**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម**ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់នៃសេដ្ឋកិច្ចចិនក្នុងអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រទេសទាំងអស់ ស្ថាប័ន បុគ្គល រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង**សម្តេចធិបតី៖ តួនាទីរបស់កម្ពុជា ក្នុងការថែរក្សាសន្តិភាពសកលលោក និងការរំដោះមីន ក្រោមឆ័ត្រ UN បានឆ្លុះបញ្ជាំង​ពីភាពធន់របស់កម្ពុជា ក្នុងការប្រឈមមុខទៅនឹងអតីតកាលដ៏លំបាក**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា

រដ្ឋបាលរាជធានីភ្នំពេញ ទទួលរថយន្តក្រុង ២០០គ្រឿងពីក្រុមហ៊ុន ប៊ូយ៉ុង គ្រុប ដើម្បីពង្រឹងប្រសិទ្ធភាព នៃការផ្តល់សេវាដឹកជញ្ជូនសាធារណៈ

ភ្នំពេញ៖ រថយន្តក្រុងចំនួន ២០០គ្រឿង ដែលជាអំណោយរបស់ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប ត្រូវបានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ដើម្បីរួមចំណែកពង្រឹងប្រសិទ្ធភាព នៃការផ្តល់សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) ក្នុងរាជធានីភ្នំពេញឱ្យកាន់តែប្រសើរឡើងមួយកម្រិតថែមទៀត។

ពិធីប្រគល់-ទទួលរថយន្តក្រុងខាងលើនេះ បានធ្វើឡើងក្រោមវត្តមានឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម ផាក ជុងវុក (PARK JEONG WOOK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា និងលោកបណ្ឌិត លី ជុងគឿន (LEE JOONG KEUN) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប នៅទីស្នាក់ការរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ស្ថិតនៅសង្កាត់ ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លើកឡើងនាឱកាសនោះឯកឧត្ដម ឃួង ស្រេង ក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន ប៊ូយ៉ុង គ្រុប ក្រោមការផ្តួចផ្តើមរបស់លោកបណ្ឌិត លី ជុងគឿន ដោយបានសម្រេចផ្ដល់ជំនួយជារថយន្តក្រុង ចំនួន ២០០គ្រឿង ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរួមចំណែកពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាដឹកជញ្ជូនសាធារណៈ រថយន្តក្រុង (City Bus) ក្នុងរាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បន្តថា ក្នុងក្របខណ្ឌផែនការមេដឹកជញ្ជូនសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញបានខិតខំលើកកម្ពស់នូវប្រសិទ្ធភាព និងគុណភាពនៃការផ្តល់សេវាដឹកជញ្ចូនសាធារណៈ តាមរយៈការសិក្សាផ្នែកបច្ចេកទេស លើការតភ្ជាប់រវាងតំបន់សំខាន់ៗ ក្នុងរាជធានីភ្នំពេញ និងឈានទៅអនុម័តផែនទីបណ្តាញខ្សែរត់ ដែលមកទល់បច្ចុប្បន្ននេះមានសរុប ១៣ខ្សែរត់ ដោយប្រើប្រាស់រថយន្តក្រុងសរុប ចំនួន ២៣៥គ្រឿង។

អនុលោមតាមអនុស្សរណៈនៃការយោគយល់ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ រវាងរដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុន ប៊ូយ៉ុង គ្រុប, ក្រុមហ៊ុន ប៊ូយ៉ុង គ្រុបបានសម្រេចផ្តល់អំណោយជារថយន្តក្រុងប្រភេទ ២៩កៅអី ចំនួន ២០០គ្រឿង ជូនរដ្ឋបាលរាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានបន្ថែមថា អំណោយជារថយន្តក្រុងចំនួន ២០០គ្រឿងនេះ ពិតជាមានសារៈសំខាន់ ដែលអាចឱ្យរដ្ឋបាលរាជធានីភ្នំពេញប្រើប្រាស់សម្រាប់ធានានូវប្រតិបត្តិការ បានទាន់ពេលវេលាឆ្លើយតបទៅនឹងតម្រូវការ នៃការប្រើប្រាស់សេវារថយន្តក្រុង ពីសំណាក់ប្រជាពលរដ្ឋ ស្របពេលដែលសកម្មភាពសេដ្ឋកិច្ច- សង្គម ត្រូវបានបើកដំណើរការពេញលេញឡើងវិញ ពិសេសគឺជួយ សម្រួលដល់ការធ្វើដំណើរ ក្នុងអំឡុងពេលការរៀបចំព្រឹត្តិការណ៍ កីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅឆ្នាំ២០២៣ ដែលរាជធានីភ្នំពេញ គឺជាមូលដ្ឋាននៃការរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។

រថយន្តក្រុងថ្មីនេះ ក៏នឹងរួមចំណែកធានានូវស្ថិរភាព និងនិរន្តរភាពនៃការផ្ដល់សេវាដឹកជញ្ចូនដល់ព្រះសង្ឃ កីឡាករ-កីឡាការិនីសិស្ស-និស្សិត កម្មករ-កម្មការិធីដែលត្រូវបានរាជរដ្ឋាភិបាល លើកលែងការបង់ថ្លៃធ្វើដំណើរក៏ដូចជា ប្រើប្រាស់ សម្រាប់ដឹកប្រជាពលរដ្ឋទៅស្រុកកំណើតនាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ និងពិធីបុណ្យភ្ជុំបិណ្ឌផងដែរ។

ឯកឧត្ដម ឃួង ស្រេង បន្តទៀតថា មុនវិបត្តិកូវីដ-១៩ អ្នកធ្វើដំណើរតាមរថយន្តក្រុងមានចំនួនប្រមាណជិត ៣០.000នាក់ ។ ប្រសិនបើពុំមានសេវារថយន្តក្រុងទេនោះ វានឹងធ្វើឱ្យស្ថានភាពចរាចរកាន់តែកកស្ទះណែនណាន់ តាន់តាប់ខ្លាំងឡើង។ ដូចនេះរថយន្តក្រុងថ្មីចំនួន ២០០គ្រឿងនេះ នឹងរួមចំណែកកាត់បន្ថយឱ្យបានជាអតិបរមានូវការប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួន។

លោកបណ្ឌិត លី ជុងគឿន បានលើកឡើងដែរថា មូលហេតុនៃការផ្តល់រថយន្តក្រុងថ្មីទាំង២០០ គ្រឿងជូនមករដ្ឋបាលរាជធានីនេះ គឺដើម្បីរួមចំណែកដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅភ្នំពេញ ពិសេសកាត់បន្ថយ ហានិភ័យដល់អ្នកជិះ ដោយប្តូរពីការជិះម៉ូតូដឹកកូន ក្រោមកំដៅថ្ងៃ ភ្លៀងខ្យល់ មកជិះក្នុងរថយន្តក្រុងដែលមានផាសុខភាព និងអាចអានសៀវភៅបានថែមទៀត។

ឯកឧត្ដម ផាក ជុងវុក (PARK JEONG WOOK) ក៏បានមានប្រសាសន៍លើកឡើងផងដែរថា រយះពេលជាង១ខែ ដែលលោកបានមកដល់ភ្នំពេញ លោកពិតជាបានមើលឃើញពីការអភិវឌ្ឍ រីកចំរើនខ្លាំងរបស់រាជធានីភ្នំពេញ ហើយរថយន្តក្រុងទាំង២០០គ្រឿងនេះ នឹងរួមចំណែកនៃការអភិវឌ្ឍនេះ ដោយរក្សាបាននូវបរិស្ថានល្អ ជាមួយនិងការសន្សំសំចៃថវិកាបានមួយផ្នែកថែមទៀត។ ប្រទេសកម្ពុជា និងប្រទេសកូរ៉េបានមានទំនាក់ទំនងសហប្រតិបត្តិការណ៍ សេដ្ឋកិច្ច វប្បធម៌ ជាមួយគ្នាតាំងពីឆ្នាំ១៩៩៧ ហើយការផ្តល់រថយន្តក្រុងទាំង២០០គ្រឿងនេះ ជានិមិត្តរូបមួយនៃកិច្ចសហប្រតិបត្តិការណ៍ នៃប្រទេសទាំង២ឱ្យកាន់តែប្រសើរឡើងមួយកម្រិតថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង