**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

នាយឧត្តមសេនីយ៍ ម៉ឹង សំផន អញ្ជើញជាអធិបតីក្នុងពីធីបុណ្យឆ្លងនិងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានានៅក្នុងវត្តសុវណ្ណសាមគ្គីរង្សី

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកចន្ទ្រា ខេត្តស្វាយរៀង អមដំណើរដោយសមាជិក ក្រុមការងារជាច្រើនរូបទៀត នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពីធីបុណ្យឆ្លងនិងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានានៅក្នុងវត្តសុវណ្ណសាមគ្គីរង្សី (ហៅវត្តកោះគោ)ស្ថិតនៅក្នុងភូមិកោះគោ​ ឃុំព្រៃគគី​ ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

សមិទ្ធផលដែលត្រូវបានដាក់សម្ពោធ រួមមាន៖ ព្រះវិហារ កុដិថ្ម(២ខ្នង) កប្បិយកុដិ(ផ្ទះបាយ) របង ខ្លោងទ្វារ បន្ទប់ទឹក រួមនិងសមិទ្ធផលនានាជាច្រើនទៀត
ដែលចំណាយអស់ថវិកាអស់ចំនួន ២៦៣,៤២៨,២០០ ៛ (ពីររយហិកសិបបីលានបួនរយម្ភៃប្រាំបីពាន់ពីររយរៀល) និង ១៣៤,២៧៨$ (មួយរយសាមសិបបួនពាន់ពីរយចិត្តសិបប្រាំបីដុល្លារសហរដ្ឋអាមេរិក) ហើយនៅខ្វះថវិកាចំនួន ២៨,១២៣,៨០០៛ (ម្ភៃប្រាំបីលានមួយរយ ម្ភៃបីពាន់ប្រាំបីរយរៀល) មិនទាន់បានទូទាត់ ។

ថ្លែងនៅក្នុងពីធីបុណ្យឆ្លងនិងសម្ពោធសមិទ្ធផលនានា នៅក្នងវត្តសុវណ្ណសាមគ្គីរង្សី(ហៅកោះគោ)នាពេលនោះ ឯកឧត្ដម​ នាយឧត្ដមសេនីយ៍ ម៉ឹង សំផន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជា ហ៊ុន សែននិង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ផ្ញើជូនដល់បងប្អូនប្រជាពលរដ្ឋស្រុកចន្ទ្រា និងពុទ្ធបរិសទ្ធ័ចំណុះជើងវត្តទាំងអស់ ក្នុងមនោសញ្ចេតនានឹករលឹក និងការយកចិត្តទុកដាក់ខ្ពស់ ពីការសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូន។

ឯកឧត្ដម​ នាយឧត្ដមសេនីយ៍ បានសម្តែងនូវការចូលរួមអបអរសាទរចំពោះសមិទ្ធផលថ្មី ក្នុងវិស័យព្រះពុទ្ធសាសនា ដែលប្រជាពលរដ្ឋក្នុងឃុំព្រៃគគី ស្រុកចន្ទ្រា ទទួលបាននាពេលនេះ គឺមិនអាចកាត់ផ្តាច់បាន ពីការខិតខំប្រឹងប្រែងរបស់សម្តេចតេជា នាយករដ្ឋមន្ត្រីដែលបានខិតខំដឹកនាំប្រទេសជាតិ នាំមកនូវសុខសន្តិភាព មានស្ថេរភាពនយោបាយពេញលេញទូទាំងប្រទេស ជាពិសេស សម្តេចបានខិតខំកសាងហេដ្ឋារចនាសម្ព័នសង្គមជាតិ ឲ្យមានការរីកចំរើនលើគ្រប់វិស័យទូទាំងប្រទេស ដើម្បីនាំមកនូវការលើកកំពស់ជីភាព រស់នៅរបស់ប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្តថា បច្ចុប្បន្ននេះរាជរដ្ឋភិបាលសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនទាំងកិច្ចការជាតិនិងអន្តរជាតិ ដែលធ្វើអោយកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ វិស័យកសិកម្ម ពាណិជ្ជកម្ម វិស័យការងារ សុខុមាលភាពសាធារណៈ ជាពិសេសការគ្រប់គ្រងបាននូវវិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩ ដោយជោគជ័យ ដែលសមិទ្ធផលទាំងនេះអាចសម្រេចបានលុះត្រាតែមានកត្តាសំខាន់បំផុតគឺសន្តិភាព។

ក្នុងឱកាសនោះ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍ ក៏បានបំពាក់គ្រឿងឥស្សរយយសនៃកម្ពុជា ជូនដល់សម្បុរសជននានា ដែលបានចូលរួមកសាងសមិទ្ធផល នៅក្នុងវត្ត និងបានប្រគេនបច្ច័យ ដល់ព្រះសង្ឃ ព្រមទាំងបានចែកអំណោយ របស់សម្តេចតេជោហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូនដល់ប្រជាពលរដ្ឋចូលរួមក្នុងពិធីបុណ្យឆ្លងនិងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា ក្នុងវត្តសុវណ្ណសាមគ្គីរង្សី(ហៅ​វត្ត​កោះ​គោ)ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង