**រឿងក្រៅឆាក «មេដឹកនាំកំពូលចិន៖ ពីរថ្ងៃនៅលើទឹកដីកម្ពុជា»**នាយឧត្តមសេនីយ៍ ឯក មនោសែន អញ្ជើញសំណេះសំណាលនិងរៀបចំដាក់បញ្ចូលគ្នារវាងនិស្សិតនិងសិស្សដែលហ្វឹកហាត់ផែនឈរនិងផែនព្យុហយាត្រា**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរគុណ សមាជិករដ្ឋសភាអាល្លឺម៉ង់ ដែលបានផ្ញើសារលិខិតជូនពរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ**ក្រុមការងារអន្តរស្ថាប័ន ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ៣៣ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាពេលខាងមុខនេះ**រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំស្តីពីដំណាំស្វាយចន្ទីក្នុងភូមិសាស្រ្តខេត្ត**អភិបាលខេត្តបន្ទាយមានជ័យ លើកទឹកចិត្តដល់គ្រប់បណ្តាវត្តអារាមនានា បន្តកសាង និងចូលរួមថែរក្សាព្រះពុទ្ធសាសនា ឱ្យនៅស្ថិតស្ថេរគង់វង្ស**កម្ពុជា និងកាហ្សាក់ស្ថាន ចាត់ទុកទេសចរណ៍ជាវិស័យអាទិភាព និងបេ្តជ្ញាបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ**លោក Trump យល់ពីមូលហេតុនៃជម្លោះអ៊ុយក្រែន**យន្តហោះ​ផលិត​ក្នុងស្រុក​របស់​ចិន C909 ចាប់ផ្តើម​សេវាកម្ម​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​វៀតណាម**អូម៉ង់​បញ្ជាក់​ពី​វឌ្ឍនភាព​នៅ​អ៊ីរ៉ង់​-​អាមេរិក**ឧត្តមសេនីយ៍ឯក យឹម លាង ផ្ញើសារលិខិតថ្លែងអំណរគុណ ជូនដល់កងកម្លាំងនគរបាលជាតិ ​នៃនាយកដ្ឋានអង្គរក្ស**រាជរដ្ឋាភិបាល សម្រេចឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ៣០០នាក់ បំពេញក្របខ័ណ្ឌឲ្យកងឯកភាព**ប្រធានាធិបតីអេហ្ស៊ីប បញ្ជាក់ជាថ្មីពីការគាំទ្រហ្សកដានីក្នុងការប្រឈមមុខនឹងអំពើភេរវកម្ម**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បញ្ជាក់ថា ក្រុមហាម៉ាស់បដិសេធកិច្ចព្រមព្រៀងប្រគល់ពាក់កណ្តាលនៃចំណាប់ខ្មាំងដែលនៅរស់នោះមកវិញ**រុស្ស៊ី-អ៊ុយក្រែន ដោះដូរអ្នកទោស ៤៩២នាក់**UN៖ ពន្ធអាមេរិកគំរាមកំហែងការនាំចេញមិនមែនប្រេងរបស់អារ៉ាប់**លោក ពូទីន ប្រកាសបទឈប់បាញ់ ក្នុងជម្លោះអ៊ុយក្រែន**រួចដៃពីភារកិច្ចចូលឆ្នាំ មន្រ្តីនគរបាលនៅមូលដ្ឋានផ្ដល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជូនពលរដ្ឋជាង៣ពាន់សេវា**លើសមុទ្រមានរោងភាពយន្តហើយ**កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងព្រែកជ្រីកហ្វូណនតេជោ ទំហំទឹកប្រាក់ ១១៥៦លានដុល្លារ

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលបំប៉ន ស្តីពីការអនុវត្តន៍ច្បាប់ និងជំនាញ ដល់កងកម្លាំងនគរបាលស្រុកកញ្ជ្រៀច


ភ្នំពេញ៖ នៅសាលាស្រុកកញ្ជៀច នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលបំប៉ន ស្តីពីការអនុវត្តន៍ច្បាប់ និងជំនាញ ដល់កងកម្លាំងនគរបាលស្រុកកញ្ជ្រៀច។

បន្ទាប់ពីបានស្តាប់របាយការណ៍បូកសរុបលទ្ធផលការសិក្សារយៈពេល៣ថ្ងៃរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ប៊ុនថុល អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ក៏ដូចជាប្រសាសន៍របស់លោកអភិបាលនៃគណៈអភិបាលស្រុក និងលោកប្រធានក្រុមប្រឹក្សាស្រុក រួចមក ឯកឧត្ដម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់គណៈរៀបចំវគ្គ និងសិក្ខាកាម ចំនួន ៣ចំនុច៖
ទី១-មានការចាត់តាំងចូលរួមរៀនសូត្របានល្អ, ទី២-គោរពតាមបទបញ្ជាផ្ទៃក្នុង ក្នុងការរៀនសូត្របានល្អ និងទី៣-សិក្ខាកាមត្រងត្រាប់ស្តាប់គ្រូឧទ្ទេសនាម ហើយសិក្ខាកាមមានសកម្មភាពផុលផុសក្នុងការសាកសួរនូវអ្វីដែលពួកគាត់ឆ្ងល់ ។ ទន្ទឹមនឹងចំនុចល្អទាំង ៣ខាងលើ ឯកឧត្តម នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា ប៉ុន្តែអ្វីដែលសំខាន់មួយទៀតនោះ គឺការចុះអនុវត្តផ្ទាល់នៅក្នុងមូលដ្ឋាន ការអនុវត្តបានល្អ ឬមធ្យមនោះ គឺអាស្រ័យលើយើង ហើយត្រូវចងចាំថាពេលដែលចុះអនុវត្តផ្ទាល់មានចម្ងល់ត្រង់ណា គឺអាចទូរស័ព្ទទៅសួរគ្រូបង្គោលបន្ថែមទៀតបាន។

ឯកឧត្ដម នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ បន្តថា ក្នុងនាមយើងជាថ្នាក់ដឹកនាំដូចជា លោកអធិការ លោកនាយប៉ុស្តិ៍ កាលណាបងប្អូនធ្វើការងារដែលកើតហេតុណាមួយហើយគឺមិនមែនចប់នោះទេ គឺយើងត្រូវសាកសួរបងប្អូន ពីលទ្ធផលដែលរាយការណ៍មកនោះថាវាយ៉ាងម៉េច វាត្រូវខ្វះអ្វី ប្រឈមអ្វី ប្រតិកម្មអ្វីខ្លះ រួចក្តាប់របាយការណ៍ច្បាស់លាស់អស់ហើយ ទើបយើងដាក់ផែនការបន្តទៀត។ តែអ្វីដែលសំខាន់បំផុតនោះអ្នករាយការណ៍ គឺជាអ្នកចុះអនុវត្តផ្ទាល់ត្រូវរាយការណ៍ដោយស្មោះត្រង់ ត្រឹមត្រូវពិតប្រាកដ ទើបថ្នាក់ដឹកនាំចេញបញ្ជាទៅត្រឹមត្រូវច្បាស់លាស់។

ឯកឧត្ដម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានបន្តទៀតថា តួនាទីជានគរបាល គឺអនុវត្តការងារ៣សំខាន់ ទី១-ច្បាប់, ទី២-ជំនាញ, ៣-សិទ្ធិមនុស្ស ។

ឯកឧត្តម បានដាក់ជាសំណួរថា ដើម្បីការពារកន្លែងកើតហេតុមួយត្រូវធ្វើអ្វីខ្លះ? ទី១-គឺការពារវត្ថុតាង គឺមិនឲ្យមនុស្សចូលទៅន្លែងកើតហេតុប្រមូលវត្ថុតាង, ទី២-ធ្វើឲ្យផ្លាស់ប្តូរកន្លែងកើតហេតុ ហើយអ្វីដែលសំខាន់មួយទៀតនោះ គឺសង្គ្រោះ សង្គ្រោះទាំងជនរងគ្រោះ និងទាំងជនល្មើស។ ចុះហេតុអ្វីក៏ត្រូវសង្គ្រោះជនរងគ្រោះ និងជនល្មើស? ការសង្គ្រោះជនរងគ្រោះ គឺដើម្បីឲ្យគាត់និយាយបំភ្លឺអំពីការកើតហេតុ ។ រីឯការសង្គ្រោះជនល្មើស គឺដើម្បីស្រាវជ្រាវសាកសួររកចម្លើយ រកវត្ថុតាងដែលជនល្មើសលាក់ទុកដើម្បីយកមកដាក់បន្ទុក ឬក៏បន្តនីតិវីធី។

ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ បានបន្តថា ដើម្បីអនុវត្តគោលនយោបាយភូមិ-ឃុំសង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល មន្ត្រីនគរបាលត្រូវធ្វើជាសេនាធិការជូនគណៈបញ្ជាការឯកភាពខេត្ត-ស្រុកនិងឃុំ ដូច្នេះ ទី១-មន្ត្រីនគរបាលត្រូវអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់, ទី២-មន្ត្រីនគរបាលត្រូវខិតខំពន្យល់អប់រំឃោសនាឲ្យប្រជាពលរដ្ឋបានយល់ដឹង ដើម្បីឲ្យពួកគាត់ចូលរួមសហការជាមួយយើង។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ គ្រូបង្គោល និងក្រុមការងារដែលបានរៀបចំពិធីបើក-បិទវគ្គបណ្តុះបណ្តាលបំប៉ន ស្តីពីការអនុវត្តន៍ច្បាប់ និងជំនាញ នេះប្រកបដោយជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង