**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាធុរៈកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ចូលជួបពិភាក្សាការងារ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអនុញ្ញាត និងទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរៈកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US-ASEAN Business Council) នាវិមានសន្តិភាព។

ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់គណៈប្រតិភូ នៅព្រះរាជាណាចក្រកម្ពុជា ជាថ្មីម្ដងទៀត។ សម្ដេចក្រឡាហោម បានជម្រាបជូនអំពីបច្ចុប្បន្នភាពមួយចំនួនរបស់កម្ពុជា ជូនទៅដល់គណៈប្រតិភូ ដោយបានលើកឡើងអំពីស្ថានភាពទូទៅចំពោះការវិវត្តន៍នៃសេដ្ឋកិច្ចកម្ពុជា ដែលបានបើកដំណើរការប្រទេសឡើងវិញ ចាប់តាំងពីចុងឆ្នាំ២០២១ រហូតមកដល់ពេលនេះកម្ពុជា គឺទទួលបាននូវកំណើនសេដ្ឋកិច្ចឡើងវិញប្រមាណ ៥.២% ក្នុងឆ្នាំ២០២២នេះ។ ទន្ទឹមនឹងនេះ សម្ដេច ក៏សូមយកឱកាសនេះថ្លែងអំណរគុណចំពោះការចូលរួមចំណែករបស់សហរដ្ឋអាមេរិក ក្នុងការគាំទ្រដល់ដំណើរការកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្ដល់វ៉ាក់សាំងកូវីដ-១៩ ដែលបានរួមចំណែកធ្វើឱ្យមានការបើកដំណើការប្រទេសឡើងវិញ ហើយក៏ជំរុញដល់ការទទួលបានវឌ្ឍនៈភាពសេដ្ឋកិច្ចនេះផងដែរ។ សម្ដេចក្រឡាហោម ក៏បានជម្រាបជូនគណៈប្រតិភូនូវ ស្ថានភាពទូទៅដែលពាក់ព័ន្ធទៅនឹងវិស័យសន្ដិសុខនៅកម្ពុជា គឺមានស្ថានភាពល្អប្រសើរដោយក្នុងឆ្នាំ២០២២ កន្លងទៅនេះ កម្ពុជា បានរៀបចំនូវព្រឹត្តិការណ៍ធំៗ ទាំងព្រឹត្តិការណ៍ជាតិ និងអន្ដរជាតិ ក្នុងនោះ មានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ ជាពិសេស គឺការរៀបចំនូវព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ាន ដែលមានថ្នាក់ដឹកនាំកំពូលៗ អន្ដរជាតិចូលរួមផងដែរ។ សម្ដេចក្រឡាហោម បានជម្រាបបន្ថែមជូននូវកិច្ចការមួយចំនួន ដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃ កំពុងតែខិតខំយកចិត្តទុកដាក់ដោះស្រាយ ក្នុងនោះរួមមាន៖ កត្តាគ្រោះថ្នាក់ចរាចរណ៍ ដែលនៅតែបន្ដមានការកើនឡើង, ការងារពាក់ព័ន្ធប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនខុសច្បាប់, រួមជាមួយការងារពាក់ព័ន្ធទៅនឹងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ មានជាអាទិ៍៖ បទល្មើសជួញដូរមនុស្ស, បទល្មើសមិនប្រពៃណីផ្សេងៗទៀត, រួមទាំងបទល្មើសប្រឆាំងការសម្អាតប្រាក់ផងដែរ។

ចំពោះបទល្មើសប្រឆាំងការសម្អាតប្រាក់នេះ សម្ដេចក្រឡាហោម ស ខេង ក៏បានជម្រាបជូន គណៈប្រតិភូអំពីសមិទ្ធផលថ្មីៗនេះដែលរាជរដ្ឋាភិបាលកម្ពុជាទទួលបាន គឺការសម្រេចរបស់អង្គការ FATF ក្នុងការដកកម្ពុជាចេញពីបញ្ជីប្រផេះ នៃប្រទេសមានហានិភ័យសម្អាតប្រាក់ ដែលសម្ដេច ចាត់ទុកថា នេះគឺជាសមិទ្ធផលមួយដែលនឹងរួមចំណែកដល់ការបង្កើនជំនឿទុកចិត្តពីសំណាក់វិនិយោគគិន មកលើបរិយាកាសវិនិយោគ ក៏ដូចជាការធ្វើពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា។ជាមួយគ្នានោះ សម្ដេចក្រឡាហោម ស ខេង ក៏សូមថ្លែងអំណរគុណចំពោះអង្គការ FATF ដោយក្នុងនោះ សហរដ្ឋអាមេរិក ក៏ជាសមាជិកមួយនៅក្នុងអង្គការនេះ ដែលអង្គការបានផ្ដល់នូវការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងជាច្រើនឆ្នាំរបស់រាជរដ្ឋាភិបាលកម្ពុជា រហូតដល់សម្រេចដកកម្ពុជាចេញពីបញ្ជីប្រផេះនេះ។ សម្តេចក្រឡាហោម បានមានប្រសាសន៍បន្ថែមពាក់ព័ន្ធទៅនឹងសភាពការណ៍នយោបាយនៅកម្ពុជាជម្រាបជូនគណៈប្រតិភូ ដោយសង្ខេបថា តាមរយៈបទពិសោធន៍ នូវការបោះឆ្នោតជាច្រើនលើកកន្លងមក ដែលកម្ពុជាបច្ចុប្បន្ននេះ ទាំង គណបក្សនយោបាយ ក៏ដូចជាប្រជាពលរដ្ឋខ្មែរ កាន់តែមានភាពចាស់ទុំ ចំពោះការប្រកួតប្រជែង ក៏ដូចជា ការចូលរួមនៅក្នុងដំណើរការប្រជាធិបតេយ្យ។ សម្ដេច ក៏បានជម្រាបជូនដែរថា ពាក់ព័ន្ធទៅនឹងដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជា ក្នុងឆ្នាំ២០២៣នេះ គឺរាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញយន្តការ និងផែនការ ការពារសន្ដិសុខសម្រាប់ការបោះឆ្នោតដែលមាន សម្ដេចជាប្រធានគណៈកម្មាសន្តិសុខ ហើយរាជរដ្ឋាភិបាល ខិតខំធ្វើយ៉ាងណារក្សាបរិយាកាសសង្គមឱ្យបានល្អប្រសើរ ដើម្បីបម្រើឱ្យដំណើរការបោះឆ្នោត នាពេលខាងមុខនេះ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានអំពើហឹង្សា និងស្របតាមគោលការណ៍លទ្ធប្រជាធិបេតយ្យ សេរី ពហុបក្ស។

លោក ម៉ៃឃើល មីចាឡាក់ (Amb. Michael Michalak) តំណាងឱ្យក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US-ASEAN Business Council) ក៏បានថ្លែងអំណរគុណចំពោះ សម្ដេចក្រឡាហោម ដែលបានផ្ដល់នូវព័ត៌មានបច្ចុប្បន្នភាព ក៏ដូចជាព័ត៌មានមួយចំនួនអំពីស្ថានភាពទូទៅ នៃសេដ្ឋកិច្ច សន្ដិសុខ និងនយោបាយនៅកម្ពុជា។ ឯកឧត្តម ក៏បានប្រគល់វេទិការ និងផ្ដល់ឱកាសដល់ក្រុមហ៊ុនដែលមានវត្តមានក្នុងឱកាសនេះ លើកឡើងនូវចំណាប់អារម្មណ៍មួយចំនួនពាក់ព័ន្ធទៅនឹងការវិនិយោគនៅកម្ពុជាផងដែរ។ ក្នុងនោះដែរ មានតំណាងក្រុមហ៊ុន ក្នុងវិស័យសំខាន់ៗមួយចំនួន រួមមាន៖ វិស័យថាមពល, វិស័យធនាគារ, វិស័យផលិតផលប្រើប្រាស់ផ្សេងៗ បានលើកឡើងនូវចំណាប់អារម្មណ៍របស់ខ្លួនពាក់ព័ន្ធទៅនឹងដំណើរការវិនិយោគនៅកម្ពុជា ដែលក្រុមហ៊ុនកំពុងមានវត្តមាន ធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា ហើយក៏បានផ្លាស់ប្ដូរយោបល់មួយចំនួន ក៏ដូចជា ផ្ដល់នូវអនុសាសន៍បន្ថែមពាក់ព័ន្ធទៅនឹងដំណើរការកសាង, ការរៀបចំក្របខណ្ឌច្បាប់, បទដ្ឋានគត្តិយុទ្ធមួយចំនួនដើម្បីធ្វើយ៉ាងណាក៏ឱ្យការអនុវត្តនូវសកម្មភាពវិនិយោគ ពាណិជ្ជកម្មនៅកម្ពុជាកាន់តែទទួលបានភាពទាក់ទាញ និងវឌ្ឍនៈភាពរីកចម្រើនឡើងបន្ថែមទៀត។

ជាការឆ្លើយទៅនឹងការលើកឡើងមតិយោបល់ពីសំណាក់បណ្ដាលក្រុមហ៊ុន ដែលមានតំណាងចូលរួមក្នុងឱកាសនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណចំពោះការចូលរួមយោបល់ដល់មានសារៈសំខាន់ និងបានលើកទឹកចិត្តដល់បណ្ដាលក្រុមហ៊ុនទាំងអស់ សូមបន្ដពិនិត្យ និងស្វែងរក ក៏ដូចជា ពង្រីកបន្ថែមទៀត នូវឱកាសវិនិយោគនៅកម្ពុជា ផ្អែកលើសក្កានុពលដែលកម្ពុជាមាន ទាំងកត្តាសេដ្ឋកិច្ច កត្តាសន្ដិសុខ។ លើសពីនេះ សម្ដេច ផ្ទាល់ក៏បានត្រៀមខ្លួនជានិច្ចក្នុងការផ្ដល់កិច្ចសហការផ្សេងៗជាមួយក្រុមហ៊ុនទៅលើវិស័យ ដែលសម្ដេចទទួលខុសត្រូវផងដែរ។

ជាទីបញ្ចប់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏សូមថ្លែងអំណរគុណ ចំពោះ គណៈប្រតិភូ នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US-ASEAN Business Council) នៅព្រះរាជាណាចក្រកម្ពុជា ហើយសូមឱ្យទទួលបានជោគជ័យក្នុងដំណើរបេសកម្ម មកកាន់កម្ពុជានាឱកាសនេះ៕

អត្ថបទដែលជាប់ទាក់ទង