នាយឧត្តមសេនីយ៍ នេត សាវឿន អញ្ជើញចូលរួម ពិធីអបអរសាទរ ខួប៣០ឆ្នាំ ការបង្កើតសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃសៅរ៍ ៦កើត ខែផល្គុន ឆ្នាំខាល ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរ ខួប៣០ឆ្នាំ ការបង្កើតសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ស្ថិតនៅស្រុកកំចាយមារ ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ៕