**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា

ឯកឧត្តម ញ៉ែម សំអឿន៖ ខេត្តរតនគិរីមានក្រុមហ៊ុនវិនិយោគចំនួន២៧ កំពុងប្រតិបត្តិការ

ភ្នំពេញ៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីបានលើកឡើងថា នៅក្នុងខេត្តរតនគិរីមានក្រុមហ៊ុនវិនិយោគ ចំនួន ២៧ ដែលកំពុងប្រតិបត្តិការរបស់ខ្លួនស្របតាមកិច្ចសន្យាដោយផ្តោតសំខាន់លើការដាំ ដុះដំណាំកសិ-ឧស្សហកម្ម រួមមាន៖ កៅស៊ូ ដូងប្រេង ឈើហូបផ្លែ និងការចិញ្ចឹមសត្វជាដើម ដោយមានកម្មករ និយោជិតរាប់ពាន់នាក់បានចូលបម្រើការងារតាមជំនាញ និងវិជ្ជាជីវៈរបស់ខ្លួនហើយទទួលបានប្រាក់ឈ្នួលជាមធ្យមពី២០០ដុល្លារ ទៅ៥០០ដុល្លារ ក្នុង១ខែ។

ឯកឧត្ដមបានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារ ផលិតអាជីវកម្មឆ្នាំ២០២២ និងលើកទិសដៅផែនការអនុវត្ត ឆ្នាំ២០២៣របស់ក្រុមហ៊ុនក្រុងប៊ុក រតនគិរី អភិឌ្ឍន៍កៅស៊ូ ដែលបានប្រារព្ធធ្វើឡើងនៅ រោងចក្រកែច្នៃជ័រកៅស៊ូក្រុមហ៊ុនក្រុង ប៊ុករតនគិរីអភិវឌ្ឍន៍ស្ថិតក្នុងស្រុកតាវែងនាព្រឹកថ្ងៃទី0១ ខែមីនា ឆ្នាំ២០២៣។

ឯកឧត្តមបានបន្តថា តាមរយៈក្រុមហ៊ុន សហគ្រាស និង មូលដ្ឋានអាជីវកម្ម ផលិតកម្មទាំងអស់នេះ គឺពិតជាបានចូលរួមចំណែកផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋ ដើម្បីទទួលបានប្រាក់កម្រៃសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃនៅក្នុងគ្រួសារនីមួយៗដែលធ្វើជីវភាពរបស់ ពួកគាត់មានស្ថានភាពល្អប្រសើរ ហើយបានកាត់បន្ថយការធ្វើចំណាកស្រុកទៅរកការងារធ្វើនៅតាមបណ្តាខេត្តក្នុង ព្រះរាជាណាចក្រកម្ពុជា ឬក៏ទៅធ្វើការនៅតាមបណ្ដាប្រទេសនានាឃ្លាតចាកឆ្ងាយពីក្រុមគ្រួសារ លើសពីនេះ គឺបានជួយរំលែកបន្ទុករបស់រាជរដ្ឋាភិបាល សំដៅរួម ចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ។

ឯកឧត្តម ញ៉ែម សំអឿន មានជំនឿយ៉ាងមុខមាំថា តាមរយៈការបង្កើតឱ្យមានមូលដ្ឋានអាជីវកម្មកៅស៊ូនៅក្នុងរបស់ក្រុមហ៊ុន គឺពិតជាបានផ្ដល់អត្ថប្រយោជន៍យ៉ាងសំខាន់ក្នុងការផ្តល់ចំណេះដឹង ជំនាញ និងបទពិសោធន៍ក៏ដូចជាលទ្ធភាពយ៉ាងច្រើនសម្រាប់ប្រជាពលរដ្ឋទូទៅដែលមិនមានឱកាសទៅរកការងារធ្វើនៅកន្លែងឆ្ងាយៗមានលទ្ធភាពគ្រប់គ្រាន់អាចរកការងារធ្វើមូលដ្ឋានភូមិ ឃុំ របស់ខ្លួនដែលមានសុវត្ថភាពក្នុងការងារ។

ជាមួយនេះ ក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្តម សំណូមពរឱ្យក្រុមហ៊ុន យកចិត្តទុក ដាក់សហការឱ្យបានជិតស្និទ្ធនិងមានទំនាក់ទំនងល្អជាមួយអាជ្ញាធរគ្រប់ថ្នាក់ ស្ថាប័ន អង្គភាព សមត្ថកិច្ចជំនាញ គ្រប់ផ្នែក អ្នកពាក់ព័ន្ធនានា និងបណ្តាក្រុមហ៊ុន វិស័យឯកជននានា ព្រមទាំងប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីចូលរួមគាំទ្រឱ្យកិច្ចដំណើរការរបស់ក្រុមហ៊ុន ជាពិសេសសង្វាក់ផលិតកម្មនៃរោងចក្រ និងដំណើរការអាជីវកម្ម ផលិតកម្ម សំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខុមាលភាពរបស់ ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយចីរភាពដែលបានឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ក្រុមហ៊ុនភាគហ៊ុនកៅស៊ូក្រុងប៊ុក មានក្រុមហ៊ុនបុត្រសម្ព័ន្ធគឺ ក្រុមហ៊ុនក្រុងប៊ុករតនគិរីអភិវឌ្ឍន៍កៅស៊ូ ដែលឈរជើងវិនិយោគនៅក្នុងខេត្តរតនគិរី នៃព្រះរាជាណាចក្រកម្ពុជាមានផ្ទៃដីកៅស៊ូសរុបចំនួន ៥.៦២១,០ហិកតា ប្រមូលផលទាំង៥.៦២១,០ហិកតា។ គម្រោងអភិវឌ្ឍន៍កៅស៊ូរបស់ក្រុមហ៊ុនស្ថិតក្នុងចំណុះស្រុកពីរគឺ ស្រុកតាវែង និងស្រុកអណ្តូងមាស។មានកម្លាំងពលកម្មចំនួន១ ១៤៦នាក់ក្នុងនោះមាន ១ ០៧២នាក់ជាជនជាតិខ្មែរនិង ៧៤នាក់ជាជនជាតិវៀតណាម៕

អត្ថបទដែលជាប់ទាក់ទង