**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

ប្រមុខការទូតកម្ពុជា៖ តួនាទីរបស់ចិន មានសារសំខាន់បំផុតសម្រាប់អនាគត នៃសង្គ្រាមនៅអ៊ុយក្រែន

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា តួនាទីរបស់ចិន នឹងមានសារសំខាន់បំផុតសម្រាប់អនាគតនៃសង្គ្រាមនៅអ៊ុយក្រែន។

ប្រមុខការទូតកម្ពុជា ថ្លែងបែបនេះក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣។

បើតាមឯកឧត្ដមឧបនាយករដ្ឋមន្ត្រី អាស្រ័យដោយកំណើនសេដ្ឋកិច្ចខ្ពស់ និងស្ថិរ ក្នុងរយៈពេលច្រើនទសវត្សជាប់ៗគ្នា ប្រទេសចិនបានដើរតាមទាន់សហរដ្ឋអាមេរិក សឹងគ្រប់វិស័យ។ ឯកឧត្ដមបន្តថា ឥទ្ធិពលសេដ្ឋកិច្ចរបស់ចិននៅតំបន់ជាច្រើនលើពិភពលោកមានលក្ខណៈទូលាយ និងកើនឡើងជាលំដាប់។ ចិនជាដៃគូសំខាន់បំផុតផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម សម្រាប់សឹងគ្រប់ប្រទេសនៅអាស៉ី។

ចិនមានលទ្ធភាពបង្កើត និងអនុវត្តនូវគំនិតផ្តួចផ្តើមខ្សែរក្រវ៉ាត់ និងផ្លូវ (BRI) ហើយថ្មីៗនេះទៀត កៀរគរ «ក្រុមមិត្ត» នៃ«គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល» (GDI) ក៏ដូចជាបង្កើតនូវ «គំនិតផ្តួចផ្តើមសន្តិសុខសកល» (GSI)។ ជាមួយនេះ ចិនក៏ចាប់ដៃរុស្ស៉ី កសាងនូវទំនាក់ទំនងយុទ្ធសាស្ត្រ និងយោធា ដើម្បីឆ្លើយតបទៅនឹងសម្ពាធ និងការប្រឈមដែលចេះតែកើនឡើងជាមួយក្រុមប្រទេសខាងលិច ដែលបង្កឲ្យមាននូវស្ថានភាពមួយស្រដៀងគ្នានឹងសម័យកាលសង្គ្រាមត្រជាក់។ ចិន និងរុស្ស៉ី ក៏ចាប់ដៃគ្នាក្នុងការជំរុញឲ្យ «ងាកចេញពីប្រព័ន្ធទូទាត់អន្តរជាតិដែលត្រួតត្រាដោយលោកខាងលិច» ដើម្បីកាត់បន្ថយហានិភ័យនៃការដាក់ទណ្ឌកម្មនានា ព្រមទាំងបង្កើននូវកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមក ផ្នែកបច្ចេកវិទ្យា និងលំហរអ៉ីនធឺណែត។

ឯកឧត្ដម ប្រាក់ សុខុន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងបរិបទដែលសង្គ្រាមនៅអ៊ុយក្រែន បន្តវិវត្តន៍កាន់តែស្មុគ្រស្មាញ និងប្រកបដោយគ្រោះថ្នាក់នោះ តួនាទី និងការសម្រេចរបស់ចិន នឹងមានសារៈសំខាន់បំផុតសម្រាប់អនាគតនៃសង្គ្រាមនេះ និងអនាគតនៃសណ្តាប់ធ្នាប់ពិភពលោក»។

ចិន ដែលជាមិត្តរបស់រុស្ស៉ី កំពុងមានឥទ្ធិពលដ៏សំខាន់សម្រាប់សង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន។ សហរដ្ឋអាមេរិក និងលោកខាងលិច បានព្រមានចិន មិនឱ្យផ្តល់ជំនួយដល់រុស្ស៉ីនោះឡើយ ខណៈដែលប្រមុខការទូតចិន ទើបបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៉ី ដែលគេជឿថា អាចនឹងមានទស្សនកិច្ចរបស់ លោក ស៊ី ជិនពីង ប្រធានាធិបតីចិន ទៅកាន់ប្រទេសរុស្ស៉ី ឆាប់ៗនេះផងដែរ។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ចំពោះសង្គ្រាមនៅអ៊ុយក្រែន គឺចិនមានតួនាទីសម្របសម្រួល និងដោះស្រាយវិបត្តិនេះ ក៏ដូចជាចូលរួមក្នុងការចាត់ចែងសណ្តាប់ធ្នាប់ពិភពលោក។ សង្គ្រាមនេះ អត់ត្រូវការឲ្យខាងណាឈ្នះទេ គឺឲ្យឈ្នះទាំងអស់គ្នា ហើយបើចិនដើរតួនាទីជាអាជ្ញាកណ្តាល ទើបអាចឈានដល់ការបញ្ចប់សង្គ្រាមបាន។

ពិភពលោកត្រូវការពហុប៉ូល សម្រាប់សណ្តាប់ធ្នាប់ពិភពលោក មិនឲ្យអាមេរិកដឹកនាំតែម្នាក់ឯងទៀតទេ គឺផ្អែកលើពហុប៉ូល ដែលចិនក៏មានតួនាទីសំខាន់ផងដែរ។ នេះបើតាមការបញ្ជាក់ របស់អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ។

លោកបណ្ឌិត យង់ ពៅ យល់ឃើញថា វិបត្តិនៅអ៊ុយក្រែននេះ វាកាន់តែស្មុគស្មាញ និងគ្រោះថ្នាក់ពិតប្រាកដមែន ក្នុងខណៈដែលប្រទេសលោកខាងលិច ចេះតែផ្តល់ជំនួយយោធាដល់អ៊ុយក្រែន ហើយដែលបញ្ហានេះរុញច្រានឲ្យអ៊ុយក្រែន កាន់តែមានសង្គ្រាមអូសបន្លាយយូរអង្វែង។ បញ្ហាគ្រោះថ្នាក់ គឺប្រទេសអ៊ុយក្រែននឹងរងគ្រោះខ្ទេចខ្ទាំតែម្តង ប្រសិនបើប្រទេសលោកខាងលិច នៅតែបន្តការគាំពារបែបនេះ ដោយមិនយកការចរចាបែបការទូតមកដោះស្រាយជាមួយគ្នា ពោលគឺរុញឲ្យសង្គ្រាមនេះ កាន់តែគ្រោះថ្នាក់ទាំងអ៊ុយក្រែនផ្ទាល់ និងទាំងអន្តរជាតិ។ គ្រោះថ្នាក់ដល់អន្តរជាតិ ដោយសារទី១ ប្រសិនបើរុញសង្គ្រាមនេះឲ្យកាន់តែឆាបឆួល អាចមានវិបត្តិដល់សង្គ្រាមលោកលើកទី៣ និងទី២ អាចរុញច្រានដល់វិបត្តិសកលផ្សេងទៀត ដែលអូសបន្លាយដោយសារតែសង្គ្រាមនេះ។

លោកបញ្ជាក់ទៀតថា «អញ្ចឹងតួនាទីមហាអំណាចមួយទៀត ដែលអាចធ្វើឲ្យវិបត្តិនេះ ចូលរួមដោះស្រាយវិបត្តិ គឺតួនាទីប្រទេសចិន ដែលពិភពលោកកំពុងតែសំឡឹងមើល ត្បិតតែប្រទេសចិនកន្លងមក មិនដែលមានពិសោធន៍ទៅលើភាពជាអាជ្ញាកណ្តាលដោះស្រាយវិបត្តិធំៗ ក៏ដោយចុះ ក៏ប៉ុន្តែតួនាទីចិនឥឡូវនេះ មិនទាន់ដូចចិនពីមុនទេ គឺចិនក្លាយជាមហាអំណាចដ៏សំខាន់មួយ នៅក្នុងសណ្តាប់ធ្នាប់ពិភពលោកថ្មី ដោយសារតែការស្ទុះងើបរបស់ចិនទាំងសេដ្ឋកិច្ច ទាំងតួនាទីនយោបាយអន្តរជាតិ ដូច្នេះការលើកឡើងរបស់ឯកឧត្តម ប្រាក់ សុខុន គឺចង់ផ្អែកលើទិដ្ឋភាពនេះឯង»។លោកបន្តថា «ចិន នៅក្នុងការដោះស្រាយវិបត្តិនៅអ៊ុយក្រែននេះ គឺមានសារសំខាន់ ដោយសារតែដូចខ្ញុំបានលើកឡើងដោយសារទី១ តួនាទីចិនក្នុងសកលលោកកាន់តែសំខាន់ កាន់តែលេចធ្លោទាំងនយោបាយការទូត ទាំងសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ។ បញ្ហាទី២ ដោយសារចិនមានទំនាក់ទំនងល្អទាំងជាមួយ លោក ពូទីន ខាងរុស្ស៉ី ហើយចិនក៏មានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក បើទោះមានរកាំរកូសការទូតមួយចំនួន ក៏ប៉ុន្តែប្រទេសទាំងពីរមានទំនាក់ទំនងសេដ្ឋកិច្ចល្អជាមួយគ្នា និងបញ្ហាផ្សេងៗទៀត ក៏មានទំនាក់ទំនងល្អជាមួយគ្នានៅឡើយ មានន័យថា អាចផ្តើមចរចាបានប្រសិនបើគេចង់បញ្ចប់វិបត្តិនៅអ៊ុយក្រែននេះ។ វិបត្តិអ៊ុយក្រែន មិនអាចដោះស្រាយដោយប្រើចុងកាណុងបានទេ មានតែការដោះស្រាយដោយប្រើការទូត មានន័យថា វិបត្តិនេះកើតឡើងរវាងលោក ពូទីន និងសហរដ្ឋអាមេរិក។ អញ្ចឹងសួរថា នរណាជាអាជ្ញាកណ្តាល រវាងពូទីន និងសហរដ្ឋអាមេរិក? នោះគឺ ឯកឧត្តម ប្រាក់ សុខុន សំឡេងមើលតួនាទីចិននេះឯង»។

បើតាមលោក ប្រាក់ សុខុន រយៈពេល ៥ឆ្នាំចុងក្រោយនេះ ពិភពលោកបន្តវិវត្តន៍ទៅរកប្រព័ន្ធអន្តរជាតិមួយដែលមានលក្ខណៈសកល ពហុប៉ូល និងស្មុគ្រស្មាញ។ ការវិវត្តនេះ បាននាំមកនូវការផ្លាស់ប្តូរនៃទំនាក់ទំនងអន្តរជាតិយ៉ាងជ្រាលជ្រៅ ឆាប់រហ័ស ពិបាកប៉ាន់ស្មាន និងប្រកបដោយគ្រោះថ្នាក់ ទាំងសម្រាប់តំបន់អាស៉ី-ប៉ាស៉ីហ្វិក ទាំងសម្រាប់ពិភពលោក។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា ការប្រែប្រួលទាំងនេះ បានស្តែងចេញតាមរយៈនៃការប្រកួតប្រជែងកាន់តែតានតឹង និងស្មុគ្រស្មាញឡើង និងលើរណសិរ្សកាន់តែច្រើន រវាងមហាអំណាចធំបំផុតទាំង២ គឺសហរដ្ឋអាមេរិក និង ចិន។ ការប្រជែងនេះ បានបង្កើតឡើងនូវស្ថានភាពដ៏លំបាកសម្រាប់ប្រទេសមធ្យម និងតូច ក្នុងការកែសម្រួលយុទ្ធសាស្ត្រ និងការប្រកាន់នូវជំហររបស់ខ្លួន ដើម្បីឆ្លើយតបនឹងការប្រែប្រួលទាំងនោះ និងការពារផលប្រយោជន៍ជាតិរៀងៗខ្លួន។ ជាមួយនេះ កត្តាខាងក្រៅជាច្រើនទៀត ក៏ជះឥទ្ធិពលមកលើដំណើរវិវត្តន៍នេះ តួយ៉ាង ផលប៉ះពាល់ធ្ងន់ធ្ងរ និងចម្រុះដែលបណ្តាលមកពីជំងឺរាលដាលកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ និងបញ្ហាសន្តិសុខមិនប្រពៃណីផ្សេងទៀត។

លោក ប្រាក់ សុខុន បានថ្លែងទៀតថា ភ្នក់នៃភាពតានតឹងដែលមានស្រាប់ ឬកំពុងធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរប្រកបដោយគ្រោះថ្នាក់ បន្តធ្វើឲ្យសហគមន៍អន្តរជាតិខ្វល់ខ្វាយ និងចំណាយធនធាន ពេលវេលាសន្ធឹកសន្ធាប់ ឯវិបត្តិ និងសង្គ្រាមនៅតំបន់ខ្លះ នាំឲ្យរង្គោះរង្គើរដល់របៀបរបបសកលលោកផ្អែកលើច្បាប់អន្តរជាតិ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព សន្តិសុខ ស្ថេរភាពនៃតំបន់ទាំងនោះ ឬក៏ឆ្ងាយជាងនេះ។

លោកបន្ថែមថា ចំណុច ឬ បាតុភូតលេចធ្លោជាងគេក្នុងដើមសតវត្សទី២១ នេះ គឺការងើបឡើងយ៉ាងជាក់ច្បាស់របស់ចិន មកជាមហាអំណាចសេដ្ឋកិច្ចដ៏មានឥទ្ធិពល មានទម្ងន់ខាងភូមិសាស្ត្រនយោបាយ ការទូត និងយោធាកាន់តែធំឡើង ដំណាលពេលអាមេរិកជាប់ផុងក្នុងសង្គ្រាមនៅអាហ្វហ្គានីស្ថាន អ៉ីរ៉ាក់ និងក្នុងប្រទេសមួយចំនួនទៀត ក្នុងនាមប្រឆាំងភេរវកម្ម ឬ ការពារលទ្ធិប្រជាធិបតេយ្យ។ ការងើបឡើងរបស់ប្រទេសចិនបានបង្កទៅជាការប្រឈមជាយុទ្ធសាស្ត្រដ៏ធំបំផុតសម្រាប់សហរដ្ឋអាមេរិក ចំពោះការរក្សាឋានៈជាមហាអំណាចទីមួយនៃពិភពលោក។ ទំនាក់ទំនងកាន់តែលំបាកឡើងរវាងសហរដ្ឋអាមេរិក និង ចិន ជះឥទ្ធិពលសំខាន់បំផុតលើដំណើរនៃប្រព័ន្ធអភិបាលកិច្ច និងសណ្តាប់ធ្នាប់សកល។ ការប្រកួតប្រជែងនេះ បានស្តែងឡើងតាមរូបភាពចំរុះ និងតាមការដាក់ចេញនូវគំនិតផ្តួចផ្តើមជាច្រើន ដែលជាការតបតគ្នាមិនដាច់។

ឆ្លើយតបនឹងការងើបឡើងនៃអំណាច និងឥទ្ធិពលរបស់ចិន ចាប់តាំងពីប្រទេសនេះបានដាក់ចេញនូវគំនិតផ្តួចផ្តើមខ្សែរក្រវ៉ាត់និងផ្លូវ (BRI) នៅឆ្នាំ២០១៣ មក សហរដ្ឋអាមេរិកក៏បានដាក់ចេញនូវយុទ្ធសាស្ត្រ «ឥណ្ឌូ-ប៉ាស៉ីហ្វិក សេរី និងបើកចំហរ» (បន្ទាប់ពីនយោបាយងាកមករកអាស៉ី – Pivot to Asia – របស់លោក Obama), ដាស់ និងពង្រឹងឡើងវិញនូវសម្ព័ន្ធភាពរបស់ខ្លួននៅអឺរ៉ុប និងនៅអាស៉ី ព្រមទាំងកសាងឡើងនូវអង្គការភូមិសាស្ត្រនយោបាយ ដើម្បីហ៊ុមព័ទ្ធចិន តួយ៉ាង «កិច្ចសន្ទនាសន្តិសុខចតុភាគី» (QUAD), «កិច្ចព្រមព្រៀងសន្តិសុខត្រីភាគី» (AUKUS) និង «ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៉ីហ្វិក» (IPEF) ជាដើម។ «យុទ្ធសាស្ត្រសន្តិសុខជាតិ» របស់សហរដ្ឋអាមេរិក ដែលចេញផ្សាយនាខែតុលា ២០២២ ថ្មីៗនេះ បានបង្ហាញឲ្យឃើញកាន់តែច្បាស់នូវការប្តេជ្ញារបស់អាមេរិកក្នុងការប្រឆាំងចិន ដោយយកការប្រកួតប្រជែងផ្នែកយុទ្ធសាស្រ្តជាមួយចិន ជាអាទិភាពទី១។

ឯកឧត្ដម ប្រាក់ សុខុន បានកត់សម្គាល់ថា ចាប់តាំងពីបានក្លាយជាមហាអំណាចសេដ្ឋកិច្ចទី២ នៃពិភពលោកនៅឆ្នាំ២០១៣ ប្រទេសចិនកាន់តែមានទំនុកចិត្តលើសមត្ថភាព អំណាច និងឥទ្ធិពលរបស់ខ្លួន ក្នុងកិច្ចការតំបន់ និងពិភពលោក។ ចិនប្រកាសនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកសាងនូវ «មហាប្រទេសសង្គមនិយមទំនើបលើគ្រប់វិស័យ» តាមលក្ខណៈពិសេសរបស់ចិន ដែល «គ្មាននរណាអាចរារាំងបានឡើយ»៕

អត្ថបទដែលជាប់ទាក់ទង