ក្រសួងសង្គមកិច្ច ថ្កោលទោស ករណីហិង្សាដោយចេតនារបស់ឪពុកបង្កើត លើកូនអាយុ ២ខែ នៅស្រុកអង្គរជ័យ ខេត្តកំពត
ភ្នំពេញ៖ អ្នកនាំពាក្យនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសលើករណីហិង្សាដោយចេតនារបស់ឈ្មោះ រឿន ចាន់រតនា ភេទប្រុស អាយុ ២៧ឆ្នាំ ទៅលើទារកឈ្មោះ វុធ ចាន់រតនៈ អាយុ ២ខែ ត្រូវជាកូនបង្កើត ស្នាក់នៅភូមិពោធិ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត ករណីនេះកើតឡើងនៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៣។