អភិបាលខេត្តក្រចេះ ចុះប្រគល់លិខិតកាន់កាប់តូបចំនួនពីរ ដល់អាជីវករនៅផ្សារអូរឬស្សី ក្រុងក្រចេះ
ភ្នំពេញ៖ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ នារសៀលថ្ងៃសុក្រ ៥កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញចុះប្រគល់លិខិតកាន់កាប់តូបចំនួនពីរ ដល់អាជីវករនៅផ្សារអូរឬស្សី ក្រុងក្រចេះ និងបានចាត់ឱ្យក្រុមការងារដោះស្រាយនូវបញ្ហាមួយចំនួនទៀតជូនបងប្អូនប្រជាពលរដ្ឋ ៕