**ចិន ថាសង្រ្គាមពន្ធគយនិងពាណិជ្ជកម្ម កំពុងបំផ្លាញសិទ្ធនិងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងអស់**ប្រមុខការពារជាតិហ្វីលីពីន ថាខ្លួនកំពុងត្រៀមទទួលប្រព័ន្ធមីស៉ីលឈុតថ្មីពីឥណ្ឌា ដើម្បីពង្រឹងសមត្ថភាពការពារតាមបណ្តោយឆ្នេររបស់ខ្លួន**ជនសង្ស័យ៣នាក់ ត្រូវបានអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត ឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច (សម្ភារៈសំណង់) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**ក្រសួងការងារ ជូនដំណឹងស្តីពី ករណីឆបោកបុគ្គលិករដ្ឋបាល ឬតំណាង សហគ្រាស គ្រឹះស្ថាន ឬសាមីកម្មករនិយោជិត ឱ្យប្រើមធ្យោបាយក្លែងក្លាយក្នុងការទូទាត់ថ្លៃសេវាសាធារណៈរបស់ក្រសួង**គ្រួសាររងគ្រោះខ្យល់កន្ត្រាក់ចំនួន ១០គ្រួសារ នៅក្នុងឃុំចង្ហារស្រុកអូជ្រៅ ទទួលបានអំណោយសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ**សមត្ថកិច្ចក្រសួងបរិស្ថាន រកឃើញករណីល្មើសច្បាប់របស់ក្រុមហ៊ុនព្រីន៤ នៅក្នុងខេត្តកណ្តាល**សម្តេចប្រធានរដ្ឋសភា អបអរសារទរចំពោះរាជរដ្ឋាភិបាលកម្ពុជា-ថៃ ដែលបានបន្តពង្រឹងកិច្ចសហប្រតិបត្តិការ បើកចំហឈរលើការជឿទុកចិត្តគ្នា ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រទេស ទាំងសងខាង**កម្ពុជា-ថៃ ឯកភាពបន្តពង្រឹង និងពង្រីកភាពជាដៃគូយុទ្ធសាស្ត្រ ឱ្យកាន់តែរឹងមាំបន្ថែមទៀត**សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ**មេដឹកនាំកម្ពុជា-ថៃ ប្ដេជ្ញាចិត្តរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងរាល់ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ**កម្ពុជា-ថៃ ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ព ជាពិសេសបណ្តាកងអង្គភាពដែលឈរជើងនៅតាមបណ្តាព្រំដែន**កម្ពុជា ថ្លែងអំណរគុណថៃ ដែលមិនអនុញ្ញាតឱ្យជនណាម្នាក់ប្រើប្រាស់ទឹកដីថៃ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងធ្វើសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់កម្ពុជា**សម្តេចធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីជប់លៀងផ្លូវការជាកិត្តិយស ជូននាយករដ្ឋមន្ត្រីថៃ និងគណៈប្រតិភូ**នាយករដ្ឋមន្ត្រីកម្ពុជា-ថៃ អញ្ជើញធ្វើសេចក្តីថ្លែងការណ៍រួម**កម្ពុជា-ថៃ សម្ពោធនិមិត្តសញ្ញាខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ**កម្ពុជា-ថៃ ចុះហត្ថលេខាលើឯកសារចំនួន៧**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីថៃ**អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយព័ត៌មានមិនពិតរបស់គណនីហ្វេសប៊ុកឈ្មោះ Na Det ចោទប្រកាន់ថា លោកវរសេនីយ៍ទោ កែវ ដូល បានស៊ីសំណូកពីឈ្មួញគ្រឿងញៀន កាងមិនបង្ក្រាប**កម្ពុជា-ជប៉ុន រៀបចំកិច្ចប្រជុំដំបូង ស្តីពីការចុះសិក្សាផែនការលម្អិតលើគម្រោងអភិវឌ្ឍន៍ផែនការមេដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកក្នុងតំបន់**សម្តេចធិបតី ទទួលបដិសណ្ឋារកិច្ច និងជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីថៃ នៅវិមានសន្តិភាព

បទអត្ថាធិប្បាយ៖ កំណើនសេដ្ឋកិច្ចចិនតាមលំអានមាគ៌ាដែលបានត្រួសត្រាយដោយមហាសន្និបាតសភាទាំងពីរ


ដោយស្មារតីប្រកបដោយឆន្ទៈមោះមុតក្នុងការសម្រេចបាននូវសន្តិភាពនិងការអភិវឌ្ឍរបស់ប្រទេសចិនខ្លួនឯងនិយាយដោយឡែក ដល់ការរួមចំណែកផ្តល់លំនឹងនិងការរីកចម្រើននៃសេដ្ឋកិច្ចសកលនិយាយជារួម ទើបជារៀងរាល់ឆ្នាំ ស្ថាប័ននយោបាយសំខាន់ទាំងពីររបស់ប្រទេសចិនរួមមានមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន (CPPCC) និងមហាសនិ្នបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន (NPC) តែងបានជួបប្រជុំគ្នាជាទៀងទាត់។ ដោយឡែក ចាប់ពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ ពិភពលោកនឹងអបអរសាទរដល់មហាសន្និបាតទាំងពីររបស់ប្រទេសចិនដែលគ្រោងនឹងបើកការប្រជុំរបស់ខ្លួនលើកទី៥នីតិកាលទី១៤ ដែលមហាសន្និបាតទាំងពីរនេះជាតំណាងឆន្ទៈរបស់ប្រជាជាតិចិន ហើយជាទម្រង់ពិសេសនៃប្រជាធិបតេយ្យបែបពិគ្រោះយោបល់នៃសង្គមនិយមតាមបែបផែនចិន។

ដោយគោរពតាមឆន្ទៈនឹងបំណងប្រាថ្នារបស់ប្រជាជនចិនដែលពោរពេញដោយក្តីសង្ឃឹមនិងទំនុកចិត្តលើអភិបាលកិច្ចដ៏វាងវៃរបស់បក្សកុម្មុយនិស្តចិនក្នុងការសម្រេចបាននូវសុបិនចិនបង្កើនសុខុមាលភាពនិងជីវភាពកាន់តែបវរជូនដល់ប្រជាជនចិន មហាសន្និបាតសភាទាំងពីរបានក្លាយជាវេទិកាសម្រាប់ពិគ្រោះយោបល់និងពិភាក្សាគ្នារវាងតំណាងប្រជាជននិងអ្នកនយោបាយកំពូល សម្រាប់ស្តាប់តម្រូវការរបស់ប្រជាជននៅមូលដ្ឋាននិងដាក់ចេញនូវគោលនយោបាយថ្នាក់ជាតិដើម្បីដោះស្រាយ និងសម្រាប់កែលម្អនិងបង្កើនជីវភាពរស់នៅរបស់ប្រជាជនតាមរយៈកម្លាំងសាមគ្គីនៃប្រជាជាតិចិនក្រោមទម្រនៃនីតិរដ្ឋដោយមានមហាសន្និបាតនៃសភាទាំងពីរជាជន្ទល់ដ៏រឹងមាំ។

ដោយមានការប្តេជ្ញាចិត្តខ្ពស់របស់បក្សកុម្មុយនិស្តចិន ទើបមហាសន្និបាតនៃសភាទាំងពីរបានផ្តល់មាគ៌ាសម្រាប់គូសវាផ្លូវទៅរកកំណើនសេដ្ឋកិច្ចជាក់ស្តែងតាមការព្យាករណ៍ បន្ទាប់ពីបានដាក់ចេញនូវគោលនយោបាយកែសម្រួលការគ្រប់គ្រងកូវីដ-១៩កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ យើងឃើញថាកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនក្នុងឆ្នាំ២០២៣នឹងកើនឡើងដល់៥% បន្ទាប់ពីបានទទួលនូវកំណើន ៤,១ %កាលពីឆ្នាំមុន។ ខ្លឹមសារនៃកិច្ចប្រជុំរវាងតំណាងប្រជាជននិងថ្នាក់ដឹកនាំកំពូលរបស់ជាតិ គឺជាឧត្តមានុភាពពិសេសនៃនយោបាយប្រជាធិបតេយ្យបែបពិគ្រោះយោបល់នៃលទ្ធិសង្គមនិយមតាមបែបផែនចិន ក្នុងគោលបំណងឈ្វេងយល់ពីមូលហេតុពិតប្រាកដនៃបញ្ហា ហើយឆ្លើយតបទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលដើម្បីជាឧត្តមប្រយោជន៍ដល់ជីវភាពរបស់ប្រជាជនចិននិយាយដោយឡែក ដល់ការអភិវឌ្ឍសកលនិយាយរួម ។ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ គំនិតផ្តួចផ្តើមអភិវឌ្ឍសកល គំនិតផ្តួចផ្តើមសន្តិសុខសកល រួមជាមួយកិច្ចកសាងសហគមន៍រួមជីវិត និងការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិទទួលបាននូវជោគជ័យនិងប្រសិទ្ធផលខ្ពស់ នោះពិតជាមិនអាចខ្វះបាននូវការចូលរួមពីចក្ខុវិស័យរបស់ប្រជាជាតិចិនតាមរយៈមហាសន្និបាតនៃសភាទាំងពីរ។

ដោយរំលេចចេញពីគុណតម្លៃនៃតួនាទីដ៏សំខាន់ សកម្ម និងប្រសើរថ្លៃថ្លារបស់មហាសន្និបាតនៃសភាទាំងពីរ ពិភពលោកបានជឿជាក់ថា ផ្លូវសង្គមនិយមតាមបែបផែនចិនគឺជាមហាវិថីល្បឿនលឿនឆ្ពោះទៅរកការធ្វើទំនើបកម្មសង្គមនិយម និងជីវិតកាន់តែប្រសើរឡើងសម្រាប់ប្រជាជនចិន ជាក់ស្តែងផលិតផលក្នុងស្រុកសរុប(GDP)របស់ប្រទេសចិននៅឆ្នាំ២០២២មានចំនួន១២០ទ្រីលានយាន់ប្រាក់ចិន ស្មើនឹង១៨ទ្រីលានដុល្លារអាមេរិក បើប្រៀបធៀបនឹងGDPរបស់ចិននៅឆ្នាំ២០២១មានចំនួនតែ ១១៤ ទ្រីលានយាន់ប្រាក់ចិនស្មើនឹង១៦ទ្រីលានដុលារអាមេរិក ហើយផលិតផលដុល (GPD per Capita) របស់ប្រជាជនចិនបានកើនឡើងដល់១២ ៧៣២.៥៤៧ដុល្លារអាមេរិក នៅខែធ្នូ ឆ្នាំ២០២២ ធៀបជាមួយនឹងខែធ្នូឆ្នាំ២០២១ ដែលមានចំនួនត្រឹមតែ១២ ៦១៥.៧៣២ដុល្លារអាមេរិក។ តាមរយៈតួលេខនេះ យើងនឹងមិនមានអ្វីភ្ញាក់ផ្អើលនោះទេ ដែលថាពិភពលោកទាំងមូលបានជឿដូចទៅនឹងប្រជាជាតិចិនថា ប្រព័ន្ធទ្រឹស្ដីនៃសង្គមនិយមតាមបែបផែនចិនដែលមានវេទិកាដ៏សំខាន់ក្នុងការជជែកនិងផ្តល់យោបល់លើបញ្ហាជាតិតាមរយៈមហាសន្និបាតនៃសភាទាំងពីរ គឺជាមាគ៌ាដ៏ត្រឹមត្រូវក្នុងការដឹកនាំបក្សនិងប្រជាជនឆ្ពោះទៅរកភាពជឿនលឿននៃសង្គមនិយមតាមបែបផែនចិន និងការស្តារភាពអស្ចារ្យឡើងវិញនៃប្រជាជាតិចិន។

ជារួមមហាសន្និបាតនៃសភាទាំងពីរគឺជាប្រព័ន្ធទ្រឹស្ដីវិទ្យាសាស្រ្តមួយដែលសមស្របទៅតាមពេលវេលា ហើយជាប្រព័ន្ធមួយដែលមានលក្ខណៈពិសេសរបស់ចិនដែលមានភាពខ្លាំងក្លា ច្បាស់លាស់ និងយន្ដការកែលម្អដោយខ្លួនឯង ។ តាមរយៈមហាសន្និបាតសភាទាំងពីរ នោះបានបង្ហាញយ៉ាងប្រត្យក្សថាប្រទេសចិនទើបជាមូលដ្ឋានពិតប្រាកដនៃលទ្ធិប្រជាធិបតេយ្យ និងជាការសម្រេចចិត្តរបស់ប្រជាជនដែលជាម្ចាស់ប្រទេស និងជាការតម្កល់បាននូវផលប្រយោជន៍ជាអាទិភាពនិងពិតប្រាកដជូនដល់ប្រជាជាតិចិន និងមនុស្សជាតិនៅលើពិភពលោក។ ក្នុងន័យនេះ វាច្បាស់ណាស់ដែលថាមហាសន្និបាតនៃសភាទាំងពីររបស់ប្រទេសចិននាឆ្នាំ២០២៣នេះនឹងចូលរួមជំរុញការបង្កើនល្បឿននៃការកសាងសហគមន៍ជោគវាសនារួមរបស់មនុស្សជាតិស្របតាមមាគ៌ារបស់ពិភពលោកតម្រង់ទិសដៅទៅកាន់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិសម្រាប់ឆ្នាំ២០៣០៕ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង