**គណៈកម្មការទី៤ រដ្ឋសភា ចុះសំណេះសំណាលកម្លាំងវិស្វកម្ម ឈរជើងស្ថាបនាផ្លូវតាមក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តរតនគិរី**ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញត្រួតពិនិត្យដំណើរការសាងសង់ផ្ទះថ្មីចំនួន៦៥ខ្នង ដែលជាអំណោយរបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ជូនអតីតយុទ្ធជននៅខេត្តកំពង់ធំ**សម្ដេចតេជោ រម្លឹកកាលពី៤៩ឆ្នាំមុន នៃជីវិតអាពាហ៍ពិពាហ៍ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើកស្ទួយវិស័យពុទ្ធិកសិក្សា នៅប្រទេសកម្ពុជាឱ្យមានការរីកចម្រើន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ អនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត អនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី ហិង្សាដោយចេតនា**ក្រុមហ៊ុន រ៉ក មីនើ រ៉លឡជី ទទួលបានអាជ្ញាបណ្ណពីរដ្ឋក្នុងស្វែងរុករកធនធានរ៉ែលោហៈ នៅស្រកភ្នំស្រុក បង្កេីនឱកាសការងារដល់ពលរដ្ឋនៅមូលដ្ឋាន**សិស្សានុសិស្សមកពីសាលាបឋមសិក្សាចំនួន៨នៅលើដីកោះ និងតាមដងទន្លេក្នុងខេត្តកំពង់ឆ្នាំងជាង១០០០នាក់ទទួលបានកាបូប និងសម្ភារៈសិក្សាពីសប្បុរសជន**បទវិភាគ៖ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យារវាងចិននិងអាមេរិក មិនមែនជាការប្រកួតប្រជែងបែបផលបូកសូន្យទេ គឺជាកាលានុវត្តភាពរវាងគ្នានិងគ្នា**នគរបាលឃាត់ខ្លួនក្មេងទំនើងមួយក្រុម ៩នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយបង្កហិង្សាដោយចេតនា នៅស្រុកសង្គមថ្មីខេត្តព្រះវិហារ**សម្តេច ម៉ែន សំអន អញ្ជើញប្រកាសប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីពិធីសូត្រមន្តចម្រើនព្រះបរិត្តសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការផ្តល់លិខិតឆ្លងដែន ប្រចាំខេត្តសៀមរាប**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ តទៅ**ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បំភ្លឺព័ត៌មានពាក់ព័ន្ធការចុះផ្សព្វផ្សាយរបស់គណនីហ្វេសប៊ុកឈ្មោះ” Jee Phan Mai ” និងហ្វេសប៊ុកផេក” NFP News 24h “ ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៨ ខែធ្នូ**អាល្លឺម៉ង់ បង្កើន ការ នាំ ចូល សារធាតុអ៊ុយរ៉ាញ៉ូម ពី រុស្ស៊ី**លោក Zelensky ថា ប្រទេសលោកខាងលិចមួយចំនួនចាត់ទុកជនអន្តោប្រវេសន៍អ៊ុយក្រែន ជាពលកម្មថោក**មេដឹកនាំគណបក្សប្រជាធិបតេយ្យកូរ៉េខាងត្បូង អំពាវនាវឱ្យមានការចាប់ខ្លួនមេបញ្ជាការអង្គរក្សរបស់ប្រធានាធិបតី Yoon Suk-yeol**ឯកឧត្តម កែវ រតនៈ៖ យើងទាំងអស់គ្នាត្រូវចងចាំជានិច្ចនូវស្មារតី ៧ មករា តាមរយៈការគោរព និងដឹងគុណ ដល់ការលះបង់របស់អ្នកស្នេហាជាតិ ដែលបានបង្កើតសន្តិភាព បូរណភាពទឹកដី និងការអភិវឌ្ឍ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំគណៈប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន និងសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន**សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ យោធភូមិភាគទី២

អគ្គនាយករដ្ឋាករទឹក៖ ការពង្រីក​សមត្ថភាពផ្គត់ផ្គង់ទឹកស្អាត ជំរុញឱ្យតម្លៃភាគហ៊ុន របស់រដ្ឋាករទឹកក្រុងភ្នំពេញ កើនឡើង

ភ្នំពេញ៖ ឯកឧត្ដម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបង្ហាញសុទិដ្ឋិនិយមថា តម្លៃភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលជាអង្គភាពរបស់រដ្ឋចុះបញ្ជីក្នុងផ្សារភាគហ៊ុន នឹងកើនឡើងបន្ថែមទៀតលើតម្លៃបច្ចុប្បន្ន ​​ខណៈរដ្ឋាករទឹក​បានខិតខំពង្រីកជាបន្តបន្ទាប់ នូវប្រព័ន្ធផលិតកម្ម និងការផ្គត់ផ្គង់ទឹកស្អាត នៅក្នុងរាជធានីភ្នំពេញ។​

ឯកឧត្ដមបន្ថែមថា បច្ចុប្បន្ននេះសមត្ថភាពផលិត និងអាជីវកម្មក៏ដូចជាការផ្គត់ផ្គង់ទឹក របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ​បានកើនឡើងបានឡើងគួរ​ឱ្យកត់សម្គាល់ ដែលអាចទាក់ទាញនូវវិនិយោគិន ក្នុងផ្សារភាគហ៊ុនសំឡឹងទិញភាគហ៊ុននេះ។

ឯកឧត្ដមបានគូសបញ្ជាក់យ៉ាងដូច្នេះថា «អ្នកដែលគេលេងនៅក្នុងផ្សារភាគហ៊ុន គេនឹងមើលការគ្រប់គ្រងនូវវិស័យទឹកស្អាត តាមដែលខ្ញុំតាមដានមើល គឺកើនឡើងបណ្តើរៗហើយ ​ដោយឥលូវនេះកើនដល់ ៨០០០រៀលក្នុងប៉ុន្មានអាទិត្យនេះ ហើយខ្ញុំជឿថានៅខែមេសា នឹងឡើងថែមទៀត ក្រោយពីរដ្ឋាករទឹក នឹងប្រកាសនូវរបាយការណ៍ប្រាក់ចំណូល និងប្រាក់ចំណេញ ដែលទទួលស្គាល់ដោយសវនកម្មខាងក្រៅ។ ហេតុនេះខ្ញុំជឿថា នៅដើមខែមេសានេះ តម្លៃហ៊ុននឹងកើនឡើងថែមទៀត»។

ឯកឧត្ដមបញ្ជាក់បន្ថែមថា បើទោះជាយ៉ាងតម្លៃហ៊ុនមានទំនោរកើនឡើងក្តី ប៉ុន្តែរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មិនទាន់មានគម្រោងក្នុងការបោះផ្សាយភាគហ៊ុនលក់បន្ថែមនោះទេ ដោយករណីនេះស្ថិតក្រោម សម្រេចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

បើតាមឯកឧត្ដម ឡុង ណារ៉ូ ទឹកប្រាក់ដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលបានពីទីផ្សារភាគហ៊ុននាពេលកន្លងមក បានទៅសងធនាគារពិភពលោករួចហើយ ក្នុងចំនួនប្រមាណជិត ៣០លានដុល្លារអាមេរិក។

ឯកឧត្ដម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា តម្លៃភាគហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានប្រែប្រួលឡើងចុះជាប្រចាំ តែក្នុងទំនោរកើនឡើង​ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ​បន្ទាប់ពីមានទំនោរធ្លាក់ចុះខ្លាំងកាលពីឆ្នាំ២០១៧​ ​ដោយមកដល់បច្ចុប្បន្ននេះ បានកើនឡើងមួយទ្វេជាបី ​ឬក្នុងកម្រិត២.៧ដង។

ឯកឧត្ដមបានឱ្យដឹងថា បច្ចុប្បន្ននេះ តម្លៃហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានកើនឡើងក្នុងរង្វង់ ៨០០០រៀលក្នុងមួយហ៊ុន ខណៈកាលពីឆ្នាំ២០១៧ បានធ្លាក់ចុះរហូតដល់ក្រោម ៣០០០រៀលក្នុងមួយហ៊ុន។

ឯកឧត្ដមលើកឡើងថា ​ការកើនឡើងនេះ បានឆ្លុះបញ្ចាំងពីវាយតម្លៃជាថ្មីរបស់វិនិយោគិនទៅលើភាគហ៊ុនមួយនេះ ក៏ដូចជាទំនោរកើនឡើងនៃទីផ្សារ​ ដែល​ចាប់ផ្តើមមានភាគហ៊ុនកាន់តែច្រើន ​និងមានវិនិយោគិនជាច្រើននៅក្នុងទីផ្សារ។

ឯកឧត្ដមបន្តថា «ពិតមែនតែវាមានការឡើងចុះៗប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ប្រចាំខែ​ តែក្នុងទំនោរកើនឡើង។​ ក្នុងទំនោរខាងមុខ ជាធម្មតាទេ នៅពេលដែលទីផ្សាររបស់យើងកាន់តែសកម្ម មានវិនិយោគិនកាន់តែច្រើន ហេតុនេះតម្លៃទីផ្សារក៏មានទំនោរកើនឡើងទៅតាមនោះដែរ ​នេះបើតាមបទពិសោធន៍កន្លងមក។ បើសិនជាសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន មានសមត្ថភាពផលិតកម្ម និងសមត្ថភាពលក់កើនឡើង អ៊ីចឹងចំណូលក៏កើនឡើង តម្លៃភាគហ៊ុនក៏គួរតែឆ្លុះបញ្ចាំងនៃប្រាក់ចំណូល និងចំណេញផងដែរ ព្រោះសម្រាប់ថ្លៃហ៊ុន ដែលសំខាន់ជាងគេ ក្នុងការកំណត់នូវការសម្រេចចិត្តទិញលក់ គឺអាស្រ័យទៅលើកំណើននៃអាជីវកម្មនេះឯង»។

សូមជម្រាបថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គឺជាអង្គភាពរបស់រដ្ឋដែល បានចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជាមុនដំបូងគេ តាំងពីខែមេសា ឆ្នាំ២០១២ ក្នុងទំហំប្រមាណ២០លានដុល្លារអាមេរិក ។​

​នៅឆ្នាំ២០២៣នេះ ​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពផលិតទឹកស្អាត ប្រមាណ ៦៦០ពាន់ ម៉ែត្រគូបក្នុងមួយថ្ងៃ ទៅដល់អតិថិជនចំនួន៤៥ម៉ឺន​គ្រួសារ។​ នៅខែឧសភា ឆ្នាំ២០២៣នេះ រោងចក្រផលិតទឹកស្អាតបាក់ខែងជំហ៊ាន១ នឹងដាក់ឱ្យដំណើរការ ដើម្បីពង្រីកការផ្គត់ផ្គង់ទឹកនៅប៉ែកខាងលិច និងខាងត្បូងរាជធានីភ្នំពេញ។ ដោយឡែកគម្រោងរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី២ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ ខណៈរដ្ឋាភិបាលក៏កំពុងគិតគូរក្នុងការពង្រីករោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី៣បន្ថែមទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង