**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

បទវិភាគ៖ប្រព័ន្ធដែលបង្កើតឡើងក្នុងគោលបំណងការពារកុមារនៅអាមេរិកដែលជាមហាអំណាចតែមួយគត់លើទូទាំងពិភពលោកបានត្រូវបំផ្លាញអស់ហើយ


កុមារជាក្តីសង្ឃឹមនិងអនាគតរបស់ពិភពលោក ។ ប៉ុន្តែ យោងតាមរបាយការណ៍ដែលរួមគ្នាចេញផ្សាយដោយអង្គការពលកម្មអន្តរជាតិនិងមូលនិធិកុមារអង្គការសហប្រជាជាតិកាលពីដើមខែមីនា ឆ្នាំនេះបានបង្ហាញថា បញ្ហាក្រីក្ររបស់ក្រុមកុមារនៅតែមានភាពលេចធ្លោដដែល ហេតុនេះហើយ បានអំពាវនាវឱ្យបណ្តាប្រទេសនានាបង្កើនការការពារចំពោះក្រុមកុមារ ។ សំដៅចំពោះការអំពាវនាវនេះ សហរដ្ឋអាមេរិកដែលអួតអាងថាខ្លួនជា”ប៉មសិទ្ធិមនុស្ស”នោះ គួរតែស្តាប់ស្នូរសំរែករបស់សហគមន៍អន្តរជាតិ ។
តាមការផ្សាយដំណឹងរបស់កាសែត«ញូវយ៉កថាមស៍»នាពេលថ្មីៗកន្លងទៅនេះបានឱ្យដឹងថា តាំងពីឆ្នាំ ២០២១ មក ការប្រើពលកម្មកុមារនៅអាមេរិកបានកើនឡើងយ៉ាងខ្លាំង ។ យោងតាមការស្ទង់មតិបានរកឃើញថា ចំនួនកុមារអន្តោប្រវេសន៍ដែលបានចូលក្នុងសហរដ្ឋអាមេរិកដោយគ្មានការមើលថែទាំពីឪពុកម្តាយបានបំបែកកំណត់ត្រាថ្មី ហើយទីបំផុត ការងារដែលកុមារទាំងនេះបានធ្វើ គឺ បានល្មើសនឹងច្បាប់ពលកម្មកុមារ ។ ពលកម្មកុមារមាននៅពាសពេញគ្រប់មុខរបរនៃរដ្ឋនានាទូទាំងសហរដ្ឋអាមេរិក ក្នុងនោះ ក៏បូករួមទាំងការងារអនាម័យដ៏មានហានិភ័យខ្ពស់នៅតាមទីសត្វឃាតនិងរោងចក្រផលិតគ្រឿងបន្លាសរថយន្តផងដែរ ។
តាមការផ្សាយដំណឹងឱ្យដឹងថា នៅឆ្នាំ ២០២២ អនីតិជនគ្មានអាណាព្យាបាលដែលបានចូលក្នុងសហរដ្ឋអាមេរិកមានចំនួនឡើងដល់ ១ សែន ៣ ម៉ឺននាក់ តួលេខនេះស្មើនឹង ៣ ដងនៃរយៈពេល ៥ ឆ្នាំមុន ហើយតាមការប៉ាន់ប្រមាណ នៅរដូវក្តៅឆ្នាំនេះ តួលេខនេះនឹងបន្តកើនឡើងថែមទៀត ។
យោងតាមស្ថិតិឱ្យដឹងថា លទ្ធភាពស្លាប់បាត់បង់ជីវិតរបស់កុមារនិងក្មេងជំទង់របស់អាមេរិកដោយសាររងការបាញ់ប្រហារ ខ្ពស់ជាងតួលេខសរុបរបស់ប្រទេសចំណូលខ្ពស់ ៣១ ប្រទេស ចំនួន ១៥ ដង ហើយបើកគិតត្រឹមតែឆ្នាំ ២០២២ ក៏មានកុមារអាមេរិកចំនួនជាង ៦ ពាន់នាក់បានស្លាប់បាត់បង់ជីវិតឬរងរបួសក្នុងករណីបាញ់ប្រហារផងដែរ ។ តាមការផ្សាយដំណឹងឱ្យដឹងទៀតថា ប្រព័ន្ធដែលបង្កើតឡើងក្នុងគោលបំណងការពារកុមារនៅអាមេរិកដែលជាមហាអំណាចតែមួយគត់លើទូទាំងពិភពលោកបានត្រូវបំផ្លាញអស់ហើយ ។
សូមបញ្ជាក់ថា ទុក្ខវេទនារបស់កុមារគ្រាន់តែជាជ្រុងតូចមួយនៃបញ្ហារំលោភសិទ្ធិមនុស្សជាប្រព័ន្ធរបស់សហរដ្ឋអាមេរិកតែប៉ុណ្ណោះ ។ តាមទិន្នន័យបង្ហាញថា ជារៀងរាល់ឆ្នាំ ប្រជាជនដែលត្រូវជួញដូរពីបរទេសទៅកាន់សហរដ្ឋអាមេរិកហើយត្រូវបង្ខំឱ្យធ្វើពលកម្មមានចំនួនច្រើនជាង ១ សែននាក់ ។ ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ រដ្ឋចំនួន ៥០ ទាំងអស់និងតំបន់ពិសេសកូឡុំប៊ីរបស់សហរដ្ឋអាមេរិកសុទ្ធតែបានរាយការណ៍ពីសំណុំរឿងបង្ខំឱ្យធ្វើពលកម្មនិងសំណុំរឿងជួញដូរមនុស្ស ។
តាមស្ថិតិនៃអង្គការពលកម្មអន្តរជាតិឱ្យដឹងថា ក្នុងចំណោមអនុសញ្ញាសំខាន់ៗចំនួន ៨ នៃអង្គការនេះ សហរដ្ឋអាមេរិកត្រឹមតែបានអនុម័តអនុសញ្ញាចំនួនពីរ គឺជារដ្ឋសមាជិកដែលបានអនុម័តអនុសញ្ញាចំនួនតិចបំផុត ។ ក្រៅពីនេះ សហរដ្ឋអាមេរិកក៏ជារដ្ឋសមាជិករបស់អង្គការសហប្រជាជាតិតែមួយគត់ដែលមិនបានអនុម័ត«អនុសញ្ញាស្តីពីសិទ្ធិនិងផលប្រយោជន៍របស់កុមារ»ផងដែរ ។ អាចនិយាយបានថា មិនថាសិទ្ធិរបស់ពលករឬក៏ការការពារកុមារក៏ដោយ ក៏សុទ្ធតែបានក្លាយជាអ្នកត្រូវពលីក្នុង”ករណីលើកលែងរបស់អាមេរិក” ។
គួររំលឹកថា អ្នកនយោបាយមួយចំនួនរបស់សហរដ្ឋអាមេរិកតែងតែនិយាយបានតែមាត់ពី”ក្បួនច្បាប់” ហើយក៏បាននិងកំពុងប្រឌិតពាក្យកុហកដើម្បីមួលបង្កាច់ប្រទេសផ្សេងទៀតថា “បង្ខំឱ្យធ្វើពលកម្ម”និង”រំលោភសិទ្ធិមនុស្ស”ជាដើម ។ ប៉ុន្តែតាមពិតទៅ ប្រទេសដែលមើលរំលងក្បួនច្បាប់អន្តរជាតិនិងរំលោភសិទ្ធិមនុស្ស នោះគឺ សហរដ្ឋអាមេរិកខ្លួនហ្នឹងឯង ។ នៅពេលដែលក្រុមកុមារលែងរំពឹងលើ”ក្តីសុបិនអាមេរិក”ទៀត តើរដ្ឋាភិបាលអាមេរិកមានទីសំអាងអីមកអួតអាងថាខ្លួនជា”ប៉មសិទ្ធិមនុស្ស” ?

អត្ថបទដែលជាប់ទាក់ទង