**កិច្ចសហប្រតិបត្តិការវិស័យការពារជាតិកម្ពុជា-ចិន កាន់តែស៊ីជម្រៅ**ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបចំពោះករណីដែលអាមេរិកប្រើពន្ធគយជាមធ្យោបាយសម្រាប់គំរាមកំហែងប្រទេសដទៃឱ្យដាក់កំហិតចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយចិន**សម្ដេចធិបតី ណែនាំក្រសួងស្ថាប័នពាក់ព័ន្ធដែលកំពុង បំពេញការងារនៅកំពង់ផែទេសចរណ៍អន្តរជាតិកំពត ត្រូវសហការសម្របសម្រួលឱ្យការចូល- ចេញរបស់ភ្ញៀវទេសចរ ប្រព្រឹត្តទៅដោយតម្លាភាព មិនរើសអើង**សម្ដេចធិបតី ណែនាំក្រុមហ៊ុនត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំព្រឹត្តិការណ៍ផ្សេងៗ នៅទីតាំងកំពង់ផែ និងពិនិត្យលទ្ធភាពបង្កើតសេវាកម្មថ្មីៗ**ជីវប្រវត្តិសង្ខេប របស់នាយករដ្ឋមន្ត្រីថៃ ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាខាងមុខនេះ**សម្ដេចធិបតី៖ កម្ពុជាត្រូវការទាំងស្ពៃចិន ទាំងសាច់គោអាម៉េរិក**សម្ដេចធិបតីប្រកាសថា មានក្រសួងពីរដែលវះកាត់ ដើម្បីបំពេញការងារឱ្យបានរលូន**នាយករដ្ឋមន្ត្រី ស្នើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចប់រឿង ករណីចាក់សាំង លើសលួស១ពាន់រៀល**សម្តេចធិបតី ផ្ដាំទៅអ្នកវិភាគ និងអ្នករិះគន់មួយចំនួន មុននឹងបញ្ចេញមតិផ្សព្វផ្សាយរឿងអ្វីមួយនៅក្នុងសង្គមខ្មែរ ត្រូវមានប្រភពព័ត៌មានគ្រប់ជ្រុងជ្រោយ**សម្តេចធិបតី៖ ជំហរកម្ពុជាបើកច្រកវិនិយោគគ្រប់ប្រទេស លើពិភពលោក**សម្ដេចធិបតី៖ ក្នុងឱកាសចូលឆ្នាំថ្មី ពលរដ្ឋជិះរថយន្ដក្រុងរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញជាង៨ម៉ឺននាក់ ដោយសន្សំថវិកាជាង១លានដុល្លារ**សម្តេចធិបតី៖ តាមរយៈដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនមកកាន់កម្ពុជា គឺបង្ហាញកាន់តែច្បាស់អំពីទំនាក់ទំនងរឹងមាំរវាងកម្ពុជា និងចិន**សម្តេចធិបតី៖ កម្ពុជាបើរវល់តែឆ្លើយតបទៅលើការវាយប្រហារដោយគ្មានមូលដ្ឋាន របស់ក្រុមជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេស គឺមិនអាចដើរទៅដល់គោលដៅទេ**សម្តេចធិបតី៖ ក្រុមមនុស្សខ្លះនាំគ្នាជេររិះគន់ចិន ប៉ុន្តែបែរជានាំគ្នាជិះលើផ្លូវដែលជាជំនួយរបស់ចិន**សម្តេចធិបតីប្រកាសថា ព្រែកជីកហ្វូណនតេជោនៅតែបន្តធ្វើ ដោយគ្មានការរាថយនោះឡើយ**សម្ដេចធិបតី ថ្លែងអំណរគុណដល់អ្នកបង្កើតមាតិកា និងប្រជាពលរដ្ឋ ដែលបានចូលរួមផ្សព្វផ្សាយពីសក្ដានុពលវិស័យទេសចរណ៍របស់កម្ពុជា**សម្ដេចធិបតី៖ កំពង់ផែទេសចរណ៍អន្តរជាតិកំពត នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម**នាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនក្មេងទំនើងប្រុសស្រី ៨នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥

តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងមន្ត្រីសុខាភិបាលក្នុងស្រុកចំការលើ

ភ្នំពេញ៖ ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម​ និងជាលេខាធិការគណ:កម្មការទី៣ នៃរដ្ឋសភា លោកជំទាវ ខុង ស៊ុនអេង សមាជិកាគណ:ម្មការទី៤​ នៃរដ្ឋសភា លោកជំទាវ កុល ធារិន សមាជិកាគណ:កម្មការទី២ នៃរដ្ឋសភា នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងមន្ត្រីសុខាភិបាល ក្នុងមណ្ឌលសុខភាពឃុំបុសខ្នុរ ដែលពិធីនេះធ្វើឡើងនៅក្នុងអនុវិទ្យាល័យបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។

ក្នុងឱកាសនោះដែរ ឯកឧត្តម លោកជំទាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោកគ្រូ អ្នកគ្រូ ក៏ដូចជាមន្ត្រីសុខាភិបាលទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការបង្ហាត់បង្រៀនដល់សិស្សានុសិស្សអោយទទួលបាននូវចំណេះដឹងបានយ៉ាងគាប់ប្រសើរ និងការផ្តល់នូវសេវាកម្មផ្នែកសុខភាពជូនដល់បងប្អូនប្រជាពលរដ្ឋបានយ៉ាងច្រើនរបស់មន្ត្រីនៅក្នុងមណ្ឌលសុខភាពបុសខ្នុរនេះផងដែរ។

ថ្លែងនៅក្នុងជំនួបនោះ​ ឯកឧត្តម លោកជំទាវ តំណាងរាស្រ្តបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោនាយករដ្ឋមន្ត្រីផងដែរ។ ឯកឧត្តម លោកជំទាវ បានជម្រាបជូនពីសភាពការណ៍ថ្មីៗដែលកើតមាន ក៏ដូចជាលើកឡើងអំពីវឌ្ឍនភាព​ និងការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យក្រោមកាដឹកនាំល្អ និងឈ្លាសវៃរបស់ប្រមុខរដ្ឋាភិបាលដែលដឹកនាំដោយ​ សម្តេចតេជោ ហ៊ុន សែន បានធ្វើអោយប្រទេសមួយនេះស្គាល់នូវសុខសន្តិភាពខ្ពស់មុខខ្ពស់មាត់លើឆាកអន្តរជាតិ។ ដោយនៅឆ្នាំ២០២៣នេះ គឺជាពេលវេលាត្រូវបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ផងនោះ ឯកឧត្តម លោកជំទាវ ក៏បានសំណូមពរអោយ លោកគ្រូ អ្នកគ្រូ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាបន្តនូវការគាំទ្រដល់ការដឹកនាំរបស់សម្តេចតេជោធ្វើជានាយករដ្ឋមន្ត្រីជាបន្តទៀត និងគាំទ្រ​ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត ដើម្បីដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកសន្តិភាព​ និងការអភិវឌ្ឍរីកចម្រើនអោយបានយូរអង្វែង។ ឯកឧត្តម លោកជំទាវ បានថ្លែងនូវអំណរគុណដល់លោកគ្រូអ្នកគ្រូ​ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលតែងតែជឿទុកចិត្តមកលើការដឹកនាំដ៏ល្អរបស់គណបក្សប្រជាជនកម្ពុជា និងរួមគ្នាការពារនូវសុខសន្តិភាពមួយនេះអោយនៅស្ថិតស្ថេរដើម្បីបន្តនូវនិរន្តរភាពនៃការរីកចម្រើន និងភាពសុខសាន្តរបស់ជាតិជាបន្តទៀត។

ឯកឧត្តម លន់ លឹមថៃ លោកជំទាវ ខុង ស៊ុនអេង លោកជំទាវ កុល ធារិន បានឧបត្ថម្ភជាថវិកាដល់លោកគ្រូអ្នកគ្រូ​ និងគ្រូពេទ្យនៅមណ្ឌលសុខភាពបុសខ្នុរចំនួន២០៤នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន២មុឺនរៀលផងដែរ​ ៕

អត្ថបទដែលជាប់ទាក់ទង