ឯកឧត្ដម សក់ សេដ្ឋា អញ្ជើញជាអធិបតីភាព ក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី វត្តបុទុមបុប្ផារាម បឹងសំរោង
បាត់ដំបង៖ ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបវេល នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី វត្តបុទុមបុប្ផារាម បឹងសំរោង ។
មានប្រសាសន៍ផ្ដាំផ្ញើក្នុងការជួបសំណេះសំណាលជាមួយលោកយាយលោកតានៅក្នុងវត្ត ឯកឧត្ដម សក់ សេដ្ឋា មានប្រសាសន៍ថា កម្ពុជាបានឆ្លងកាត់របបខ្មែក្រហម មហាអស់ចាមហាលោតផ្លោះដោយបានសម្លាប់ប្រជាជនអស់ជាង៣លាននាក់ រហូតមកដល់ឥឡូវ ។
ឯកឧត្ដមបន្តថា ដូច្នេះ បងប្អូនលោកយាយលោកតា ត្រូវរួមគ្នាថែរក្សាសន្តិភាពដែលរកបានដោយលំបាកនេះ ឱកយស្ថិតស្ថេរបានគង់វង្ស និងកុំឱ្យរបបដ៏ព្រៃផ្សៃនេះ កើតឡើងម្ដងទៀត៕
AQ