សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចុះជួបសំណេះសំណាលជាមួយសមាជិកគណៈកម្មាធិការបក្ស ក្នុងរាជធានីភ្នំពេញ
ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានក្រុមកាងារគណបក្ស ចុះជួយរាជធានីភ្នំពេញ នាល្ងាចថ្ងៃពុធ ១០កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខសមាជិក សមាជិកា គណៈកម្មាធិការបក្ស សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សង្កាត់ទឹកល្អក់៣ គឺជាសង្កាត់មួយក្នុងចំណោមសង្កាត់ទាំង១០ នៃខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានព្រំប្រទល់ខាងលិច ទល់នឹងផ្លូវលេខ២៧១ សង្កាត់អូរបែកក្អមខណ្ឌសែនសុខ ខាងកើតទល់នឹងផ្លូវលេខ២៤៥ សង្កាត់ផ្សារដេប៉ូទី១ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ខាងជើងទល់នឹងផ្លូវលេខ១៨២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក និងខាងត្បូងទល់នឹងផ្លូវលេខ២៣០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ៕