ឯកឧត្តម ប្រាក់ សំអឿន ដឹកនាំគណៈប្រតិភូចូលជួបពិភាក្សាការងារជាមួយនាយក UNDP ប្រចាំប្រទេសវៀតណាម
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គបាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូចូលជួបពិភាក្សាការងារជាមួយនាយកUNDP ប្រចាំប្រទេសវៀតណាម និងការចែករំលែកនូវចំណេះដឹងអំពីសន្ទស្សន៍ នៃអភិបាលកិច្ច និងរដ្ឋបាលសាធារណៈ របស់រដ្ឋបាលខេត្ត នៃប្រទេសវៀតណាម (PAPI) ។
ជំនួបនេះបានធ្វើឡើង នៅប្រទេសវៀតណាម នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងដំណើរទស្សនកិច្ចសិក្សាលើការវាយតម្លៃនៃការផ្ដល់សេវា សាធារណៈរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនៃ ប្រទេសវៀតណាម៕