**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង**អត្ថាធិប្បាយ៖ ឆ្នាំ២០២៤ទំនាក់ទំនងកម្ពុជា-ចិនស្គាល់តែភាពផ្អែមល្ហែម និងភាពរីកចម្រើន**កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អរគុណរដ្ឋាភិបាលចិន ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម**ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់៖ ការយកចិត្តទុក​ដាក់​ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសំណង់មិនរៀបរយ ឬសំណង់ទ្រុឌទ្រោម គឺជាកិច្ចការចាំបាច់ និងជា​កិច្ចការមនុស្សធម៌ដែលទាមទារ ឱ្យមាន​ជ្រោមជ្រែង និងមានការចូលរួម**កូនប្រុស និងទីប្រឹក្សារបស់លោកស្រី Sheikh Hasina ច្រានចោលការចោទប្រកាន់ ចំពោះក្រុមគ្រួសាររបស់ខ្លួន ថាបានប្រព្រឹត្តអំពើពុករលួយ កាលពីឆ្នាំ ២០១៥**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ សហជីពជាភាគីមួយដ៏សំខាន់ក្នុងការធានាបាននូវភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា**ឯកអគ្គរដ្ឋទូតវៀតណាម សង្ឃឹមយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តវៀតណាម ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងបន្តរីកចម្រើនយ៉ាងខ្លាំងក្លាថែមទៀតនាពេលខាងមុខ**សម្ដេចបវរធិបតី លើកទឹកចិត្តសមាគមសិល្បករខ្មែរ បណ្ដាអង្គការ-សហព័ន្ធ និងក្លឹបកីឡា បន្ដផ្សព្វផ្សាយឱ្យកាន់តែផុលផុស តាមគ្រប់រូបភាពក្នុងគោលដៅលើកកម្ពស់ការយល់ដឹងពីវប្បធម៌, អរិយធម៌ និងប្រពៃណីជាតិខ្មែរ**អ៉ីស្រាអែល ណែនាំដល់ក្រុមបេសកម្មការទូតរបស់ខ្លួននៅអឺរ៉ុប ព្យាយាមធ្វើយ៉ាងណាឱ្យក្រុមហ៊ូទី គាំទ្រដោយអ៉ីរ៉ង់នៅយេម៉ែន ត្រូវបានចាត់ថ្នាក់​អង្គការ​ភេរវករ**មេដឹកនាំថ្មីនៅស៉ីរី ឈានដល់កិច្ចព្រមព្រៀង ជាមួយ​បណ្តាក្រុមឧទ្ទាម នៅប្រទេសមជ្ឈិមបូព៌ា ស្តីពីរំសាយនិងការធ្វើសមាហរណកម្មក្រុមទាំងនោះ នៅក្រោមក្រសួងការពារជាតិ**ក្រុមហ៊ុន Toyota Motor of North America នឹងបរិច្ចាគប្រាក់ ១លានដុល្លារ ដល់ពិធីឡើងកាន់តំណែង របស់លោកប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump**កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូ**គ.ជ.ប បើកកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ មុននឹង គ.ជ.ប សម្រេចដាក់ប្រើជាផ្លូវការ**ឯកឧត្ដម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ផ្តល់មតិសំខាន់ៗ ៦ចំណុច ដល់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត និងក្រុមប្រឹក្សា រាជធានី ខេត្ត

លោកជំទាវ ម៉ែន នារីសោភ័គ អញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពី «ការប៉ាន់ប្រមាណសមត្ថភាពសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល»

ភ្នំពេញ៖ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពី «ការប៉ាន់ប្រមាណសមត្ថភាពសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល» (ជុំទី២)។ ដោយកិច្ចប្រជុំនេះ បានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ២៧-២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមការងារបច្ចេកទេសមកពីទីស្នាក់ការកណ្ដាល ក្រុមប្រតិបត្តិសាខា-អនុសាខា អ្នកស្ម័គ្រចិត្ត និងទីប្រឹក្សាយុវជនកាកបាទក្រហមកម្ពុជាសរុបប្រមាណ ៤០នាក់។

បន្ទាប់ពីការធ្វើបទបង្ហាញពីលទ្ធផលនៃការពិភាក្សាក្រុមទាំង២​ ទៅលើសូចនាករទាំង ២៨ចំណុចរួចមក​ លោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល បានធ្វើរបាយការណ៍បូកសរុបលទ្ធផលកិច្ចប្រជុំដោយបានគូសបញ្ជាក់ថា «អ្នកចូលរួមទាំងអស់បានចូលរួមយ៉ាងសកម្មក្នុងការពិភាក្សា និងពិគ្រោះយោបល់យ៉ាងផុលផុសដោយផ្អែកលើឧបករណ៍បូកា (BOCA) ដែលមានសមត្ថភាពស្នូលចំនួន​៥ និងមានសូចនាករចំនួន២៨ ហើយដែលកិច្ចប្រជុំបានឯកភាពកំណត់កម្រិតសមត្ថភាព នូវសូចនាករមានកម្រិតខ្ពស់ចំនួន ២៤សូចនាករ និងសូចនាករដែលត្រូវពង្រឹងបន្ថែមមានចំនួន ៤សូចនាករ»។

ឯកឧត្តមវេជ្ជបណ្ឌិត គួយ ប៊ុនធឿន អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សមត្ថភាពសាខាគ្រប់រាជធានី-ខេត្ត តាមរយៈកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី ការប៉ាន់ប្រមាណសមត្ថភាពសាខាបូកា (BOCA) ដើម្បីធានាឱ្យសកម្មភាពមនុស្សធម៌ជួយដល់ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងជនងាយរងគ្រោះបំផុត ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម បានបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះពិតជាមានសារសំខាន់បំផុតសម្រាប់អភិវឌ្ឍសាខា-អនុសាខា និងជឿជាក់ថាបន្ទាប់ពីកិច្ចប្រជុំនេះទៅ សាខាកាកបាទក្រហមកម្ពុជា​ ខេត្តកណ្តាល ក៏ដូចជាគ្រប់អនុសាខាក្រុង-ស្រុកទូទាំងខេត្ត ពិតជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រតិបត្តិការងារតាមវិស័យអាទិភាពទាំង៤ និងក្លាយជាសាខា-អនុសាខា ដែលមានដំណើរការល្អ។

ថ្លែងក្នុងឱកាសនៃការបិទកិច្ចប្រជុំ លោកជំទាវ ម៉ែន នារីសោភ័គ បានពាំនាំប្រសាសន៍របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលផ្តាំផ្ញេីសួរសុខទុក្ខ​ និងកោតសរសេីរចំពោះគណៈកិត្តិយសសាខា​ គណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិសាខា-អនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាទាំងអស់ ដែលបានលះបង់កម្លាំងកាយ-ចិត្តបំពេញការងារមនុស្សធម៌នាពេលកន្លងមក។

ជាមួយគ្នានេះ​ លោកជំទាវ​ បានគូសបញ្ជាក់ពីវឌ្ឍនភាពរបស់កាកបាទក្រហមកម្ពុជា ចាប់តាំងពីពេលដែលមហាសន្និបាតអាណត្តទី២របស់​កាកបាទក្រហមកម្ពុជា​ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៩៨ បានបោះឆ្នោតជ្រេីសតាំង​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ធ្វើជាប្រធានដឹកនាំ​​រៀងមក​ នោះគឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន​ បានយកចិត្តទុកដាក់​ខ្ពស់​ ផ្តោតអាទិភាពលើការងារអភិបាលកិច្ចល្អ និងបន្តអភិវឌ្ឍស្ថាប័នរបស់​កាកបាទក្រហមកម្ពុជា​ រហូតដល់សម្រេចបានការកសាងយុទ្ធសាស្ត្រទី១របស់កាកបាទក្រហមកម្ពុជា ២០០៣-២០១០​ ដើម្បីកសាងកាកបាទក្រហមកម្ពុជា​ ឱ្យក្លាយជាសមាគមជាតិដែលមានដំណើរការល្អ។​ ការអភិវឌ្ឍជាជំហានៗរហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ​ ឆ្នាំ២០១០ គឺ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​​ បានរៀបចំឱ្យមានសិក្ខាសាលាមួយដើម្បីរៀបរយការងារអភិវឌ្ឍស្ថាប័ននេះ ឱ្យមានសូចនាករទៅតាមលក្ខណៈរបស់កម្ពុជា។ ពេលនោះហេីយគឺជាពេលដែល​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប្រធាន បានប្រកាសអនុវត្តទិសវិមជ្ឈការ វិសហមជ្ឈការរបស់សាខា ហេីយអ្វីដែលត្រូវបានយកធ្វេីជាផែនទីបង្ហាញផ្លូវ ដើម្បីឱ្យសម្រេចបានទិសវិមជ្ឈការ វិសហមជ្ឈការរបស់សាខានេះគឺ យុទ្ធសាស្ត្រទី២​ ២០១១-២០២០​ របស់កាកបាទក្រហមកម្ពុជា។

រហូតមកដល់បច្ចុប្បន្ននេះ​ កាកបាទក្រហមកម្ពុជា​ បាននិងកំពុងអនុវត្តយុទ្ធសាស្ត្រ ២០២១-២០៣០ ដែលមានទស្សនវិស័យ ធ្វេីយ៉ាងណាឱ្យ​កាកបាទក្រហមកម្ពុជា​ ដែលជាស្ថាប័នមនុស្សធម៌នាំមុខគេនៅកម្ពុជា នឹងក្លាយជាសមាគមជាតិដែលមានភាពម្ចាស់ការខ្ពស់ និងសម្រេចបានបេសកកម្ម ក្នុងការប្រមូលផ្តុំកម្លាំងមនុស្សធម៌ ដើម្បីចូលរួមលើកកម្ពស់ជីវភាពរបស់ជនងាយរងគ្រោះបំផុតនិងជនរងគ្រោះ តាមរយៈវិស័យអាទិភាពចំនួន៤រួមមាន៖
១-ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ
២-សុខភាពនិងការថែទាំសុខភាពក្នុងសហគមន៍
៣- ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌
៤-ការអភិវឌ្ឍស្ថាប័ន។លោកជំទាវ​ អគ្គលេខាធិការរងទី​១​ បានបញ្ជាក់ផងដែរថា ការងារអភិវឌ្ឍស្ថាប័ន គឺត្រូវផ្តោតលើការពង្រឹងសមត្ថភាពសាខា អនុសាខា ក្រុមកាកបាទក្រហម​ ឱ្យក្លាយជាប្រតិបត្តិករជួរមុខដ៏សកម្មឱ្យស្របនឹងទិសស្លោកជាសកល របស់សហព័ន្ធអន្តរជាតិ «សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល» និងជឿជាក់យ៉ាងមុតមាំថាអ្វីដែលបានដាក់ជាការងារអាទិភាពទាំងអស់នោះ​ ក្រុមប្រតិបត្តិទាំងសាខា-អនុសាខា នឹងអាចយកទៅអនុវត្តបានយ៉ាងល្អ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។

សូមបញ្ជាក់ថា​ កាកបាទក្រហមកម្ពុជា​ បានអនុវត្តការប៉ាន់ប្រមាណសមត្ថភាពសាខា​ (បូកា-BOCA)​ ជុំទី១​ (នៅឆ្នាំ២០១៥)​ ចំពោះសាខាទាំង២៥រាជធានី-ខេត្ត​បានចប់សព្វគ្រប់ហេីយ ដោយបានឆ្លុះបញ្ចាំងទៅតាមយុទ្ធសាស្ត្រ២០១១-២០២០។ ដោយឡែក​ ក្នុងត្រីមាសទី១​ ឆ្នាំ២០២៣នេះ​ កាកបាទក្រហមកម្ពុជា​ បានចាប់ផ្តើមអនុវត្ត ការប៉ាន់ប្រមាណសមត្ថភាពសាខា​ (បូកា-BOCA)​ ជុំទី២​នេះ​ ដោយឆ្លុះបញ្ចាំងទៅតាមយុទ្ធសាស្ត្រ២០២១-២០៣០​ ដែលបានចាប់ផ្តេីមអនុវត្តជំហានដំបូងក្នុងជុំទី២នេះ​ សម្រាប់សាខាចំនួន៤​ រួមមាន​៖ ខេត្តត្បូងឃ្មុំ បន្ទាយមានជ័យ​ ប៉ៃលិន​ និងខេត្តកណ្តាល​ ដែលជាសាខាគោលដៅកំពុងអនុវត្តកម្មវិធីលេីកកម្ពស់សកម្មភាពមនុស្សធម៌​ និងសុខភាពក្នុងសហគមន៍​ ក្រោមការជួយឧបត្ថម្ភគាំទ្រពីកាកបាទក្រហមហ្វាំងឡង់។

លទ្ធផលនៃការប៉ាន់ប្រមាណសមត្ថភាពសាខា​ខាងលេីនេះ​ គឺជាផែនទីចង្អុលផ្លូវសម្រាប់ឱ្យសាខា​ធ្វេីការ​កសាងផែនការអភិវឌ្ឍ និងផែនការប្រចាំឆ្នាំរបស់ខ្លួន​ ដេីម្បីឈានទៅសម្រេចបានគោលដៅ​ និងលទ្ធផលរំពឹងទុកនៃយុទ្ធសាស្ត្រ២០២១-២០៣០របស់កាកបាទក្រហមកម្ពុជា។ ចំពោះសាខាដទៃផ្សេង​ កាកបាទក្រហមកម្ពុជា​ នឹងបន្តចុះផ្សព្វផ្សាយពីយុទ្ធសាស្ត្រ​ និងធ្វេីបូកា-BOCAនេះ​ ជាបន្តបន្ទាប់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង