**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ

ជំនួបរវាងសម្តេចតេជោហ៊ុនសែនជាមួយសីល្បៈករសីល្បៈការិនីនៅថ្ងៃទី២ខែមីនាខាមុខនឹងផ្តល់ផលប្រយោជន៍ច្រើនដល់វិស័យវប្បធម៌ជាតិ

………………………………………………………………….
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសីល្បៈបានបង្ហាញក្តីរំពឹងថា ជំនួបរវាងសម្តេចតេជោ ហ៊ុនសែន ជាមួយសីល្បៈករសីល្បៈការិនីគ្រប់ទម្រង់នៅថ្ងៃទី២ខែមីនា ឆ្នាំ២០២៣ ពោលគឺមុនមួយថ្ងៃ នៃទីទិវាវប្បធម៌ជាតិ នឹងផ្តល់ផលប្រយោជន៍ច្រើនដល់វិស័យសិល្បៈវប្បធម៌ជាតិ ។
ថ្លែងក្នុងសន្នីសីទសាព័ត៌មាន នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៣នៅទីស្តីកាក្រសួងឯកឧត្តមសោម សុគន្ធ រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា ទិវាវប្បធម៌ជាតិឆ្នាំនេះ គឺនឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ ដោយមានពិធីសំណេះសំណាល ពិសាអាហារសាមគ្គីជាមួយសីល្បៈករសីល្បៈការីនីទូទាំងប្រទេសនា ថ្ងៃទី២ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្តិបាតកោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន។
ជាមួយគ្នានោះដែរ ឯកឧត្តម ឡុង ប៉ុណ្ណាសិរីវត្ថ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ ក្រសួងវប្បធម៌ និងវិចិត្រសីល្បៈមានប្រសាសន៍ថា តាមធម្មតា ទិវាវប្បធម៌គឺត្រូវរៀបចំឡើងនៅថ្ងៃទី៣ខែមីនា ជារៀងរាល់ឆ្នាំ ។ ប៉ុន្តែដោយឆ្នាំនេះ មានការណែនាំគិតគូរពី សម្តេចតេជោ កុំឱ្យប៉ះពាល់ដល់ការងារវិស័យផ្សេងៗ ជាពិសេសមុខរបរសីល្បៈករសីល្បៈការិនីយើង ក្រសួងវប្បធម៌ ក៏បានសម្រចយកថ្ងៃទី២ខែមីនានេះ ដើម្បីជួបជុំ និងពិសារអាហាសាមគ្គីតែម្តង ។
សំឡេង៖ « ខ្ញុំថា ជំនួបនេះមានសារសំខាន់គឺការផ្សាភ្ជាប់រវាងប្រមុខរាជរដ្ឋាភិបាល និងសីល្បៈករសិល្បៈការីនី និងអ្នកពាក់ព័ន្ធក្នុងវិស័យសិល្បៈ និងជាឱកាសមួយសម្រាប់ជួបជុំគ្នារវាងសិល្បៈកគ្រប់ទម្រង់ទាំងអស់មកពីទូទាំងប្រទេសកម្ពុជា និងជាឱកាសដែលសម្តេចតេជោបានចែកអនុសាសន៍ល្អ»។
ដូចគ្នានេះដែរ ឯកឧត្តម គឹម ពីនន់ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសីល្បៈបានមានប្រសាសន៍ដែរថា ជំនួបរវាងសម្តេចតេជោ និងសីល្បៈករសីល្បៈការីនីនៅក្នុងឱកាសទិវាវប្បធម៌ជាតិនេះ ពិតជាបានផ្តល់សារៈសំខាន់បំផុតចំពោះអ្នកពាក់ព័ន្ធ។
សំឡេង៖ «ខ្ញុំគិតថាមានផលប្រយោជន៍ធំៗច្រើននៃការជួបជុំនេះ ព្រោះសម្តេចនាយកលោកចង់ឱ្យមានការប្រមូលផ្តុំមហាគ្រួសារសិល្បៈ គឺមិនតិចទេ មានរហូតដល់៣ទៅ៤ពាន់នាក់ឯណោះ ។ ជាឱកាសបានស្គាល់គ្នាទៅវិញទៅមក ជាការលើកទឹកចិត្តដល់អ្នកសិល្បគ្រប់ទម្រង់ ជាពិសេសនោះយើងនឹងទទួលបានអនុសាសន៍ល្អពីសម្តេចតេជោនៅពេលនោះ ក្នុងការលើកស្ទួយវិស័យវប្បធម៌ឱ្យរីកចម្រើន»។
ទិវាវប្បធម៌ជាតិឆ្នាំនេះ រៀបចំឡើងក្រោមប្រធានបទ« យុវជនដើម្បីវប្បធម៌ »ដូចឆ្នាំមុនៗដែរ ដើម្បីជំរុញឱ្យយុវជនចូលរួមយ៉ាងសកម្មថែមទៀតលើការងារថែរក្សាវប្បធម៌ជាតិ។
ទិវានេះ រៀបចំឡើងដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានពលីទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញា និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន បន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ។យ។ ទន្ទឹមគ្នានេះដែរ ទិវាវប្បធម៌ជាតិក៏ជាឱកាសដ៏មានតម្លៃមួយ ដើម្បីបំផុសនូវស្មារតីស្រឡាញ់ជាតិ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងអត្តសញ្ញាណជាតិ ក្នុងចំណោមប្រជាជនខ្មែរគ្រប់រូប ក្នុងគោលបំណង ធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្ន ស្របតាមគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
យោងតាមសារចរស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៥ ឆ្នាំ២០២៣ ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា អនុវត្តតាមស្មារតីអនុក្រឹត្យលេខ៦ អនក្របក ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០០៦ ស្តីពីការបង្កើតទិវាវប្បធម៌ជាតិ និងស្របតាមទិសស្លោក “កម្ពុជា៖ ព្រះរាជាណាចក្រនៃវប្បធម៌” រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី៣ ខែមីនា ជារៀងរាល់ឆ្នាំ សម្រាប់រៀបចំពិធីប្រារព្ធ”ទិវាវប្បធម៌ជាតិ” នៃព្រះរាជាណាចក្រកម្ពុជា។ ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារៈសំខាន់មួយរបស់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់គុណូបការៈបុព្វបុរស ខ្មែរគ្រប់ជំនាន់ ដែលបានពលីទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញា និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែបនិងមានតម្លៃមិនអាចកាត់ថ្លៃបាន បន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ៕

អត្ថបទដែលជាប់ទាក់ទង