**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

នាយករដ្ឋមន្ត្រី៖ បេសកកម្មអ៊ុនតាក់ មិនបានបញ្ចប់សង្គ្រាមនៅកម្ពុជា តាមបំណងកិច្ចព្រមព្រៀងក្រុងប៉ារីសនោះទេ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកអំពីបេសកកម្មរបស់ អាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា ហៅកាត់ថា «អ៊ុនតាក់» កាលពីជាង៣០ឆ្នាំមុន ដែលមិនបានបញ្ចប់សង្គ្រាមនៅប្រទេសកម្ពុជាឡើយ តាមបំណងកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីសឡើយ ក្រោយពេលបញ្ចប់បេសកកម្មរបស់ពួកគេ។

អ៊ុនតាក់​ ត្រូវ​បាន​បង្កើត​ឡើង​នៅខែកុម្ភៈ ឆ្នាំ១៩៩២ ដោយ​កិច្ចព្រមព្រៀង​សន្តិភាព​​ទីក្រុង​ប៉ារីស។ បេសកកម្មរបស់អ៊ុនតាក់ បាន​ចាប់​ផ្តើម​ពី​ឆ្នាំ​១៩៩២ ដល់​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ដើម្បី​ស្ដារ​ប្រទេសជាតិ​ឡើង​វិញ និង​ចាប់ផ្តើម​សករាជ​លទ្ធិប្រជាធិបតេយ្យ និង​ស្ថិរភាព​ថ្មី​មួយ​ឡើង​វិញ។ ប៉ុន្តែអ៊ុនតាក់បានបរាជ័យ ក្នុងការដកហូតអាវុធពីខ្មែរក្រហម ហើយខ្មែរក្រហមក៏ពុំបានចូលរួមនៅក្នុងការបោះឆ្នោតនេះទេ និងបានកាន់កាប់ នៅភាគខាងលិចប្រទេស ចំណុចព្រំដែនកម្ពុជា-ថៃ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតជាង ៥ពាន់នាក់ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «អ្វីដែលចង់បានក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយអ៊ុនតាក់មិនអាចសម្រេចបាន គឺអ៊ុនតាក់ដកចេញត្រឡប់ទៅវិញ ទុកឱ្យខ្មែរមានសង្គ្រាមនៅឡើយទេ»។

សម្តេចបានរំលឹកថា រដ្ឋាភិបាលនាពេលកន្លងទៅ ក៏ធ្លាប់បានសាកល្បងប្រើកម្លាំងយោធា រាប់ទាំងការវាយចូលតំបន់ប៉ៃលិននៅមុនចូលឆ្នាំខ្មែរ ប៉ុន្តែទីចុងបំផុតមិនអាចឈរជើងនៅទីនោះបានទេ ដែលត្រូវដកថយត្រឡប់មកវិញ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បន្ទាប់មកសម្តេចបានដាក់ចេញនយោបាយឈ្នះឈ្នះ នៅឆ្នាំ១៩៩៦ ដោយមានគោលដៅសំខាន់៣ ដោយក្នុងនោះមាន៖ ទី១៖ ធានាជីវិត និងរូបកាយរបស់ពួកគេ (អ្នកផ្តាច់ខ្លួន មិនត្រូវបានចាប់ចង និងសម្លាប់នោះទេ), ទី២៖ ធានាមុខរបរ និងការងារ (នរណាដែលមានមុខរបរ ឬការងារ ក្នុងពេលធ្វើជាខ្មែរក្រហម គឺបន្តធ្វើដដែល) និងទី៣៖ ធានាកម្មសិទ្ធិលើទ្រព្យសម្បត្តិរបស់ពួកគេ ទាំងចលនទ្រព្យ និងអចលនទ្រព្យ។

សម្ដេចតេជោបញ្ជាក់បន្ថែមថា «ចំណុចទាំង៣នេះគឺគ្រប់គ្រាន់ ដើម្បីធ្វើឱ្យអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហមរលំរលាយ»។

នយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ បានទទួលជោគជ័យទាំងស្រុង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ នៅពេលដែលមេដឹកនាំខ្មែរក្រហមបានមកជួបចរចាជាមួយ សម្តេចនៅផ្ទះរបស់សម្តេចឯក្រុងតាខ្មៅ ដើម្បីបញ្ចប់សង្គ្រាមទាំងស្រុង ហើយនាំមកនូវសន្តិភាពពេញលេញ៕

អត្ថបទដែលជាប់ទាក់ទង