លោក ញ៉ាញ់ ជាបហ៊ង ដឹកនាំកិច្ចប្រជុំជីវភាពប្រចាំខែ ដើម្បីពិនិត្យលទ្ធផលកាងារ និងផែនការអនុវត្តបន្ត
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ លោក ញ៉ាញ់ ជាបហ៊ង ប្រធានក្រុមកាងារថ្នាក់ខេត្តចុះជួយឃុំស្វាយចចិប អញ្ជើញជាគណៈអធិបតី ដឹកនាំកិច្ចប្រជុំជីវភាពប្រចាំខែ ដើម្បីពិនិត្យលទ្ធផលកាងារ និងផែនការអនុវត្តបន្ត។
កិច្ចប្រជុំមានមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកក្រុមការងារចុះជួយឃុំ គណៈអចិន្ត្រៃយ៍ឃុំ សាខា អនុសាខាបក្សចំណុះឃុំ សាខាបក្សភូមិ។
បន្ទាប់ពីប្រជុំលោក ញ៉ាញ់ ជាបហ៊ង បានសំណេះសំណាលជាមួយស្រ្តីជាថ្នាក់ដឹកនាំឃុំសាខាបក្សឃុំ ភូមិ ក្នុងទិវានារីអន្តរជាតិ៨ មីនា ខួបលើកទី១១២ ឆ្នាំ២០២៣ ចំនួន២៧ នាក់ នឹងបានឧបត្ថម្ភថវិកាមួយចំនួនផងដែរ៕