សត្វខ្ទីង ២ក្បាល រស់នៅជាមួយហ្វូងគោប្រជាពលរដ្ឋ
ភ្នំពេញ៖ មន្ទីរបរិស្ថានខេត្តព្រះវិហារបានឲ្យដឹងថា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ សត្វខ្ទីង ចំនួន ២ ក្បាល ដែលរស់នៅជាមួយហ្វូងគោ ប្រជាពលរដ្ឋស្ថិតនៅភូមិស្រែវាល ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ នៃដែនជម្រកសត្វព្រៃ ព្រៃឡង់ កាន់តែបន្សាំជាមួយនឹងមនុស្ស ពេលនេះសត្វខ្ទីងទាំង ២ បានដើរចូលទៅក្នុងភូមិជាមួយហ្វូងគោហើយ។
សត្វខ្ទីងត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វងាយរងគ្រោះនៅលើពិភពលោក៕