**លោកXi Jinpingប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលG20លើកទី ១៩ ព្រមនិងថ្លែងសុន្ទរកថាគន្លឹះ**តួនាទីចិន ក្នុងយន្តការនៃកិច្ចប្រជុំ G20**ក្រុមប្រឹក្សាខេត្តស្វាយរៀង រៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅស្រុករមាសហែក**ស្អែកនេះ រដ្ឋសភា នឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដល់ឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា**អាឡឺម៉ង់នឹងបញ្ជូនយន្តហោះគ្មានមនុស្សបើកដែលគ្រប់គ្រងដោយ AI ទៅកាន់អ៊ុយក្រែន**EU បញ្ជាក់ថា​ទីក្រុងវ៉ាស៊ីនតោនបានដកការរឹតបន្តឹងលើការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយដែលអាមេរិកផ្គត់ផ្គង់ទៅឲ្យអ៊ុយក្រែន**ប្រធានាធិបតី Abkhazia ប្រកាសលាលែងពីតំណែង ចំពេលមានរលកនៃភាពចលាចលប្រឆាំងរដ្ឋាភិបាល**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកថវិកាស្បៀងអាហារ ប្រេងឥន្ធនៈ ជាអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនអ្នកបើកបរកាណូត និងបើកបររថយន្តគិលានសង្គ្រោះនៅស្រុកសណ្ដាន់**កម្ពុជា ស្វាគមន៍ និងរីករាយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យស្រូវអង្ករជាមួយគុយបា**អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលចម្លាក់ក្បាលមករ**រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាស្តីពីលក្ខខណ្ឌតម្រូវសម្រាប់នាំចេញសំបុកត្រចៀកកាំ ពីកម្ពុជាទៅចិន**លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក សុង លី ជួបពិភាក្សាការងារជាមួយអនុប្រធាននាយកដ្ឋានតម្រួតព្រហ្មទណ្ឌ នៃក្រសួងនគរបាលវៀតណាម**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា កំណត់បន្តសម័យប្រជុំលើកទី៣ នីតិកាលទី៧ នៅថ្ងៃទី២០ ខែវិច្ឆិកា ស្អែកនេះ**កម្ពុជា-ចិន ពិភាក្សាការងារលើគម្រោងព្រែកជីកហ្វូណនតេជោ និងការងារផ្លូវដែកនៅកម្ពុជា**រដ្ឋបាលខេត្តបាត់ដំបង និងទីក្រុងស៊ុងដុង-ហ្គូនៃសាធារណរដ្ឋកូរ៉េ ចុះហត្ថលេខាលើគំនិតផ្ដួចផ្ដើមស្ដីពីកិច្ចសហប្រតិបត្តិការមិត្តភាព**ឆៀកចល័តនៅខេត្តពោធិ៍សាត់ ឧត្តរមានជ័យ ត្បូងឃ្មុំ កែប កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២២ វិច្ឆិកា**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ចំនួន ២០កន្លែង សិក្សានៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិន

ឧត្តមសេនីយ៍ទោ សោម ស៊ុន ណែនាំដល់យោធិន និងគ្រួសារ ត្រូវភ្ជាប់តេឡេក្រាម ដើម្បីទទួលបានព័ត៌មានទាន់ពេលវេលា ពីសម្តេចតេជោ

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំខែកុម្ភៈ និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្តនៅក្នុងខែមីនាឆ្នាំ២០២៣ នាថ្ងៃទី២៧ ខែកុម្ភៈ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ណែនាំដល់យោធិនទាំងអស់ និងក្រុមគ្រួសារ ត្រូវភ្ជាប់បណ្ដាញតេឡេក្រាមដើម្បីទទួលបានព័ត៌មានទាន់ពេលវេលាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋន្ត្រីកម្ពុជា ។

លោកវរសេនីយ៍ទោ ស៊ុន សារិន នាយការិយាល័យទី៣ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងរាយការណ៍អំពីលទ្ធផលការងារយោធាសន្តិសុខ ដែលសម្រេចបានក្នុងខែកុម្ភៈ កន្លងមក និងលើកឡើងនូវទិសដៅ ដែលត្រូវអនុវត្តបន្តនៅក្នុងខែមីនា ឆ្នាំ២០២៣ ដើម្បីដាក់ជូនអង្គប្រជុំពិភាក្សាកែសម្រួលបំពេញបន្ថែមនិងចាត់តាំងអនុវត្តឲ្យទទួលបានជោគជ័យបន្ថែមទៀត ។

បន្ទាប់ពីបានចូលរួមពិភាក្សាកែសម្រួលនិងបំពេញបន្ថែមនៅលើខ្លឹមសាររបាយការណ៍និងទិសដៅ សម្រាប់អនុវត្តបន្តរបស់សមាជិកអង្គប្រជុំរួចមក ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានមតិបូកសរុបនឹងវាយតម្លៃខ្ពស់និងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់យោធិនគ្រប់រូបៗ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់គ្រងឯកភាព ដែលបានខិតខំបំពេញតួនាទីភារកិច្ច ដែលអង្គភាពបានប្រគល់ជូន ដោយអនុវត្តន៍សម្រេចភារកិច្ច នឹងទទួលបានជោគជ័យគួរជាទីមោទនៈ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ដែលត្រូវអនុវត្តបន្តនៅក្នុងខែមីនា ឆ្នាំ២០២៣ នេះ រួមមាន ទី១. ប្រុងប្រៀបលើគ្រប់វិស័យ ក្នុងកិច្ចសហប្រតិបត្តិការ ការពារសន្តិសុខសុវត្ថិភាព ក្នុងពិធីបុណ្យទន្លេលើកទី៧ ដែលនឹង​ប្រព្រឹត្តទៅនៅខេត្តកំពង់ធំ នៅដើមខែមីនា ឆ្នាំ២០២៣នេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនា​បតីតេជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទី២.​ យោធិន​ ម្នាក់ៗ​ នឹង​ក្រុម​គ្រួសារ​ ត្រូវ​ភ្ជាប់​បណ្ដាញ​ប្រព័ន្ធ​តេឡ​ក្រាម​ដើម្បី​ទទួល​ពត៌មាន​ទាន់​ពេល​វេលា​ពី​សម្តេច​តេជោ​ ឲ្យ​បាន​គ្រប់​ៗគ្នា​ ទី៣​ រៀបចំ​ពិធី​ទិវា​នារី​អន្តរជាតិ​ ៨​ មិនា​ឆ្នាំ​ ២០២៣​ នៅទីបញ្ជាការកំបន់ប្រ​តិបត្តិកា​រសឹករងកំពង់ធំ​ ទី​ ៤​ ពង្រឹងរបៀបរបបការងារ និងតួនាទីភារកិច្ច របស់​យោធិន​ម្នាក់ៗ​ ដោយត្រូវអនុវត្តឲ្យបានម៉ឺនម៉ាត់តាមលក្ខន្តិកៈនិងបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ និងទី៥​. បន្តសកម្មភាពចុះមូលដ្ឋាន ដើម្បីផ្សព្វផ្សាយ និងចូលរួមអនុវត្តតាមគោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាព ព្រមទាំងបម្រើនិងដោះស្រាយការលំបាកជូនបងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននីមួយៗ ដែលខ្លួនទទួលខុសត្រូវ ៕

អត្ថបទដែលជាប់ទាក់ទង