**លុចសំបួ ផ្តល់ថវិកាជំនួយ ២លានអឺរ៉ូ គាំទ្រដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា តាមរយៈគម្រោងបោសម្អាតមីនដេីម្បីលទ្ធផល**ក្រសួងការងារកម្ពុជា បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសហព័ន្ធអាល្លឺម៉ង់ សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍ**គ្រឹះស្ថានអង្គរ៖ រយៈពេល៣ខែ កម្ពុជាទទួលបានចំណូលជិត ១៩លានដុល្លារ ពីការលក់បណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ**លោក ឌួង ឆាយ សម្រេចប្រគល់កូនស្រី ទៅឲ្យអតីតប្រពន្ធ អ្នកនាង ដេត ម៉ាលីណា ដោយការស្ម័គ្រចិត្ត តាមកាលកំណត់របស់អាជ្ញាសាលា**អ្នកភូមិប្រាសាទ ស្រុកពួក មកធ្វើកិច្ចពិធីកោរជុក នៅប្រាសាទអង្គរវត្ត**អ្នកត្រៀមឆ្លងស្ពានអ្នកលឿង ត្រូវដឹងពីការត្រៀមជើងព្រួលរំដោះការកកស្ទះរបស់អាជ្ញាធរ ក្នុងឱកាសឆ្នាំថ្មី**មន្ទីរបញ្ចកោណ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ភីត ហេគសិត បានពង្រឹងសមត្ថភាពយោធាសហរដ្ឋអាម៉េរិកកាន់តែខ្លាំងនៅតំបន់មជ្ឈិមបូព៌ា**សហរដ្ឋអាម៉េរិកយល់ព្រមលក់យន្តហោះចម្បាំង F-16 ក្នុងតម្លៃ៥,៥៨ ពាន់លានដុល្លារ ទៅឱ្យហ្វីលីពីន**រដ្ឋមន្ត្រីមហាផ្ទៃ៖ ឆន្ទៈដ៏ធំរបស់រាជរដ្ឋាភិបាល គឺមិនឱ្យទឹកដីបាត់បង់សូម្បីតែ ១សង់ទីម៉ែត្រ ហើយក៏មិនមានចិត្តទៅដណ្ដើមទឹកដីរបស់អ្នកណាឡើយ**រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំ ស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរនៅរាជធានីភ្នំពេញ**សម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារសំណង់មួយចំនួន ជូនប្រតិបត្តិការសឹករងកំពង់ធំ**រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរបន្តថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី**បទវិភាគ៖សូមដាស់តឿនអាជ្ញាធរតៃវ៉ាន់របស់បុគ្គលវីលៀម ឡៃថា៖រាល់សកម្មភាពអបគមន៍និយមដែលប៉ុនប៉ងឱ្យតៃវ៉ាន់ឯករាជ្យគឺមានតែផ្លូវទាល់ច្រកប៉ុណ្ណោះ**លោក Wang Yi ថ្លែងអំពីសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិក៖ បើអាមេរិកបន្តកំហែងយកប្រយោជន៍ នោះភាគីចិននឹងតបតវិញយ៉ាងដាច់ខាត**អង្គភាពសារព័ត៌មាន Hot News Asia ទទួលបានបណ្ណសរសើរពី អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយគោលនយោបាយ និងសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល**អភិបាលខេត្តបាត់ដំបង ចុះទទួលស្វាគមន៍ពលករខ្មែរវិលត្រលប់ពីប្រទេសថៃមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំថ្មី នៅច្រកទ្វាព្រំដែនអន្តរជាតិដូង**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធ និងសំណេះសំណាលជាមួយកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម**ប.ស.ស. បានធ្វើបច្ចុប្បន្នភាពអនុវត្តផ្ដល់សេវាតាមប្រព័ន្ធអនឡាញ ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាថ្មីៗ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញអមដំណើរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យមើលដំណើរការនៃការបំពេញការងាររបស់មន្ត្រីនៅអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តកំពង់ចាម**ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំអង្គប្រជុំផ្សព្វផ្សាយបទបញ្ជា និងផែនការសន្តិសុខ សុវត្ថិភាព និងសង្គ្រោះបន្ទាន់ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនដល់កម្ពុជា និងផែនការការពារសន្តិសុខ សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅខេត្តសៀមរាប

សម្ដេច ស ខេង ណែនាំឲ្យពង្រឹងការបណ្តុះបណ្តាល និស្សិតនៅសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ផ្នែកអប់រំ បច្ចេកទេសជំនាញ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យពង្រឹងការបណ្តុះបណ្តាលនិស្សិតនៅសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ផ្នែកអប់រំ បច្ចេកទេសជំនាញមានដូចជាជំនាញកសិកម្ម ការចិញ្ចឹមសត្វ ការកែច្នៃផលិតផលកសិកម្ម ជំនាញគ្រឿងយន្តជាដើមទន្ទឹមនឹងការបណ្តុះបណ្តាលកម្រិតអ្នកបច្ចេកទេសជំនាញ ក៏បើកច្រកឱ្យនិស្សិត ដែលសិក្សាពូកែ មានឱកាសបន្តការសិក្សាកម្រិតជាន់ខ្ពស់ថែមទៀត ពោលគឺក្រោយពេលបញ្ចប់ ការសិក្សា ពួកគេនឹងក្លាយជាវិស្វករ វិស្វករជាន់ខ្ពស់ ឬអ្នកបរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់។

នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួប៣០ឆ្នាំ ការបង្កើតសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ស្ថិតនៅស្រុកកំចាយមារ ខេត្តព្រៃវែង។

សម្ដេចក៏ថ្លែងអំណរគុណ ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង, សាស្ត្រាចារ្យ, បុគ្គលិកអប់រំ, និងដៃគូសហប្រតិបត្តិការទាំងអស់នៃសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ដែលបានខិតខំបរិច្ចាគទាំងកម្លាំងកាយ បញ្ញា និងស្មារតី ដើម្បីគ្រប់គ្រង និងបណ្តុះបណ្តាលធនធានមនុស្ស អស់រយៈពេល ៣០ឆ្នាំកន្លងមកនេះ ប្រកបដោយគុណភាព, សមត្ថភាព, មានចំណេះដឹង, ចំណេះធ្វើ, មានសីលធម៌ល្អ, មនសិការវិជ្ជាជីវៈ, សេចក្ដីថ្លៃថ្នូរ, និងចេះរួមរស់ជាមួយគ្នាប្រកបដោយភាព សុខដុមរមនា ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ គួរជាទីមោទនៈ។

សម្ដេចបានរម្លឹកថា សម្ដេចផ្ទាល់ បានរួមចំណែកក្នុងការផ្តួចផ្តើមកសាងសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ តាំងពីដើមមក ព្រមទាំងបានជួយទ្រទ្រង់ និងបង្កលក្ខណៈឱ្យសាកលវិទ្យាល័យ អាចដំណើរការ បណ្តុះបណ្តាលនិស្សិតបានរៀងមក ខ្ញុំក៏សូមលើកពីប្រវត្តិសង្ខេប នៃការបង្កើតសាកលវិទ្យាល័យ នៅជនបទដំបូងគេនេះនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីជូនអង្គពិធីទាំងមូលជ្រាបជាព័ត៌មាន។

សម្ដេចរម្លឹកថា សាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ដើមឡើយមានឈ្មោះថា សាកលវិទ្យាល័យមហា ឥសីវេទ ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៩៣ តាមអនុក្រឹត្យរបស់ក្រុមប្រឹក្សារដ្ឋមន្ត្រី និងថាសាកលវិទ្យាល័យ មហាឥសីវេទ ជាគ្រឹះស្ថានឧត្តមសិក្សារដ្ឋមួយ ស្ថិតនៅភូមិភាគបូព៌ា នៃប្រទេស ដែលបង្កើតឡើងដោយអង្គការ AACF (អេ អេ ស៊ី អេស) ក្រោមការផ្តួចផ្តើមរបស់ ឥស្សរជនដែលរួមមាន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ជាដើម ហើយអង្គការ AACF ជាដៃគូសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលនិស្សិត។

សម្ដេចបានបន្តថា គោលបំណងនៃការបង្កើតសាកលវិទ្យាល័យនៅស្រុកកំចាយមារនេះ គឺចង់ឱ្យសិស្សដែល បញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិនៅតំបន់នេះ អាចមានលទ្ធភាពបន្តការសិក្សានៅថ្នាក់ ឧត្តមសិក្សា ហើយម្យ៉ាងទៀតក៏ចង់ឱ្យសាកលវិទ្យាល័យរួមចំណែកក្នុងការអភិវឌ្ឍស្រុកកំចាយមារ និងស្រុកនានាជុំវិញ ព្រោះកាលនោះតំបន់នេះជាតំបន់ដាច់ស្រយាល នៃប្រទេស។

សម្ដេចរម្លឹកថា សាកលវិទ្យាល័យ វេទមហាឫសី នៅពេលនោះ ទោះបីស្ថិតក្នុងតំបន់ដាច់ស្រយាល ហើយ ផ្លូវគមនាគមន៍ទៅមកជួបការលំបាកក្តី ប៉ុន្តែមាននិស្សិតស្ទើរតែគ្រប់ខេត្ត និងរាជធានីភ្នំពេញ បានមកសិក្សានៅទីនេះ ហើយការសិក្សារបស់ពួកគេទទួលបានជោគជ័យ។ និស្សិតដែលបញ្ចប់ ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង មានឱកាសទទួលបានការងារធ្វើស្ទើរគ្រប់ៗគ្នា ដោយខ្លះចូលបម្រើការងាររដ្ឋ ខ្លះបម្រើការងារឯកជន ឬសង្គមស៊ីវិលជាដើម។

សម្ដេចបន្ថែមថា ការអភិវឌ្ឍសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ គឺជាការរួមចំណែកក្នុងការអនុវត្តយុទ្ធ សាស្ត្រចតុកោណចាប់តាំងពីដំណាក់កាលទី២ រហូតមកដល់ដំណាក់កាលទី៤ លើវិស័យអប់រំ របស់រាជរដ្ឋាភិបាល។ គោលបំណងនៃវិស័យអប់រំ សិក្សាធិការ គឺការបណ្តុះបណ្តាលធនធាន មនុស្សប្រកបដោយចំណេះដឹង ចំណេះធ្វើពិតប្រាកដ មានគុណធម៌ អត្តចរិតល្អប្រពៃ មានកាយសម្បទារឹងមាំ និងមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការងារ ដើម្បីជំរុញការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងធានាការពាររាល់សមិទ្ធផលរបស់ជាតិ។

សម្ដេចបានសង្កត់ធ្ងន់ថា នៅឆ្នាំ២០២២ សម្ដេចបានផ្តួចផ្តើមនូវគំនិតថ្មីមួយទៀតក្នុងការបង្កើតមជ្ឈមណ្ឌលជាតិអប់រំ និងបណ្តុះបណ្ដាល ជា ស៊ីម កំចាយមារ នៅក្នុងទីតាំងតែមួយដើម្បីប្រមូលផ្ដុំសេវាកម្មអប់រំ និងបណ្តុះបណ្តាល ដែលមានទំនាក់ទំនងគ្នាចាប់ពីកម្រិតមត្តេយ្យសិក្សារហូតដល់ឧត្តមសិក្សា សំដៅផ្ដល់ឱកាសសិក្សា និងភាពងាយស្រួលដល់កូនចៅប្រជាជន និងមន្ត្រីរាជការនៅមូលដ្ឋាន ព្រមទាំងបង្កភាពងាយស្រួលក្នុងការអនុវត្តកម្មវិធីសិក្សា ប្រើប្រាស់ធនធានមនុស្ស និងធនធានរូបវន្ត និងហេដ្ឋារចនាសម្ព័ន្ធរួមគ្នា ដើម្បីបណ្តុះបណ្តាលសហគ្រិនភាពដល់យុវជនមូលដ្ឋាន ដើម្បីចូលរួមចំណែកក្នុងការកាត់ បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាស ការងារ និងទីផ្សារផលិតផលក្នុងស្រុក។សម្ដេចបន្ថែមថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកកម្ពស់ និងអភិវឌ្ឍ វិស័យអប់រំអោយកាន់តែប្រសើរឡើង ដោយបានកសាងសាលារៀនជាច្រើនអោយទៅជិតកូនចៅប្រជាពលរដ្ឋនៅមូលដ្ឋាន សំដៅកាត់បន្ថយគម្លាតនៃការអប់រំ និងចំណេះដឹងរវាងជនបទ និងទីក្រុង។ ហេតុដូច្នេះ សម្ដេចបានផ្តួចផ្តើមគំនិតបង្កើតមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ សម្រាប់ដើរតួនាទីកាន់តែសំខាន់ទៀតក្នុងការផ្ដល់ឱកាស និងសេវាកម្មអប់រំសម្រាប់ បំពេញតម្រូវការនៃធនធានមនុស្សនៅមូលដ្ឋាន និងប្រទេសជាតិ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ «រៀនពេញមួយជីវិត» របស់រាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង