សម្តេច ទៀ បាញ់ អនុញ្ញាតឱ្យមេទ័ពជើងគោកសិង្ហបុរី និងប្រធានស្ថាប័នចារកម្មស៊ីវិលសិង្ហបុរី ចូលជួបសម្តែងការគួរសម
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ នាថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៣ បាន
អនុញ្ញាតឱ្យ ឧត្តមសេនីយ៍ទោ DAVID NEO មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី និងឯកឧត្តម LAU PEET MENG ប្រធានស្ថាប័នចារកម្មស៊ីវិលសិង្ហបុរីចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងការពារជាតិ សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការកងទ័ពប្រទេសទាំងពីរ កម្ពុជា-សិង្ហបុរី លើវិស័យយោធា ស៊ីវិល ឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។