លោក Qin Gang រដ្ឋមន្ត្រីការបរទេសចិនថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូក្នុងកិច្ចប្រជុំជាន់ខ្ពស់លើកទី៥២នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ
ថ្ងៃទី២៧ ខែកុម្ភៈ នៅក្រុងប៉េកាំង លោក Qin Gang រដ្ឋមន្ត្រីការបរទេសចិន បានចូលរួមកិច្ចប្រជុំជាន់ខ្ពស់លើកទី៥២នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិតាមប្រព័ន្ធវីដេអូ ព្រមទាំងថ្លែងសុន្ទរកថា ។
លោក Qin Gang បានលើកឡើងថា បច្ចុប្បន្ននេះ ការអភិវឌ្ឍបុព្វហេតុសិទ្ធិមនុស្សអន្តជាតិប្រឈមនឹងបញ្ហាយ៉ាងធ្ងន់ធ្ងរ ។ ប្រទេសចិនសូមលើកគំនិតផ្តួចផ្តើមរួមមាន៖
ទីមួយ ប្រកាន់ខ្ជាប់ការដើរតាមផ្លូវអភិវឌ្ឍន៍សិទ្ធិមនុស្សដែលសមស្របនឹងសភាពការណ៍ប្រទេសរៀងៗខ្លួន ទីពីរ ប្រកាន់ខ្ជាប់ការជំរុញនិងការពារសិទ្ធិមនុស្សគ្រប់បែបយ៉ាងដោយគ្រប់ជ្រុងជ្រោយ ទីបី ប្រកាន់ខ្ជាប់សមភាពនិងយុត្តិធម៌ និងទីបួន ប្រកាន់ខ្ជាប់ការធ្វើកិច្ចសន្ទនានិងកិច្ចសហប្រតិបតិ្តការ ។
លោក Qin Gang បានគូសបញ្ជាក់ថា ការអភិវឌ្ឍបុព្វហេតុសិទ្ធិមនុស្សរបស់ចិន ទទួលបានប្រសិទ្ធផលជាប្រវត្តិសាស្ត្រ ចំណុចជាគន្លឹះ គឺប្រទេសចិនបានដើរតាមផ្លូវអភិវឌ្ឍន៍សិទ្ធិមនុស្សដែលសមស្របនឹងចរន្តនៃយុគសម័យនិងសភាពការណ៍ជាក់ស្តែងរបស់ប្រទេសខ្លួន ។ ប្រទេសចិននឹងប្រកាន់ខ្ជាប់ការដើរតាមផ្លូវមួយនេះជាបន្តទៀតដោយមិនងាករេ ៕