រថយន្តក្រុងប្រភេទថ្មី ចំនួន២០០គ្រឿង របស់ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប ត្រូវបានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ
ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ផាក ជុកវុក ( Park Jung Wook ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកបណ្ឌិត លី ជុងគឿន ( Lee Joong Keun ) ប្រធានប្រឹក្សាភិបាលក្រុមហ៊ុន ប៊ូយ៉ុង គ្រុប នាព្រឹកថ្ងៃអង្គារ ០៩កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រគល់-ទទួលរថយន្តក្រុងប្រភេទថ្មី ចំនួន២០០គ្រឿង របស់ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីធ្វីឱ្យប្រសើរឡើងនូវសេវាដឹកជញ្ជូនសាធារណៈតាមរថយន្តក្រុង ក្នុងរាជធានីភ្នំពេញ ស្ថិតក្នុងបរិវេណរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង សង្កាត់ព្រែករតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ៕