លោក ញឹក ប៊ុនឆៃ ជួបសំណេះសំណាលជាមួយពលរដ្ឋ ក្នុងវេទិកាសាធារណៈស្ដីពី”ប្រជាធិបតេយ្យសេរីកណ្ដាលនិយម” នៅស្រុកព្រៃឈរ
ភ្នំពេញ៖ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ សំណេះសំណាលជាមួយពលរដ្ឋអ្នកគាំទ្រ ក្នុងវេទិកាសាធារណៈស្ដីពី”ប្រជាធិបតេយ្យសេរីកណ្ដាលនិយម” នារសៀលថ្ងៃទី៥ ខែមិនា ឆ្នាំ២០២៣ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។
លោកញឹក ប៊ុនឆៃ បានបញ្ជាក់ថា គណបក្សខ្មែររួបរួមជាតិ ប្ដេជ្ញាការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងអត្តសញ្ញាណជាតិ នៃព្រះរាជាណាចក្រកម្ពុជា ឱ្យគង់វង្ស។
លោកញឹក ប៊ុនឆៃ បញ្ជាក់ថា ពង្រឹងឯកភាពជាតិ និងបង្រួបបង្រួមជាតិខ្មែរទាំងមូល តាមរយៈការគោរពសិទ្ធិមនុស្ស ពង្រឹងនីតិរដ្ឋ ប្រជាធិបតេយ្យសេរីពហុបក្ស ដោយគោរពរដ្ឋធម្មុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាព ស្ដីពីកម្ពុជានៅទីក្រុងប៉ារីស៍ ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១៕