**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងខេត្តស្ទឹងត្រែង

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដែលមាន ឯកឧត្តម គួច ចំរើន ជាប្រធានគណៈកម្មាធិការសាខា និងសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ដែលមាន ឯកឧត្តម ស្វាយ សំអ៊ាង ជាប្រធានគណៈកម្មាធិការសាខា ដើម្បីលើកកម្ពស់សាមគ្គីភាព កិច្ចសហប្រតិបត្តិការលើវិស័យមនុស្សធម៌ ជួយគាំទ្រគ្នាទៅវិញទៅមកលើផ្នែកធនធាន បច្ចេកទេស ផ្លាស់ប្តូរព័ត៌មាន តាមរយៈការអនុវត្តយុទ្ធសាស្ត្រ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ដែលមានវិស័យអាទិភាពចំនួន៤។

ក្នុងនាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះសាខាទាំងពីរ ដែលមានគំនិតផ្តួចផ្តើម និងឯកភាពគ្នារៀបចំឱ្យមានការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ដែលរៀបចំឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាថ្ងៃនេះ។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានគូសបញ្ជាក់ថា «នេះគឺជាលើកទី១ ដែលកាកបាទក្រហមកម្ពុជា មានសាខាចំនួន២ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ដែលនេះជាគំរូឈានមុខមួយ បានបង្ហាញពីការចែករំលែកនៅក្នុងសមាគមជាតិរវាងសាខាដែលមានលទ្ធភាពច្រើន ជួយចំពោះសាខាដែលមានលទ្ធភាពតិច និងជាការសម្រាលបន្ទុករបស់ទីស្នាក់ការកណ្តាលផងដែរ។ ថ្វីត្បិតតែសាខាទាំង២បានចុះកិច្ចព្រមព្រៀងជាមួយគ្នាក៏ដោយ ក៏ទីស្នាក់ការកណ្តាលនៅតែ ចុះធ្វើអន្តរាគមន៍នៅពេលមានការចាំបាច់ ឬតម្រូវការខ្ពស់ពីសាខា និងនៅតែជាជំហរខាងផ្នែកបច្ចេកទេស និងជាបង្អែកក្នុងការកសាងសមត្ថភាពរបស់សាខានីមួយៗឱ្យមានភាពធន់ និងបរិយាបន្ន»។

ជាមួយគ្នានេះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការថ្លែងអំណរគុណ និងកោតសរសើរចំពោះសាខាទាំងពីរ ក៏ដូចជាសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលតែងតែឧបត្ថម្ភគាំទ្រជួយដល់ការពង្រឹងសមត្ថភាពរបស់សាខា ដើម្បីមានធនធានហិរញ្ញវត្ថុសម្រាប់បំពេញការងារនៅក្នុងសាខានីមួយៗ និងជូនពរឱ្យ កិច្ចសហប្រតិបត្តិការនេះ ទទួលបានជោគជ័យ និងប្រសិទ្ធភាពខ្ពស់។

ទន្ទឹមនឹងនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានលើកទឹកចិត្តដល់បណ្តាសាខាផ្សេងៗទៀត ឱ្យគិតគូរពីកិច្ចសហប្រតិបត្តិការរវាងសាខានិងសាខា ដើម្បីបេសកកម្មជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុត ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌។

សូមបញ្ជាក់ថា ក្នុងឱកាសនៃការចុះហត្ថលេខានោះ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានប្រគល់ថវិកាចំនួន ១ម៉ឺនដុល្លារអាម៉េរិក ជូនឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ដើម្បីប្រតិបត្តិការមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង។

គោលបំណងនៃការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងសាខាទាំងពីរ គឺដើម្បីកិច្ចសហប្រតិបត្តិការលើការងារចម្បងចំនួន៣ គឺ៖
១-ជួយគ្នាទៅវិញទៅមកក្នុងពេលមានគ្រោះមហន្តរាយកើតឡើង ពេលមានការរីករាលដាលនៃជំងឺឆ្លងនានា ការងារសុខភាពសហគមន៍ និងគាំទ្រលើផ្នែកបច្ចេកទេស បទពិសោធន៍នៃការបណ្តុះបណ្តាល ឬពេលមានការងារបន្ទាន់ជាក់ស្តែង។
២-ផ្លាស់ប្តូរព័ត៌មាន និងចែករំលែកលទ្ធផលការងារទៅវិញទៅមក។
៣-ផ្លាស់ប្តូរទស្សនកិច្ចសិក្សា ដកពិសោធន៍ ក្នុងការងារអភិបាលកិច្ចល្អ ដឹកនាំ និងគ្រប់គ្រងតាមទិសវិមជ្ឈការ និងវិសហមជ្ឈការ ៕

អត្ថបទដែលជាប់ទាក់ទង