ក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រីអញ្ជើញជូនពរលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ក្នុងឱកាសខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា
ភ្នំពេញ៖ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៣ ក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី ដឹកនាំដោយ លោកជំទាវ និន សាផុន អនុប្រធានក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី បានអញ្ជើញដឹកនាំសមាជិកសភាស្ត្រីចូលជូនពរលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី ក្នុងឱកាសខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា៕