កុំចង់សាកចំពោះគ្រឿងញៀន! មនុស្សចំនួន៧៥នាក់ ត្រូវបានឃាត់ខ្លួនក្នុងការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី២៧ កុម្ភៈ
ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ជនសង្ស័យចំនួន ៧៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៤ករណី ទូទាំងប្រទេសនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។
យោងតាមអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា ក្នុងចំណោមជនសង្ស័យចំនួន ៧៥នាក់ រួមមាន៖ +ជួញដូរ ៩ករណី ឃាត់ ៣៣នាក់(ស្រី ៣នាក់)+ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ១១នាក់(ស្រី ២នាក់)+ប្រើប្រាស់ ១០ករណី ឃាត់ ៣១នាក់។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៧ ខែកុម្ភៈ រួមមាន៖ -មេតំហ្វេតាមីន(Ice) = ៧៤០,៣៦ក្រាម និង២ញ្ចប់តូច-កេតាមីន(Ke) = ២,៩៩ក្រាម៕