ខេត្តបាត់ដំបង នឹងរៀបចំពិពរ័ណ៍ពាណិជ្ជកម្មកម្ពុជា ២០២៣ ចាប់ពីថ្ងៃទី១០-១២ ខែមីនា
ភំ្នពេញ៖ តើលោកអ្នក កំពុងរៀបចំដំណើរកម្សាន្តមកកាន់ ខេត្តបាត់ដំបង មែនទេ? ក្រៅពីមានកន្លែងស្អាតៗ លោកអ្នកអាចមកទស្សនាស្តង់ពិព័រណ៍ ផលិតផលខ្មែរជាង ១០០ ស្តង់ រង់ចាំទទួលស្វាគមន៍លោកអ្នករយៈពេល ៣ យប់ ៣ ថ្ងៃ។
ពេលថ្ងៃលោកអ្នកអាចចំណាយពេលទៅទស្សនាតំបន់ទេសចរល្បីៗនៅក្នុងខេត្តបាត់ដំបង និងអាចឆ្លៀតចូលទស្សនាស្តង់ផលិតផលខ្មែរ នៅពេលរាត្រីលោកអ្នកអាចរីករាយទស្សនាជាមួយការប្រគុំតន្រី្ត ដែលមានការចូលរួមពីសំណាក់តារាល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា។
កុំភ្លេចណា ក្នុងខែមីនា នឹងមានព្រឹត្តិការណ៍ដ៍ធំមួយក្នុងខេត្តបាត់ដំបង នោះគឺ ព្រឹត្តិការណ៍ ពិពរ័ណ៍ពាណិជ្ជកម្មកម្ពុជា ២០២៣ ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី ១០-១២ ខែមីនា ឆ្នាំ២០២៣ នៅបរិវេនផ្សារភួពុយ៕