លោកXi Jinping៖នៅជាមួយប្រជាជន ប្រទេសគឺជាប្រជាជន ហើយប្រជាជនគឺជាប្រទេស។ ពាក្យ “ប្រជាជន” មានសារៈសំខាន់នៅក្នុងក្រអៅបេះដូងរបស់លោកប្រធាន Xi Jinping ។
នៅស្រុក Chengguan ក្រុង Lanzhou ខេត្ត Gansu មនុស្សជាច្រើននៅតែចងចាំទិដ្ឋភាពរបស់លោក Xi Jinping លើកម្ហូបជូនមនុស្សចាស់កាលពី១០ឆ្នាំមុន។ កាលនោះនៅខែកុម្ភៈ ឆ្នាំ ២០១៣ លោក Xi Jinping បានមកភោជនីយដ្ឋានសម្រាប់មនុស្សចាស់ក្នុងស្រុក។ លុះចូលដល់ភ្លាមក៏សួរសុខទុក្ខចាស់ៗទាំងញញឹមហើយសួរថា៖ បាយមួយពេលថ្លៃប៉ុន្មាន? ដល់ពេលថ្ងៃត្រង់ ភោជនីយដ្ឋានបានរៀបចំអាហារក្តៅៗសម្រាប់មនុស្សចាស់។ លោក Xi Jinping បាននិយាយថា៖ “ខ្ញុំសូមជួយលើកម្ហូបមួយចានជូនចាស់ៗដែរ” គាត់បានលើកចាននោះ ដើរទៅរកមនុស្សចាស់ម្នាក់ ហើយលើកជូនដោយដៃទាំងពីរ៖ “សូមអញ្ជើញពិសារ” ។ មនុស្សចាស់ស្រឡាំងកាំង និយាយស្ដីមិនចេញ ហើយក៏សើចយ៉ាងសប្បាយចិត្ត។
“គាត់ហូបតែអាហារធម្មតាៗ មិនដែលហូបច្រើនឡើយ” អតីតសហសការីម្នាក់បានរំលឹកពីបទពិសោធន៍របស់គាត់ដែលបានចុះទៅជនបទជាមួយលោក Xi Jinping ដើម្បីធ្វើការងារសិក្សាស្រាវជ្រាវ។ នៅខែមេសា ឆ្នាំ ២០០២ លោកXiJinpingជាអភិបាលខេត្ត Fujian ពេលនោះ លោកបានទៅស្រុក Shouning ដើម្បីត្រួតពិនិត្យការងារ ប្រជាជនក្នុងតំបន់ចង់ទទួលអភិបាលខេត្តឱ្យបានល្អ ហើយចង់ធ្វើអាហារពេលល្ងាចកាន់តែសម្បូរបែប។ពេលដឹងរឿងនេះហើយ លោកXiJinping បាននិយាយថា ហូបបាយធម្មតាបានហើយ។ នៅពេលអាហារពេលល្ងាច ប្រជាជននៅក្នុងស្រុកបានសុំទោស៖ “លោកអភិបាលខេត្ត សូមអភ័យទោសផង មិនមានម្ហូបអីឆ្ងាញ់ៗទេ មានតែម្ហូបធម្មតាក្នុងស្រុក។ លោកXiJinpingបានឆ្លើយថា៖ សាមញ្ញៗបានហើយ! ដំឡូងឆាមីសួក្នុងស្រុក Shouning ឆ្ងាញ់ណាស់!
សម្រាប់លោក Xi Jinping វាជាទម្លាប់យូរមកហើយ នៅពេលចុះទៅជនបទ ដើម្បីស្រាវជ្រាវនិងពិនិត្យការងារ លោកតែងតែទទួលទានអាហារសាមញ្ញបំផុត និងផ្តោតពេលវេលា និងថាមពលលើការងារ។
តាំងពីឆ្នាំ២០១២ដល់ឆ្នាំ២០២២ក្នុងរយៈពេល១០ឆ្នាំដ៏វិសេសវិសាលនេះ លោក Xi Jinping បានធ្វើដំណើរទូទាំងប្រទេស និងយកចិត្តទុកដាក់ដល់គ្រួសាររាប់ពាន់រាប់លានគ្រួសារ។ ពាក្យសួរសុខទុក្ខមួយឃ្លាៗ ពាក្យពេចន៍ផ្ដែផ្ដាំមួយឃ្លាៗ គឺពោរពេញដោយក្តីកង្វល់របស់លោកប្រធានXi Jinping ដើម្បីសេចក្តីសុខនិងជីវភាពកាន់តែប្រសើរឡើងរបស់ប្រជាជន។ នៅជាមួយប្រជាជនគិតគូរនៅជាមួយប្រជាជននិងធ្វើការជាមួយប្រជាជន!ក្នុងគំនិតរបស់លោកXiJinping ការធ្វើឱ្យប្រជាជនរស់នៅមានសុភមង្គលគឺជា «កិច្ចការដ៏ធំបំផុតរបស់ប្រទេសជាតិ»៕