លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ស្ពឺ ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសាលក្រមកាត់ក្តីផ្តន្ទាទោសជនជាប់ចោទឈ្មោះកឹម សុខា ពីបទសន្ទិដ្ឋភាពជាមួយបរទេស
ភ្នំពេញ៖ លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសាលក្រមកាត់ក្តីផ្តន្ទាទោសជនជាប់ចោទឈ្មោះកឹម សុខា ពីបទសន្ទិដ្ឋភាពជាមួយបរទេស ឬហៅថាបទឃុបឃិតត្រូវរូវគ្នាជាមួយបរទេសដែលជាប្រភេទបទល្មើសក្បត់ជាតិដាក់ពន្ធនាគារចំនួន ២៧ឆ្នាំតាមមាត្រា៤៣៩ និងមាត្រា៤៤៣ និងដកជាស្ថាពរនូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀតតាមបញ្ញាតិមាត្រា៤៥០នៃក្រមព្រហ្មទណ្ឌនៃព្រហ្មទណ្ឌនៃជាណាចក្រកម្ពុជា។
ក្រៅពីនេះតុលាការបានដាក់ជនជាប់ចោទឲ្យស្ថិតក្រោមវិធានការត្រួតពិនិត្យតាមផ្លូវការមិនឲ្យចាកចេញពីបរិវេននៃលំនៅឋាន មិនត្រូវឲ្យជួបបុគ្គលណាម្នាក់ទាំងសញ្ជាតិខ្មែរ និងបរទេស លើកលែងតែក្រុមគ្រូសារ។
ដូចនេះការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ តាមរយៈការផ្តន្ទាទោសចំពោះករណីខាងលើនេះគឺពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការធានាថែរក្សាសុខសន្តិភាព និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជាហើយនេះក៏ជាមេរៀនសម្រាប់ប្រៀនប្រដៅដល់អ្នកនយោបាយផ្សេងទៀតនៅកម្ពុជាឲ្យមានឧត្តមគតិស្មហាជាតិ ស្រឡាញ់ប្រជាជននិងមិនលក់ក្បាលឲ្យបរទេសដើម្បីតែផលប្រយើាជន៍ ឬមហិច្ឆិតាអំណាចផ្ទាល់ខ្លួន។
យើងខ្ញុំប្តេជ្ញាការពារឲ្យបានដាច់ខាតនូវសុខសន្តិភាព អធិបតេយ្យជាតិ និងភាពសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជាក្នុងគ្រប់កាលៈទេសៈទោះស្ថិតក្នុងតម្លៃណាក៏ដោយ៕