សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារសាមគ្គីជាមួយកីឡាករ-កីឡាការិនី
ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានប្រកាសពីការលើកពេលវេលានៃការរៀបចំពិធីជួបសំណេះសំណាល និងទទួលទានអាហារសាមគ្គី រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយសហព័ន្ធកីឡាជាតិ និងមហាគ្រួសារកីឡាជាតិទាំងអស់ ដែលគ្រោងធ្វើនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ មកធ្វើនៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣វិញ ។