សត្វត្រយងចង្កំកស ជាប្រភេទសត្វស្លាបដ៏កម្របំផុត លើពិភពលោក មានវត្តមាននៅកម្ពុជាជិត ៨០០ក្បាល
ភ្នំពេញ៖ សត្វត្រយងចង្កំកស គឺជាប្រភេទសត្វស្លាបដ៏កម្របំផុត នៅលើពិភពលោក ហើយមានការប្រឈមនឹងហានិភ័យខ្ពស់ នៃការផុតពូជជាសកល ប្រសិនបើកត្តាគំរាមកំហែងនានានៅតែបន្តកើតមាន ក្នុងនោះមានការបរបាញ់ ការដាក់អន្ទាក់ និងការបាត់បង់ទីជម្រក។
ចំនួនប្រជាសាស្ត្រជាសកល នៃសត្វស្លាបប្រភេទនេះមានចំនួនប្រហែល ១០០០ក្បាលតែប៉ុណ្ណោះ។
ការធ្វើជំរឿនទូទាំងប្រទេសកម្ពុជាក្នុងឆ្នាំ២០២២ បានកត់ត្រាចំនួន ៧៩២ក្បាល ដែលស្មើនឹង ៨០% នៃរបាយលើពិភពលោក។