**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្ដមសិក្សា

 


ភ្នំពេញ៖ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្ដមសិក្សា (ក.យ.គ.)។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា (ក.យ.គ.) ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ព្រមទាំងប្រធាន អនុប្រធាន សមាជិកនៃគណៈដឹកនាំចលនាយុវជនស្មគ្រចិត្ត និងក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន សរុបចំនួន៤៧៥នាក់ នៅសណ្ឋាគារសុខាភ្នំពេញ។

យោងតាមរបាយការណ៍ ក.យ.គ. ទោះបីជួបបញ្ហាប្រឈមមួយចំនួនបង្កឡើងដោយជំងឺកូវីដ១៩ ក៏ដោយ ក៏ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សាបានបំពេញបេសកកម្មទទួលបានលទ្ធផលជោគជ័យជាង ៨១ភាគរយ នៃផែនការសកម្មភាពប្រចាំឆ្នាំ២០២២។

អង្គសន្និបាតជាមានជំនឿថា កត្តាដែលនាំឱ្យក្រុមប្រឹក្សាទទួលបានលទ្ធផលល្អបែបនេះ គឺដោយសារតែមានការគាំទ្រយ៉ាងមុតមាំពីសំណាក់ឯកឧត្ដម ហ៊ុន ម៉ានី ព្រមទាំងមានការខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ក្រុមប្រឹក្សា ការចូលរួមសហការយ៉ាងល្អពីគណៈគ្រប់គ្រងគ្រឹះស្ថានឧត្ដមសិក្សា គណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត និងក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្ដមសិក្សារដ្ឋនិងឯកជនទាំងអស់ ដោយប្រកាន់ខ្ជាប់នូវស្មារតី២ធ្នូ និងគោលការណ៍ស្ម័គ្រចិត្ត។

របាយការណ៍ឱ្យដឹងថា គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២២ ក.យ.គ. បានបញ្ចូលសមាជិកភាព តាម UYFC App សរុបចំនួន ៣៣ ៩៣៤នាក់។ ទន្ទឹមនឹងនេះដែរ ក្រុមការងារបច្ចេកទេសបានសហការគ្នាកែលម្អនិងធ្វើបច្ចុប្បន្នកម្មនៃប្រព័ន្ធចុះឈ្មោះ ឱ្យដំណើរការដោយរលូន និងមានលក្ខណៈល្អប្រសើរ ស្របតាមតម្រូវការជាក់ស្ដែងដើម្បីសម្រួលដល់ការចុះឈ្មោះឱ្យបានលឿន និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងធានាបាននូវសុវត្ថិភាពនៃការគ្រប់គ្រងទិន្នន័យផងដែរ។

នៅក្នុងឆ្នាំ២០២២កន្លង ក.យ.គ. បានធ្វើកិច្ចសហការល្អជាមួយគ្រឹះស្ថានឧត្តមសិក្សានានា ដើម្បីអភិវឌ្ឍសមត្ថភាពដល់យុវជន តាមរយៈការរៀបចំសិក្ខាសាលាចំនួន ១៧២លើក បាឋកថាចែករំលែកបទពិសោធ៧៦លើក និងបើកវគ្គបណ្តុះបណ្តាលនានាចំនួន៨៩វគ្គ ដោយភ្ជាប់ Logo ស.ស.យ.ក.។ បន្ថែមលើនេះ ក.យ.គ. បានទទួលអាហារូបករណ៍ពី២៩គ្រឹះស្ថានឧត្តមសិក្សា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សរុបចំនួន ៩៥០កន្លែង។ ក.យ.គ. ក៏បានដឹកនាំបំផុសស្មារតី ជំរុញនិងលើកទឹកចិត្តយុវជននៅតាមគ្រឹះស្ថានឧត្តមសិក្សា ឱ្យស្រឡាញ់ ការពារ ថែរក្សាទំនៀមទម្លាប់ប្រពៃណីខ្មែរ។

សូមបញ្ជាក់ថា សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ ក.យ.គ. នាឱកាសនេះ មានគោលបំណងត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារសម្រេចបាន ចំណុចខ្លាំង បញ្ហាប្រឈម ដំណោះស្រាយ ព្រមទាំងដាក់ចេញនូវទិសដៅការងារបន្ត៕

អត្ថបទដែលជាប់ទាក់ទង