**ក្រសួងកសិកម្ម បន្តគាំទ្រក្រុមហ៊ុនសិប្បករអង្គរ ក្នុងការដាំដុះដើមមននិងចិញ្ចឹមដង្កូវនាង ដើម្បីរួមចំណែកការអភិរក្សនិងលើកតម្លៃមរត៌ក វប្បធម៌អរូបី**លោក សាំងលី សារ៉ាក់ ត្រូវបានតុលាការដោះលែងឱ្យមានសេរីភាពឡើងវិញ**សពជនរងគ្រោះម្នាក់ដែលស្លាប់ដោយរញ្ជួយដីនៅថៃ ត្រូវបានដឹកដល់លំនៅដ្ឋានជូនសាច់ញាតិ នៅស្រុកម៉ាឡៃហើយ**កាកបាទក្រហមកម្ពុជា សម្រេចផ្ដល់នូវថវិកា ១០ម៉ឺនដុល្លារ ដល់កាកបាទក្រហមមីយ៉ាន់ម៉ា ដើម្បីជួយសង្រោះពលរដ្ឋ ដែលរងគ្រោះដោយការរញ្ជួយដី**ប្រធានាធិបតីអាមេរិក ថាកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance នឹងត្រូវបានធ្វើឡើងមុនថ្ងៃផុតកំណត់នៅថ្ងៃទី០៥ ខែមេសា**ប្រធានាធិបតីចិន គ្រោងបំពេញទស្សនកិច្ចនៅប្រទេស៣ នៅអាស៊ីអាគ្នេយ៍**លោក ត្រាំ ថាលោកមិននិយាយលេងទេ ជុំវិញការចង់កាន់តំណែងជាប្រធានាធិបតីអាណត្តិទីបី ដែលត្រូវបានរារាំងដោយរដ្ឋធម្មនុញ្ញអាម៉េរិក**លោក ត្រាំ អាចនឹងដាក់ពន្ធលើប្រេងរុស្ស៊ី ប្រសិនបើរុស្ស៊ី មិនឈានដល់បទឈប់បាញ់ជាមួយអ៊ុយក្រែន**ក្រុមហ៊ុន Vietjet បានដំណើរការជើងហោះហើរពិសេសចំនួនពីរ ដើម្បីដឹកជញ្ជូនក្រុមជួយសង្គ្រោះវៀតណាមទៅកាន់មីយ៉ាន់ម៉ា បន្ទាប់ពីគ្រោះរញ្ជួយដី**តម្លៃមាស កើនឡើងដល់ ៣.០៩០ដុល្លារ ក្នុងអំឡុងពេលវគ្គជួញដូរអាស៊ីដំបូង នៅថ្ងៃចន្ទនេះ**ក្រសួងការងារ៖ គិតត្រឹមម៉ោង ៣:៣០នាទីរសៀលថ្ងៃទី៣១ ខែមីនា អាជ្ញាធរថៃ រកឃើញសពពលករខ្មែរម្នាក់ ក្នុងករណីគ្រោះរញ្ជួយដីនៅប្រទេសថៃ**សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតរំលែកទុក្ខជូនក្រុមគ្រួសារសព ចំពោះមរណភាពរបស់ពលករខ្មែរម្នាក់ឈ្មោះ មាស សាវ៉ាង ក្នុងករណីគ្រោះរញ្ជួយដីនៅថៃ**អភិបាលខេត្តតាកែវ៖ ការបណ្តុះបណ្តាលវប្បធម៌ដល់យុវជន ជាកត្តាសំខាន់ ដើម្បីការពារអត្តសញ្ញាណជាតិ**សង្គមស៊ីវិលកម្ពុជា-ចិនរួមគ្នាបង្កើនកម្លាំងដល់អរិយធម៌អេកូឡូស៊ី**ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដើម្បីការអភិវឌ្ឍប្រកបចីរភាព នឹងត្រូវដាក់បញ្ជូលផែនការ «ក្របខណ្ឌហិរញ្ញប្បទានជាតិ» របស់រាជរដ្ឋាភិបាលកម្ពុជា**ប្រធានមូលនិធិចិនCFPDប្រចាំកម្ពុជា ៖ ពិធីបុណ្យឆេងម៉េងបង្កើនសាមគ្គីភាពដល់មិត្តភាពកម្ពុជា-ចិន**កម្ពុជា-លុចសំបួ បញ្ជាក់ពីសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន-ប្រជាជន**សម្តេចប្រធានរដ្ឋសភា ផ្តល់អនុសាសន៍មួយចំនួនសម្រាប់ដោះស្រាយនិងបង្ការជំងឺមិនឆ្លងទាំងក្នុងប្រទេសនិងតំបន់**សម្តេច ឃួន សុដារី៖ សភាកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ នានា ដែលមានគោលដៅការពារ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុងប្រវែង ៩២,៩០គីឡូម៉ែត្រ ជានិមិត្តរូប នៅខេត្តកំពង់ធំ

ឧត្តមសេនីយ៍ទោ សេង ធារិន៖ ពលទាហានទាំងអស់ ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញ បើកវគ្គហ្វឹកហ្វឺនក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ របស់កងពលតូចថ្មើរជើងលេខ៥១ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការស្តីទី យោធភូមិភាគទី៥ បានថ្លែងថា ពលទាហានទាំងអស់ ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន ។

ពិធីបើកនេះក៏មានការអញ្ជើញចូលរួមពី មេបញ្ជាការរង នាយសេនាធិការរង នាយការិយាល័យ យោធភូមិភាគទី៥ មេបញ្ជាការ មេបញ្ជាការរង កងពលតូចថ្មើរជើងលេខ៥១ នាយទាហាន​ និងកម្មសិក្សាការី ចំណុះទីបញ្ជាការយោធភូមិភាគទី៥។ វគ្គហ្វឹកហ្វឺនក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ របស់កងពលតូចថ្មើរជើងលេខ៥១ មានរយៈពេលសិក្សា ចំនួន ៥៥ថ្ងៃ និងសិក្ខាកាម ចំនួន ២៥៨នាក់។

មានប្រសាសន៍សំណេះសំណាល និងផ្តាំផ្ញើ ឧត្តមសេនីយ៍ទោ សេង ធារិន បានធ្វើការផ្តាំផ្ញើដល់គណៈកម្មការគ្រប់គ្រងវគ្គដោយពេលវេលារៀននៅតិច ថ្ងៃសម្រាក ថ្ងៃបុណ្យមានច្រើន ដូច្នេះត្រូវគ្រប់គ្រងសិស្ស១០០ភាគរយ យោធាចារ្យត្រូវប្រឹងប្រែងយកបទពិសោធន៍ល្អៗបង្ហាត់បង្រៀនសិស្សឱ្យងាយយល់ ឆាប់ចេះ ធានាបានគុណភាពហ្វឹកហ្វឺន ត្រូវធានាបានល្អការស្នាក់នៅ ធានាការហូបចុកឆ្ងាញ់ដើម្បីសុខភាពយោធិនហ្វឹកហ្វឺន។
កម្មសិក្សាការីត្រូវគោរពវិន័យ​​ បទបញ្ជាផ្ទៃក្នុង ត្រូវខិតខំរៀនសូត្រ ត្រងត្រាប់ស្តាប់គ្រូ ដើម្បីទទួលលទ្ធផលល្អពេលបញ្ចប់វគ្គ
ត្រូវថែរក្សាអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ទប់ស្កាត់ជំងឺកូវីដ-១៩។

ឧត្តមសេនីយ៍ទោ ក៏បានផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ត្រូវចៀសឆ្ងាយពីគ្រឿងញៀន មិនត្រូវមានក្នុងអង្គភាព បើមានយោធិនណាប្រព្រឹត្តគ្រឿងញៀនត្រូវបណ្តេញចេញពីជួរ។ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍​ ដើម្បីអាយុជីវិតយើងទាំងអស់គ្នា ត្រូវចូលរួមសហការគ្នា មានសាមគ្គីឯកភាពផ្ទៃក្នុង រួមគិត រួមធ្វើ រួមទទួលខុសត្រូវ។
ត្រូវត្រៀមកម្លាំងអន្តរាគមន៍ជាប្រចាំដើម្បីត្រៀមយថាហេតុសង្រ្គោះប្រជាពលរដ្ឋ ។

ជាទីបញ្ចប់ ឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានប្រកាសបើកវគ្គហ្វឹកហ្វឺនចាប់ពីថ្ងៃនេះ និងបានឧបត្ថម្ភថវិកា ចំនួន ២.០០០.០០០ រៀល ព្រមទាំងអាវយឺត ចំនួន ៣០០អាវ ស្បៀងឧបភោគបរិភោគ និងភេសជ្ជៈ របស់រដ្ឋបាលខេត្តឧបត្ថមចូលរួមមាន អង្ករចំនួន២.០០០គីឡូក្រាម មីចំនួន២០កេស ត្រីខចំនួន៤កេស ទឹកស៊ីអ៊ីវចំនួន២០យួរ ទឹកត្រីចំនួន២០យួរ ទឹកបរិសុទ្ធអារុណាចំនួន២០កេស គោជល់ចំនួន១០កេសជូន
ដល់វគ្គហ្វឹកហ្វឺនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង