ឧត្ដមសេនីយ៍ត្រី នូវ សំអុល ចាត់តំណាងនាំយកថវិកាបេឡាមរណសង្គ្រោះ ទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនកម្ពុជា
ភ្នំពេញ៖ ឧត្ដមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ជាប្រធានគណៈកម្មាការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានចាត់ឱ្យលោកវរសេនីយ៍ឯក ហេង សុវណ្ណ មេបញ្ជាការរង ដឹកនាំក្រុមការងារ ស.អ.ក ខេត្ត និងអាជ្ញាធរមូលដ្ឋានទៅចូលរួមរំលែទុក្ខដ៏ក្រៀមក្រំនិងនាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន ៤,០០០,០០០រៀល(បួនលានរៀល) ព្រមទាំងលិខិតរំលែកមរណទុក្ខមួយច្បាប់ទៅជូនគ្រួសារសព លោក ឃុត ជឿន អាយុ ៦៨ឆ្នាំ (មន្ត្រីនគរបាលចូលនិវត្តន៍) មរណភាពនៅថ្ងៃទី២៧ ខែ មករា ឆ្នាំ២០២៣ ដល់គេហដ្ឋាននៃសពស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក ហេង សុវណ្ណ បានពាំនាំនូវបណ្ដាំរំលែកទុក្ខដ៏ក្រៀមក្រំពីឯកឧត្ដម នូវ សំអុល ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុជូនគ្រួសារសពព្រមទាំងនាំយកគ្រឿងឧបភោគ-បរិភោគចំនួន៥មុខ និងម៉ាសជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ជូនគ្រួសារសពផងដែរ៕