**ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ដឹកនាំកិច្ចប្រជុំ ស្តីពីការងារប្រឆាំងភេរវកម្មអាកាសយានដ្ឋានអន្តរជាតិ**ឧបនាយករដ្ឋមន្ត្រី នេត សាវឿន៖ ការកាត់បន្ថយបញ្ហាគ្រឿងញៀនគឺដូចគ្នានឹងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋយល់ដឹងច្បាស់និងចូលរួមទាំងអស់គ្នា**លោក Khalil Hashmi៖ រពិភាក្សារវាងប៉ាគីស្ថាន និងចិន អំពីវិធានការសន្តិសុខដើម្បីការពារជនជាតិចិន ដែលកំពុងធ្វើការនៅក្នុងប្រទេសអាស៉ីខាងត្បូង**រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា ចាប់ផ្តើមអញ្ជើញរាយការណ៍ជូនបណ្តាប្រទេសជាសមាជិក ពីរបាយការណ៍ស្តីពី «ការពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣»**ចិនទទូចឱ្យអាមេរិកឈប់សម្លឹងមើលមកលើខ្លួន ដោយប្រកាន់ផ្នត់គំនិតបែបអនុត្តរភាពនិយម**វៀតណាម អនុញ្ញាតឱ្យក្រុមហ៊ុន SpaceX បើកដំណើរការសេវាអ៊ីនធឺណិត តាមផ្កាយរណប Starlink ជាការសាកល្បង**អគ្គនាយកធនាគារ ARDB ចុះពិនិត្យមើលកសិដ្ឋានចិញ្ចឹមត្រី លោក ជា សុភិន នៅស្រុកពូក ខេត្តបន្ទាយមានជ័យ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ៖ និស្សិតអាហារូបករណ៍រដ្ឋាភិបាលជប៉ុន (MEXT Scholarship 2025) ត្រូវពាំនាំចំណេះវិជ្ជា ចំណេះធ្វើ និងបទពិសោធន៍ វិលត្រលប់មកបម្រើការងារ និងរួមចំណែកអភិវឌ្ឍសង្គម សេដ្ឋកិច្ចនៅកម្ពុជា**រដ្ឋមន្ត្រីក្រសួងការងារ ទួលជួបសម្តែងការគួរសម ជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន ឆ្នាំសិក្សា២០២៥**អាហារូបករណ៍ចិន MOFCOM រួមចំណែកបង្កើនទាំងគុណភាព ពង្រីកទាំងបរិមាណមូលធនមនុស្សនៅកម្ពុជា**អគ្គកុងស៊ុលកិត្តិយសចំនួន៨ប្រទេស សហការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា**រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកម្ពុជា និងរដ្ឋមន្ដ្រីក្រសួងសន្ដិសុខសាធារណៈឡាវ ចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៥**សម្តេចតេជោ៖ «ភរិយាខ្ញុំធូរស្រាលហើយ គ្រូពេទ្យអនុញ្ញាតឲ្យភរិយាខ្ញុំចេញពីមន្ទីរពេទ្យ ទៅសម្រាកនៅសណ្ឋាគារ»**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់យុវជនទាំងអស់ សូមរួមគ្នាការពារ អភិរក្ស និងអភិវឌ្ឍ ក្នុងនាមជាអ្នកបន្តវេនរបស់កម្ពុជា ដែលជាមហាអំណាចមួយ នៃវប្បធម៌**ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា៖ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាវិស័យដែលមិនអាចខ្វះបានសម្រាប់ទស្សនៈវិស័យមុតស្រួច និងវែងឆ្ងាយរបស់កម្ពុជា**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ផ្ដល់អនុសាសន៍ ១២ចំណុច ដល់ក្រសួងសង្គមកិច្ច ដើម្បីត្រៀមខ្លួនដោះស្រាយបញ្ហាជូនពលរដ្ឋ ស្របតាមផែនការអភិវឌ្ឍក្នុងវិស័យរបស់ខ្លួន**ក្រសួងមុខងារសាធារណៈ បន្តពិភាក្សាលើការរៀបចំយន្តការ និងវិធីសាស្ត្រការងារធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងការជំរឿនមន្ត្រីរាជការស៊ីវិល**ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ស្នើនាយករដ្ឋមន្ដ្រីឡាវ ជួយជ្រោមជ្រែងការអនុវត្តកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ឱ្យសម្រេចបានជោគជ័យ**អាមេរិក កំពុងដាក់លក្ខខណ្ឌឱ្យស៉ីរី ជាថ្នូរនឹងការបន្ធូបន្ថយទណ្ឌកម្ម**រុស្ស៉ី ថាការផ្ទេរការគ្រប់គ្រងរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ទៅឱ្យអ៊ុយក្រែន ឬប្រទេសដទៃណាមួយជារឿងមិនអាចទៅរួចនោះទេ

អភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ


——————————————–
ព្រះសីហនុ៖ ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួសម និងពិភាក្សាការងារនៅសាលាខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ឯកអគ្គរដ្ឋទូតជប៉ុន និងសហការី ដែលបានមកទស្សនកិច្ចខេត្តព្រះសីហនុ នាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់ប្រជាជនខេត្តព្រះសីហនុ ក៏ដូចប្រជាជនជប៉ុនរស់នៅខេត្តព្រះសីហនុ ម្យ៉ាងទៀតការបង្កើតទំនាក់ទំនងកម្ពុជា ជប៉ុន បានជួយជ្រុមជ្រែងការងារសន្តិសុខ និងការងារអភិវឌ្ឍ ហើយរាល់ជំនួយជប៉ុនមិនមានការភ័យក្លាច ជប៉ុនបានជួយបណ្តុះបណ្តាលធនធានមនុស្ស និងជំនាញផ្សេងៗដល់មន្ត្រីរាជការ និងប្រជាជនកម្ពុជា ហើយជប៉ុនបានជួយកម្ពុជាយ៉ាងច្រើននាពេលកន្លងមក។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ឯកឧត្តមក៏ធ្លាប់បានទៅសិក្សានៅប្រទេសជប៉ុន ក្រៅពីនោះក៏មានមន្ត្រីកម្ពុជាបានទៅបណ្តុះបណ្តាលនៅប្រទេសជប៉ុន ហើយជប៉ុនក៏បានផ្តល់គ្រូជួយបណ្តុះបណ្តាលមន្ត្រីកម្ពុជា ជាបន្តបន្ទាប់ផងដែរ។ ប្រទេសជប៉ុនជាប្រទេសឈានមុខគេដែលបានគាំទ្រកម្ពុជានាពេលកន្លងមក និងមកដល់បច្ចុប្បន្ន។ ការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាទទួលបានសន្តិភាព ក៏មានចំណែកជប៉ុន បានចូលរួមក្នុងសកម្មភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដែលមានកង ទ័ព និងអ្នកស្ម័គ្រចិត្តជប៉ុនបានមកពេញបេសកកម្មនៅកម្ពុជា និងទទួលមរណភាពនៅកម្ពុជាផងដែរ។ ជប៉ុនបានជួយអភិវឌ្ឍសង្គមកម្ពុជាមានដូចជា ហេដ្ឋារចនាសម្ព័ន សាលារៀន ក្នុងនោះមានសាលារៀនចំនួន ២៥សាងសង់នៅក្នុងខេត្តព្រះសីហនុ។ ការងារសុខាភិបាល ជប៉ុនបានជួយជ្រុមជ្រែងជួយសាងសង់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយអង្គការ JICA ហើយនៅមានកិច្ចសហប្រតិបត្តិការកាន់តែច្រើនបន្ថែមទៀតមានដូចជា ជំនួយសង្គមជារឿងមួយ ក៏ប៉ុន្តែជប៉ុនបានជួយកម្ពុជាលំដាប់លេខ១។ តែការងារវិនិយោគជប៉ុននៅមានចំនួនតិចនៅកម្ពុជា ទន្ទឹមនេះការងារអភិវឌ្ឍជារឿងសំខាន់ ហើយសមិទ្ធិផលដែលបានសម្ពោធស្ថានីយស្តុប ទំនិញកុងតឺន័យ (CFS) ដែលជាគម្រោងជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុកាលពីព្រឹកមិញជារឿងមួយសំខាន់ យើងចង់ឃើញការវិនិយោគរបស់ជប៉ុនកាន់តែច្រើនឡើងថែមទៀតនៅខេត្តព្រះសីហនុ ផ្តល់ភាពជាគំរូក្នុងការផ្តល់ចំណេះដឹង និងបទពិសោធន៍តាមលក្ខណស្តង់ដារ និងជាផលប្រយោជននៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ទន្ទឹមនោះរដ្ឋបាលខេត្តព្រះសីហនុ បានលើកទឹកចិត្តដល់អ្នកវិនិយោគជប៉ុន មានដូចជាហាងជប៉ុន អ្នកវិនិយោគជប៉ុនកាន់តែច្រើនឡើងថែមទៀត ផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន នៃប្រទេសទាំងពីរ។ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនប៉ុនដែលបានជួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នាពេលកន្លងមកទទួលបានជោគជ័យ។

ឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណឯកឧត្តមអភិបាលខេត្ត បានអនុញ្ញាតឱ្យប្រតិភូរបស់លោកបានចូលជួបសម្តែងការគួសម និងពិភាក្សាការងារនាពេលនេះ កម្ពុជាមានវប្បធម៌ដ៏ល្អសម្បុរបែប ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរជប៉ុន កម្ពុជាមានភាពល្អប្រសើរ។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានបន្តថា ក៏បានធ្វើការកោតសរសើរនិងវាយតម្លៃចំពោះការខិតខំដឹកនាំ អភិវឌ្ឍខេត្តព្រះសីហនុ មានការរីកចម្រើនលើគ្រប់វិស័យ ហើយនេះជាលើកទី១ ដែលឯកឧត្តមបានមកធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ តាមរយៈកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរជប៉ុន កម្ពុជា ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច រដ្ឋាភិបាលជប៉ុនមិនត្រឹមផ្តល់ជំនួយមកដល់កម្ពុជានោះទេ គឺជាការជួយគ្នាទៅវិញទៅមកផ្នែកកិច្ចសហប្រតិបត្តិការដោះមីន ជួយបណ្តុះបណ្តាលអ្នកដោះមីនកម្ពុជា និងក្លាយជាដៃគូរឆ្លើយតបទៅនឹងអន្តរជាតិ។ ចំពោះទំនាក់ទំនងសេដ្ចកិច្ចរវាងប្រទេសជប៉ុន និងកំពង់ផែក្រុងព្រះសីហនុ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណងគាំទ្រដល់ខេត្តព្រះសីហនុ មានវិស័យអប់រំ សុខាភិបាល ហើយថ្មីៗនេះបានផ្តល់រថយន្តពន្លត់អគ្គិភ័យ ជណ្តើរវែងមករដ្ឋបាលខេត្ត ទន្ទឹមនោះក៏មានទំនាក់ទំនងធុរកិច្ចជាច្រើនដែលកំពុងកើតមាននាពេលបច្ចុប្បន្ន ហើយភាពជោគជ័យនៃក្រុមហ៊ុនផ្សារ AEON កំពុងសាងសង់ឃ្លាំងនៅតំបន់សេដ្ឋកិច្ចកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ឯកឧត្តមបានបញ្ចាក់ថា និងនាំយកអ្នកវិនិយោគជប៉ុនមកកាន់កម្ពុជា ពិសេសមកខេត្តព្រះសីហនុ និងនៅមានវិស័យជាច្រើនទៀត។ រាជរដ្ឋាភិបាលជប៉ុន មិនត្រឹមតែមានទំនាក់ទំនងសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការល្អប៉ុណ្ណោះទេ ព្រមទាំងមានទំនាក់ទំនងជាមួយវិស័យការពារជាតិ ដែលមាននាវាកងស្វ័យការពារជប៉ុនបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ២លើកនៅឆ្នាំ២០២២ ហើយនៅឆ្នាំ២០២៣នេះ ក៏មានគម្រោងចូលចតរបស់នាវាកងស្វ័យការពារជប៉ុននៅកំពង់ផែស្វយ័តក្រុងព្រះសីហនុផងដែរ៕

អត្ថបទដែលជាប់ទាក់ទង