល់ស្ដ្រីមានផ្ទៃពោះ ស្ដ្រីមានកូនតូច ទៅពិនិត្យសុខភាពឧ្យបានទៀងទាត់ដើម្បីចៀសផុតបញ្ហាផ្សេងនៅពេលសម្រាល។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ ប្រធាន បានក្រើនរំលឹកដល់ បងប្អូនស្ត្រី ជាមាតាទាំងអស់ ត្រូវបន្ត “រស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩” ដោយត្រូវថែទាំសុខភាពអោយបានរឹងមាំ និងអនុវត្តអោយបានខ្ជាប់ខ្ជួនតាមវិធានសុខាភិបាល “៣ការពារ ៣កុំ ” និងចូលរួមចាក់វ៉ាក់សាំង ដូសជំរុញ តាមវេន ដើម្បីទប់ស្កាត់ បង្ការ ជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ។

ជាចុងក្រោយ លោកជំទាវប្រធាន និងក្រុមការងារបានផ្តល់អំណោយមនុស្សធម៌ជូនដល់ស្រ្តីមានផ្ទៃពោះ ស្ត្រីមានកូនតូច ចំនួន ២៥នាក់ ក្នុងមួយម្នាក់ទទួលបាន៖ មី១កេស, ទឹកផ្លែឈើស្រស់ ១២កំប៉ុង, ឃីតកូនង៉ែត ១ឈុត, សាប៊ូម្សៅ ១កញ្ចប់, សាប៊ូកូនក្មេង ១ដប, ប្រេងកូឡា ១ដប, កន្សែងពោះគោ១ ព្រមទាំងថវិកាចំនួន ៥ម៉ឺនរៀលដូចៗគ្នាផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង