**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យបង្កើនការអប់រំដល់ពលរដ្ឋឱ្យយល់ពីតម្លៃអនាម័យ និងបរិស្ថាន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យបង្កើនការអប់រំដល់ប្រជាពលរដ្ឋឱ្យយល់ពីតម្លៃអនាម័យ និងបរិស្ថាន មិនមែនតែអ្នកនៅទីក្រុងប៉ុណ្ណោះទេ តែតាមទីជនបទផងដែរ។

ការលើកឡើងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចនាយករដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរ ទិវាជាតិទីក្រុងស្អាតលើកទី១១ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។

ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរស់ប្រកបដោយអនាម័យមិនត្រឹមតែធ្វើឱ្យមានសោភ័ណភាពប៉ុណ្ណោះទេ តែក៏បានជួយឱ្យសុខភាពពលរដ្ឋល្អផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា កម្ពុជាបានខិតខំច្រើនណាស់ទៅហើយ អំពីយុទ្ធនាការនានា សម្រាប់អនាម័យ របស់ប្រជាជន យើងបានមើលឃើញរួចទៅហើយ ពីទិដ្ឋភាពទាំងឡាយដែលកម្ពុជា មានកាលពីពេលមុននោះ ទាក់ទងនឹងប្លាស្ទិកហោះតាមខ្យល់ អីឡូវនេះនៅតាមបណ្តាលទីក្រុង ទីប្រជុំជន បានកាត់បន្ថយច្រើនណាស់ទៅហើយ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖”យើងនៅសេសសល់បញ្ហាមួយចំនួន ក្នុងចំណោមប្រជាជនរបស់យើង ដែលយើងត្រូវយកចិត្តទុកដាក់ការអប់រំ ជាមួយនឹងប្រជាជនរបស់យើងឱ្យយល់ដឹងថា នេះជាទឹកដី របស់ពួកគាត់ អ្វីៗគឺជារបស់ពួកគាត់ ពួកគាត់ត្រូវចូលរួម ហើយអ្នកណាក៏ដោយ គឺត្រូវចូលរួម តាំងពីប្រជាជនធម្មតា រហូតដល់អ្នកមុខ អ្នកការ ជាន់ខ្ពស់ ដែលត្រូវតែចូលរួមហើយមិនមែនគ្រាន់តែអ្នកទីក្រុងទេ អ្នកជនបទក៏ត្រូវតែជំរុញ ស្ថានភាពអនាម័យនេះឱ្យបានល្អប្រសើរ វាមិនគ្រាន់តែជាការទាក់ទាញផ្នែកទេសចរណ៍ទេ ក៏ប៉ុន្តែ វាបានទាក់ទងនឹងសុខភាពរបស់ប្រជាពលរដ្ឋ និងភាពស្អាត របស់ប្រជាពលរដ្ឋ”។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំឮកថា ប្រមាណ២ ឬ៣ទសវត្សរ៍មុន គឺយើងបានប្រើទិសស្លោក «ភូមិស្អាត ស្រែល្អ» ដែលចំណុចនេះ គឺចង់សំដៅថារាជរដ្ឋាភិបាល បានធ្វើយុទ្ធនាការច្រើនទាក់ទងទៅនឹងអនាម័យ ជំងឺដង្កាត់មួយចំនួន ដូចជាបញ្ហាគ្រុនឈាម វាបានកើតចេញពីការខ្វះអនាម័យនៅទីជនបទ។

សម្ដេចបានបញ្ជាក់បន្ថែមថា ៗខ្ញុំនៅចាំបានថា នៅមុនទឹកជំនន់សហវត្សរ៍ឆ្នាំ២០០០០ ជានិច្ចកាលកម្ពុជា មានជំងឺចុះក្អួតនៅក្នុងរដូវទឹកសម្រក ប៉ុន្តែ យើងបានខិតខំធ្វើការជាមួយនឹងប្រជាពលរដ្ឋរបស់យើង ទឹកជំនន់នៅឆ្នាំ២០០០នៅសល់តែមួយកន្លែងទេ គឺនៅស្រុកពារាំង នៃខេត្តព្រៃវែង”។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា រយៈពេលប្រមាណ ២៣ឆ្នាំហើយ កម្ពុជាមិនមែនដែលកើតមានជំងឺចុះក្អួតក្រោយទឹកជំនន់នោះទេ នេះក៏ផ្តើមចេញពីវិធានការគ្រប់គ្រងជាមួយនឹងការភ្ញាក់រឮក របស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការរស់នៅប្រកបដោយអនាម័យ៕

អត្ថបទដែលជាប់ទាក់ទង