អភិបាលខេត្តកំពង់ស្ពឺ ប្រគល់ម៉ូតូមួយគ្រឿង ដល់កីឡាករ ព្រំ សំណាង សម្រាប់ជាមធ្យោបាយធ្វើដំណើរក្នុងការហ្វឹកហាត់
ភ្នំពេញ៖ ដើម្បីឆ្លើយតបជាមួយនឹងការខិតខំប្រឹងប្រែងរបស់កីឡាករ ព្រំ សំណាង ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកទឹកចិត្ត ដោយប្រគល់ម៉ូតូមួយគ្រឿង សម្រាប់ជាមធ្យោបាយធ្វើដំណើរក្នុងការហ្វឹកហាត់ ដើម្បីក្លាយជាកីឡាករអាជីព sea games នៅពេលដែលប្រទេសយើងនឹងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនាពេលខាងមុខ។
ទន្ទឹមជាមួយគ្នានោះឯកឧត្ដម វ៉ី សំណាង ក៏បានជូនពរកីឡាករកីឡាការិនីរបស់កម្ពុជា ជាពិសេសកីឡាករ ព្រំ សំណាងសូមទទួលបានជោគជ័យគ្រប់សង្វៀនប្រកួតទាំងអស់៕