ថវិកា ១០លានរៀល ត្រូវបានបើកផ្តល់ជូនក្រុមគ្រួសារជនរងគ្រោះចរាចរណ៍ជាសមាជិក ប.ស.ស.
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានផ្តល់សេចក្តីសម្រេចតាវកាលិកហានិភ័យការងារ ដែលសរុបជាថវិកាចំនួន ១០លានរៀល ប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះជាសមាជិក ប.ស.ស. ម្នាក់ ដែលជាគ្រូបង្រៀននៅវិទ្យាល័យតេជោ ហ៊ុន សែន កំពង់លាវ បានទទួលមរណភាព ដោយគ្រោះថ្នាក់ចរាចរណ៍ពេលកំពុងធ្វើដំណើរទៅបំពេញការងារ។
ការប្រគល់សេចក្តីសម្រេចតាវកាលិកហានិភ័យការងារខាងលើនេះ គឺធ្វើឡើងតាមរយៈ ប.ស.ស. សាខាខេត្តព្រៃវែង ដែលប្រព្រឹត្តទៅ នៅវិទ្យាល័យតេជោ ហ៊ុន សែន កំពង់លាវ ដោយមានការអញ្ជើញចូលរួមពី លោកអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង លោកនាយក លោកគ្រូ នៃវិទ្យាល័យតេជោ ហ៊ុន សែន កំពង់លាវ ផងដែរ៕